ប៉ុន្តែ នៅឆ្នាំទីដប់បួន ស្តេចកេដូឡោមើរ និងស្តេចទាំងប៉ុន្មាន ដែលនៅជាមួយគាត់ បានលើកគ្នាមកវាយជនជាតិរេផែម នៅក្រុងអាសថារ៉ូត-កើណែម ជនជាតិស៊ូស៊ីម នៅក្រុងហាំ ជនជាតិអេមីម នៅក្រុងគារយ៉ាថែម
ចោទិយកថា 1:4 - អាល់គីតាប គឺនៅក្រោយពេលដែលគាត់មានជ័យជំនះ លើស្តេចស៊ីហុន ជាស្តេចជនជាតិអាម៉ូរី នៅក្រុងហេសបូន និងស្តេចអុកជាស្តេចស្រុកបាសាន នៅក្រុងអាសថារ៉ូត និងអេទ្រើ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺក្រោយពេលដែលលោកមានជ័យជម្នះលើស៊ីហុន ជាស្តេចសាសន៍អាម៉ូរីដែលនៅក្រុងហែសបូន និងអុក ជាស្តេចស្រុកបាសានដែលនៅក្រុងអាសថារ៉ូត និង ក្រុងអេទ្រី ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺនៅក្រោយពេលលោកមានជ័យជម្នះលើព្រះបាទស៊ីហុន ជាស្ដេចជនជាតិអាម៉ូរី គង់នៅក្រុងហេសបូន និងព្រះបាទអុក ជាស្ដេចស្រុកបាសាន គង់នៅក្រុងអាសថារ៉ូត និងអេទ្រី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺពេលក្រោយដែលបានវាយស៊ីហុន ជាស្តេចសាសន៍អាម៉ូរីដែលនៅក្រុងហែសបូន នឹងអុក ជាស្តេចស្រុកបាសានដែលនៅក្នុងអាសថារ៉ូត ត្រង់ទីក្រុងអេទ្រី |
ប៉ុន្តែ នៅឆ្នាំទីដប់បួន ស្តេចកេដូឡោមើរ និងស្តេចទាំងប៉ុន្មាន ដែលនៅជាមួយគាត់ បានលើកគ្នាមកវាយជនជាតិរេផែម នៅក្រុងអាសថារ៉ូត-កើណែម ជនជាតិស៊ូស៊ីម នៅក្រុងហាំ ជនជាតិអេមីម នៅក្រុងគារយ៉ាថែម
ទ្រង់បានប្រគល់ទឹកដីរបស់នគរ និងជាតិសាសន៍នានាដែលនៅជិតខាង មកឲ្យពួកគេកាន់កាប់។ ពួកគេដណ្ដើមយកបានទឹកដីរបស់ស្តេចស៊ីហុន ជាស្ដេចក្រុងហែសបូន និងទឹកដីរបស់ស្តេចអុក ជាស្ដេចស្រុកបាសាន។
គឺស្តេចស៊ីហុនជាស្ដេចស្រុកអាម៉ូរី ស្តេចអុកជាស្ដេចស្រុកបាសាន និងស្ដេចទាំងប៉ុន្មានរបស់ជនជាតិកាណាន
កាលនៅត្រើយខាងកើតទន្លេយ័រដាន់ គឺនៅក្នុងស្រុកម៉ូអាបម៉ូសាចាប់ផ្តើមបង្រៀនហ៊ូកុំដូចតទៅ៖
«ខ្ញុំបានចាត់អ្នកនាំសារ ពីវាលរហោស្ថានក្តេម៉ូត ឲ្យទៅជួបស្តេចស៊ីហុន ជាស្តេចក្រុងហែសបូន ដើម្បីជម្រាបស្តេចដោយសំរួល គឺខ្ញុំឲ្យគេប្រាប់ថា:
«បន្ទាប់មក ពួកយើងចេញដំណើរតាមផ្លូវឆ្ពោះទៅស្រុកបាសាន។ ស្តេចអុក ជាស្តេចស្រុកបាសាន បានលើកទ័ពទាំងមូលចេញមកវាយលុកពួកយើង នៅអេទ្រី។
ពួកយើងកំទេចពួកគេជូនផ្តាច់ដល់អុលឡោះតាអាឡា ដូចពួកយើងបានប្រព្រឹត្តចំពោះស៊ីហុន ជាស្តេចក្រុងហែសបូនដែរ គឺពួកយើងកំទេចអ្នកក្រុងទាំងនោះ ទាំងប្រុស ទាំងស្រី និងកូនក្មេង ជូនផ្តាច់ដល់អុលឡោះតាអាឡា
ហើយដណ្តើមយកទឹកដីរបស់ស្តេចនេះ ព្រមទាំងទឹកដីរបស់ស្តេចអុក ជាស្តេចស្រុកបាសាន មកកាន់កាប់។ ពីមុនស្តេចទាំងពីររបស់ជនជាតិអាម៉ូរី គ្រប់គ្រងត្រើយខាងកើតទន្លេយ័រដាន់