កិត្តិនាមរបស់ស្តេចទត ក៏ល្បីខ្ចរខ្ចាយគ្រប់ស្រុក ហើយអុលឡោះតាអាឡាបានធ្វើឲ្យប្រជាជាតិទាំងអស់ស្ញែងខ្លាចស្តេចទត។
ចោទិយកថា 11:25 - អាល់គីតាប គ្មាននរណាម្នាក់អាចតទល់នឹងអ្នករាល់គ្នាបានឡើយ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា នឹងធ្វើឲ្យប្រជាជននៅក្នុងស្រុកទាំងប៉ុន្មាន ដែលអ្នករាល់គ្នាឆ្លងកាត់ ភិតភ័យ និងកោតខ្លាចអ្នករាល់គ្នា ដូចទ្រង់មានបន្ទូលសន្យា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្មានអ្នកណាម្នាក់នឹងអាចឈរនៅមុខអ្នករាល់គ្នាបានឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងបណ្ដាលឲ្យស្រុកទាំងមូលដែលអ្នករាល់គ្នាដាក់ជើងជាន់ ភិតភ័យ ហើយខ្លាចអ្នករាល់គ្នា ដូចព្រះអង្គបានសន្យានឹងអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្មាននរណាម្នាក់អាចតទល់នឹងអ្នករាល់គ្នាឡើយ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នឹងធ្វើឲ្យប្រជាជននៅក្នុងស្រុកទាំងប៉ុន្មាន ដែលអ្នករាល់គ្នាឆ្លងកាត់ ភិតភ័យ និងកោតខ្លាចអ្នករាល់គ្នា ដូចព្រះអង្គមានព្រះបន្ទូលសន្យា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្មានមនុស្សណាមួយនឹងអាចឈរនៅមុខឯងរាល់គ្នាបានឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងបណ្តាលស្រុកទាំងមូលដែលឯងរាល់គ្នាទៅជាន់នោះ ឲ្យមានសេចក្ដីភ័យញ័រ ហើយឲ្យស្ញែងខ្លាចចំពោះឯងរាល់គ្នា ដូចជាទ្រង់បានមានបន្ទូលនឹងឯងហើយ។ |
កិត្តិនាមរបស់ស្តេចទត ក៏ល្បីខ្ចរខ្ចាយគ្រប់ស្រុក ហើយអុលឡោះតាអាឡាបានធ្វើឲ្យប្រជាជាតិទាំងអស់ស្ញែងខ្លាចស្តេចទត។
មុនពេលអ្នកទៅដល់ យើងនឹងធ្វើឲ្យជាតិសាសន៍ទាំងអស់ញ័ររន្ធត់ យើងនឹងធ្វើឲ្យខ្មាំងសត្រូវរបស់អ្នក បាក់ទ័ពរត់ប្រាសអាយុ។
ចាប់ពីថ្ងៃនេះទៅ យើងនឹងធ្វើឲ្យជាតិសាសន៍នៅគ្រប់ទីកន្លែងភ័យខ្លាច និងកោតស្ញប់ស្ញែងអ្នក។ ពេលណាឮសូរឈ្មោះអ្នក គេនឹងភ័យញាប់ញ័រ ហើយតក់ស្លុតនៅចំពោះមុខអ្នក”»។
អុលឡោះនឹងប្រគល់ស្តេចរបស់ពួកគេ មកក្នុងកណ្តាប់ដៃអ្នក អ្នកនឹងលុបបំបាត់ឈ្មោះរបស់ស្តេចទាំងនោះអស់ពីផែនដី។ អ្នកនឹងបំផ្លាញពួកគេឲ្យវិនាសសូន្យ គ្មាននរណាអាចតទល់នឹងអ្នកបានទេ។
ជារៀងរាល់ថ្ងៃក្នុងជីវិតរបស់អ្នក គ្មាននរណាអាចប្រឈមមុខតទល់នឹងអ្នកបានឡើយ។ យើងស្ថិតនៅជាមួយអ្នក ដូចយើងធ្លាប់ស្ថិតនៅជាមួយម៉ូសាដែរ។ យើងនឹងជួយអ្នកជានិច្ច យើងមិនបោះបង់ចោលអ្នកឡើយ។
ហើយក៏និយាយទៅកាន់គេថា៖ «នាងខ្ញុំដឹងហើយថា អុលឡោះតាអាឡាប្រគល់ស្រុកនេះដល់ពួកអ្នក។ ពួកអ្នកធ្វើឲ្យយើងខ្ញុំតក់ស្លុតជាខ្លាំង ហើយអ្នកស្រុកទាំងមូលបាក់ទឹកចិត្តនៅចំពោះមុខពួកអ្នក
កាលស្តេចទាំងប៉ុន្មាននៃជនជាតិអាម៉ូរី ដែលនៅត្រើយខាងលិចទន្លេយ័រដាន់ និងស្តេចទាំងប៉ុន្មាននៃជនជាតិកាណាន ដែលនៅតាមមាត់សមុទ្រ ឮដំណឹងថា អុលឡោះតាអាឡាធ្វើឲ្យទន្លេយ័រដាន់រីងស្ងួតនៅចំពោះមុខជនជាតិអ៊ីស្រអែល រហូតដល់គេឆ្លងផុត ស្តេចទាំងនោះបាក់ទឹកចិត្ត និងភ័យលោះព្រលឹងនៅចំពោះមុខជនជាតិអ៊ីស្រអែល។