អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «ចូរបន្ថែមគូរបានដុតពីលើគូរបានផ្សេងៗរបស់អ្នករាល់គ្នា ហើយបរិភោគសាច់នោះខ្លួនឯងទៅ
ចោទិយកថា 12:27 - អាល់គីតាប ចំពោះគូរបានដុត ត្រូវយកទាំងសាច់ទាំងឈាម ទៅជូននៅលើអាសនៈរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ រីឯគូរបានវិញ ត្រូវប្រោះឈាមរបស់សត្វដែលអ្នកជូននៅលើអាសនៈរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក រួចអ្នកបរិភោគសាច់ចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយតង្វាយដុតរបស់អ្នក ត្រូវយកទាំងសាច់ ទាំងឈាម ទៅថ្វាយនៅលើអាសនានៃព្រះយេហូវ៉ាជាព្រះរបស់អ្នក។ ឈាមនៃតង្វាយយញ្ញបូជារបស់អ្នក ត្រូវចាក់ទៅលើ អាសនានៃព្រះយេហូវ៉ាជាព្រះរបស់អ្នក ចំណែកឯសាច់វិញ អ្នកអាចបរិភោគបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះតង្វាយដុតទាំងមូល ត្រូវយកទាំងសាច់ទាំងឈាមទៅថ្វាយនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។ រីឯយញ្ញបូជាវិញ ត្រូវប្រោះឈាមរបស់សត្វដែលអ្នកថ្វាយនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក រួចអ្នកបរិភោគសាច់ចុះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអស់ទាំងដង្វាយដុតរបស់ឯង ព្រមទាំងសាច់ នឹងឈាមផង នោះត្រូវថ្វាយលើអាសនានៃព្រះយេហូវ៉ា ជាព្រះនៃឯង ហើយឈាមនៃយញ្ញបូជារបស់ឯង នោះត្រូវចាក់ទៅលើអាសនានៃព្រះយេហូវ៉ាជាព្រះនៃឯង តែឯសាច់ នោះបរិភោគបាន |
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «ចូរបន្ថែមគូរបានដុតពីលើគូរបានផ្សេងៗរបស់អ្នករាល់គ្នា ហើយបរិភោគសាច់នោះខ្លួនឯងទៅ
គេត្រូវយកទឹកមកលាងពោះវៀន និងជើងសត្វ ហើយអ៊ីមុាំជូនអ្វីៗទាំងអស់ទៅអុលឡោះតាអាឡា រួចដុតនៅលើអាសនៈ។ នេះជាគូរបានដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។
គេអារកគោនោះនៅចំពោះអុលឡោះតាអាឡា ហើយពួកអ៊ីមុាំដែលជាកូនរបស់ហារូន យកឈាមគោជូនអុលឡោះតាអាឡា។ រួចប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ ដែលស្ថិតនៅត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
គេត្រូវយកទឹកលាងពោះវៀន និងជើងគោរួចអ៊ីមុាំដុតទាំងអស់នៅលើអាសនៈ។ នេះជាគូរបានដុត ដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។
ដ្បិតជីវិតរបស់សត្វលោកស្ថិតនៅក្នុងឈាម។ ហេតុនេះហើយបានយើងឲ្យអ្នករាល់គ្នាបង្ហូរឈាមនៅលើអាសនៈ ដើម្បីធ្វើពិធីរំដោះបាប។ ឈាមអាចរំដោះបាបបាន ព្រោះនៅក្នុងឈាមមានជីវិត។
«ប្រសិនបើនរណាម្នាក់ យកគោមកធ្វើជាគូរបានមេត្រីភាព ទោះបីគោនោះឈ្មោល ឬញីក្តី គេត្រូវយកគោដ៏ល្អឥតខ្ចោះមកជូនអុលឡោះតាអាឡា។
អ៊ីមុាំយកម្រាមដៃជ្រលក់ក្នុងឈាមរបស់សត្វ ហើយលាបឈាមនោះលើស្នែងអាសនៈសម្រាប់ធ្វើគូរបានដុត រួចគាត់យកឈាមទាំងអស់ទៅចាក់ត្រង់ជើងអាសនៈនោះ។