Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 3:6 - អាល់គីតាប

6 ពួក​យើង​កំទេច​ពួក​គេ​ជូន​ផ្តាច់​ដល់អុលឡោះ‌តាអាឡា ដូច​ពួក​យើង​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន​ដែរ គឺ​ពួក​យើង​កំទេច​អ្នក​ក្រុង​ទាំង​នោះ ទាំង​ប្រុស ទាំង​ស្រី និង​កូន​ក្មេង ជូន​ផ្តាច់​ដល់អុលឡោះ‌តាអាឡា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ពួក​យើង​បាន​កម្ទេច​ទី​ក្រុង​ទាំង​នោះ​អស់​រលីង ដូច​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន​ដែរ គឺ​បាន​កម្ទេច​ទី​ក្រុង​ទាំង​អស់ ព្រម​ទាំង​មនុស្ស ទាំង​ប្រុស​ទាំង​ស្រី និង​កូន​ក្មេង​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ពួក​យើង​កម្ទេច​ពួក​គេ​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ‌អម្ចាស់ ដូច​ពួក​យើង​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីហុន ជា​ស្ដេច​ក្រុង​ហែស‌បូន​ដែរ គឺ​ពួក​យើង​កម្ទេច​អ្នក​ក្រុង​ទាំង​នោះ ទាំង​ប្រុស ទាំង​ស្រី និង​កូន​ក្មេង ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 យើង​បាន​រំលាង​ទី​ក្រុង​ទាំង​នោះ​អស់​រលីង​ទៅ ដូច​ជា​បាន​ធ្វើ​ដល់​ស៊ីហុន​ជា​ស្តេច​ក្រុង​ហែសបូន​ដែរ គឺ​បាន​រំលាង​អស់​ទាំង​ទី​ក្រុង​ទាំង​មូល ព្រម​ទាំង​មនុស្ស​ប្រុស​ស្រី នឹង​កូន​ក្មេង​ផង

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 3:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ជន‌ជាតិ​អ៊ីស្រ‌អែល​ទូរអាអុលឡោះ‌តាអាឡា​ថា៖ «ប្រសិន​បើ​អុលឡោះ​ប្រគល់​ជន‌ជាតិ​នោះ​មក​ក្នុង​កណ្តាប់​ដៃ​ខ្ញុំ ខ្ញុំ​នឹង​បំផ្លាញ​ទី​ក្រុង​ទាំង​ឡាយ​របស់​ពួក​គេ​ជូន​ផ្តាច់​ដល់​អុលឡោះ»។


គឺ​នៅ​ក្រោយ​ពេល​ដែល​គាត់​មាន​ជ័យ​ជំនះ លើ​ស្តេច​ស៊ីហុន ជា​ស្តេច​ជន‌ជាតិ​អាម៉ូ‌រី នៅ​ក្រុង​ហេសបូន និង​ស្តេច​អុក​ជា​ស្តេច​ស្រុក​បាសាន នៅ​ក្រុង​អាសថា‌រ៉ូត និង​អេទ្រើ។


“ចូរ​ក្រោក​ឡើង នាំ​គ្នា​ចេញ​ដំណើរ ហើយ​ឆ្លង​កាត់​ស្ទឹង​អើណូន។ មើល៍ យើង​បាន​ប្រគល់​ស៊ីហុន​ជា​ជន‌ជាតិ​អាម៉ូ‌រី និង​ជា​ស្តេច​ក្រុង​ហែស‌បូន ព្រម​ទាំង​ទឹក​ដី​របស់​គេ មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​ហើយ។ ចូរ​រៀប​ចំ​ទ័ព​វាយ​លុក​ស្រុក​គេ​ឥឡូវ​នេះ ហើយ​កាន់​កាប់​ស្រុក​នោះ​ចុះ!


នៅ​គ្រា​នោះ ពួក​យើង​ដណ្តើម​យក​បាន ក្រុង​ទាំង​ប៉ុន្មាន​របស់​ស្តេច​ស៊ីហុន ហើយ​កំទេច​ពួក​គេ ទាំង​ប្រុស​ទាំង​ស្រី និង​ក្មេង​ជូន​ផ្តាច់​ដល់អុលឡោះ‌តាអាឡា ឥត​ទុក​ជីវិត​នរណា​ម្នាក់​សោះ​ឡើយ។


ពេល​អ្នក​រាល់​គ្នា​មក​ដល់​ទី​នេះ ស៊ីហុន​ជា​ស្តេច​ក្រុង​ហែស‌បូន និង​អុក​ជា​ស្តេច​ស្រុក​បាសាន បាន​លើក​ទ័ព​ចេញ​មក​វាយ​ប្រហារ​ពួក​យើង តែ​ពួក​យើង​យក​ជ័យ​ជំនះ​លើ​ពួក​គេ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ថា “កុំ​ភ័យ​ខ្លាច​គេ​ឡើយ យើង​ប្រគល់​ស្តេច​នោះ កង‌ទ័ព​ទាំង​មូល និង​ស្រុក​របស់​គេ មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​ហើយ។ ចូរ​ប្រព្រឹត្ត​ចំពោះ​ស្តេច​អុក ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីហុន ជា​ស្តេច​របស់​ជន‌ជាតិ​អាម៉ូ‌រី ដែល​រស់​នៅ​ក្រុង ហែស‌បូន​ដែរ”។


ក្រុង​ទាំង​នោះ​សុទ្ធ​សឹង​ជា​ក្រុង​ដ៏​រឹង​មាំ មាន​កំពែង​ខ្ពស់ៗ មាន​ទ្វារ និង​មាន​រនុក រីឯ​ក្រុង​មួយ​ចំនួន​ធំ គ្មាន​កំពែង​ទេ។


ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​រឹប​អូស​យក​សម្បត្តិ​ទ្រព្យ និង​ហ្វូង​សត្វ​របស់​ក្រុង​ទាំង​នោះ​ទុក​ជា​ជយ‌ភ័ណ្ឌ តែ​គេ​ប្រហារ​មនុស្ស​ទាំង​អស់​ដោយ​មុខ​ដាវ​ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម