ប៉ុន្តែ មិនត្រូវបរិភោគសត្វដែលនៅមានជីវិតឡើយ ពោលគឺមិនត្រូវបរិភោគសាច់ ដែលមានជាប់ឈាមរបស់វាជាដាច់ខាត។
ចោទិយកថា 12:23 - អាល់គីតាប ប៉ុន្តែ មិនត្រូវបរិភោគឈាមជាដាច់ខាត ដ្បិតឈាមជាជីវិត។ ដូច្នេះ មិនត្រូវបរិភោគជីវិតជាមួយសាច់ឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរប្រយ័ត្ន កុំឲ្យតែបរិភោគឈាមប៉ុណ្ណោះ ដ្បិតឈាមជាជីវិត ហើយអ្នកមិនត្រូវបរិភោគជីវិតជាមួយសាច់ឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ មិនត្រូវបរិភោគឈាមជាដាច់ខាត ដ្បិតឈាមជាជីវិត។ ដូច្នេះ មិនត្រូវបរិភោគជីវិតជាមួយសាច់ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរប្រយ័ត កុំឲ្យតែបរិភោគឈាមប៉ុណ្ណោះ ដ្បិតឈាមជាជីវិត ហើយមិនត្រូវឲ្យបរិភោគជីវិតជាមួយនឹងសាច់ឡើយ |
ប៉ុន្តែ មិនត្រូវបរិភោគសត្វដែលនៅមានជីវិតឡើយ ពោលគឺមិនត្រូវបរិភោគសាច់ ដែលមានជាប់ឈាមរបស់វាជាដាច់ខាត។
ចូរប្រាប់ពួកគេថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: អ្នករាល់គ្នាបរិភោគសាច់ដែលមានជាប់ឈាម អ្នករាល់គ្នាគោរពព្រះក្លែងក្លាយ ហើយបង្ហូរឈាមមនុស្ស តើអ្នករាល់គ្នាស្មានថា ខ្លួនកាន់កាប់ស្រុកនេះបានឬ?
«ក្នុងចំណោមកូនចៅអ៊ីស្រអែល ឬជនបរទេសដែលរស់នៅជាមួយពួកគេ ប្រសិនបើមានបុរសណាម្នាក់បរិភោគឈាមអ្វីក៏ដោយ យើងនឹងដាក់ទោសអ្នកដែលបរិភោគនោះ ហើយដកគេចេញពីចំណោមប្រជាជនរបស់ខ្លួន
ដ្បិតជីវិតរបស់សត្វលោកស្ថិតនៅក្នុងឈាម។ ហេតុនេះហើយបានយើងឲ្យអ្នករាល់គ្នាបង្ហូរឈាមនៅលើអាសនៈ ដើម្បីធ្វើពិធីរំដោះបាប។ ឈាមអាចរំដោះបាបបាន ព្រោះនៅក្នុងឈាមមានជីវិត។
អ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វណាដែលនៅមានឈាមឡើយ។ មិនត្រូវប្រព្រឹត្តអំពើមន្តអាគម ហើយក៏មិនត្រូវគន់គូរមើលជោគរាសីដែរ។
ទោះបីអ្នករាល់គ្នាទៅរស់នៅទីណាក្តី មិនត្រូវបរិភោគឈាមរបស់សត្វចតុបាទឬសត្វស្លាបឡើយ។
បុត្រាមនុស្សមកក្នុងពិភពលោកនេះ មិនមែន ដើម្បីឲ្យគេបម្រើគាត់ទេ គឺគាត់មកបម្រើគេវិញ ព្រមទាំងលះបង់ជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។
ប៉ុន្ដែ គួរយើងសរសេរសំបុត្រទៅប្រាប់គេ កុំឲ្យបរិភោគម្ហូបអាហារដែលបានសែនរូបសំណាក គឺជាម្ហូបអាហារសៅហ្មងនោះជាដាច់ខាត កុំឲ្យរួមរស់ជាមួយគ្នា ដោយមិនរៀបការ កុំឲ្យបរិភោគសាច់សត្វដែលគេសម្លាប់ដោយច្របាច់ក និងកុំឲ្យបរិភោគឈាម
ចូរបរិភោគសាច់សត្វនោះ ដូចគេបរិភោគសាច់ក្តាន់ និងសាច់ឈ្លូសដែរ គឺទាំងមនុស្សមិនបរិសុទ្ធ ទាំងមនុស្សបរិសុទ្ធ អាចបរិភោគបានដូចគ្នា។
គេនាំគ្នាច្រៀងបទចំរៀងថ្មីសរសើរកូនចៀមថាៈ “អ្នកសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះអ្នកត្រូវគេសម្លាប់ធ្វើគូរបាន អ្នកបានលោះមនុស្ស ពីគ្រប់ពូជគ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកជូនអុលឡោះ ដោយសារឈាមរបស់លោកម្ចាស់។
ក៏ស្ទុះតម្រង់ទៅរកជ័យភ័ណ្ឌ។ ពួកគេចាប់ចៀម គោ និងកូនគោមកអារក សម្លាប់នៅផ្ទាល់នឹងដី ហើយនាំគ្នាបរិភោគសាច់ដែលមានសុទ្ធតែឈាម។
មានគេជម្រាបស្តេចសូលថា៖ «ពួកទាហានបានប្រព្រឹត្តខុសនឹងអុលឡោះតាអាឡា ដោយបរិភោគសាច់ដែលមានសុទ្ធតែឈាម!»។ ស្តេចសូលបានបញ្ជាថា៖ «អ្នករាល់គ្នាក្បត់អុលឡោះតាអាឡាហើយ! ចូរប្រមៀលថ្មមួយផ្ទាំងធំ មកឲ្យខ្ញុំភ្លាម»។