ចិត្តគំនិតខ្ញុំ នៅជាប់ជំពាក់នឹងទ្រង់ជានិច្ច ទ្រង់គាំទ្រខ្ញុំ ដោយអំណាចរបស់ទ្រង់។
ចោទិយកថា 1:36 - អាល់គីតាប លើកលែងតែកាលែប ជាកូនរបស់យេភូនេ។ កាលែបនឹងឃើញស្រុក ហើយយើងប្រគល់ស្រុកដែលគាត់បានដើរកាត់នោះ ឲ្យគាត់ និងកូនចៅរបស់គាត់ ដ្បិតគាត់បានដើរតាមអុលឡោះតាអាឡា ឥតល្អៀងត្រង់ណាឡើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លើកលែងតែកាលែប ជាកូនយេភូនេប៉ុណ្ណោះ។ គាត់នឹងបានឃើញស្រុកនោះ ហើយយើងនឹងឲ្យស្រុកដែលគាត់បានដើរជាន់នោះដល់គាត់ និងកូនចៅរបស់គាត់ ដ្បិតគាត់បានប្រព្រឹត្តតាមព្រះយេហូវ៉ាគ្រប់ជំពូក"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លើកលែងតែកាលែប ជាកូនរបស់យេភូនេ។ កាលែបនឹងឃើញស្រុក ហើយយើងប្រគល់ស្រុកដែលគាត់បានដើរកាត់នោះឲ្យគាត់ និងកូនចៅរបស់គាត់ ដ្បិតគាត់បានដើរតាមព្រះអម្ចាស់ ឥតល្អៀងត្រង់ណាឡើយ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឃើញបានតែកាលែប ជាកូនយេភូនេប៉ុណ្ណោះ ហើយអញនឹងឲ្យស្រុកដែលគាត់បានដើរជាន់នោះ ដល់គាត់ នឹងពួកកូនចៅគាត់ ដ្បិតគាត់បានប្រព្រឹត្តតាមព្រះយេហូវ៉ាគ្រប់ជំពូក |
ចិត្តគំនិតខ្ញុំ នៅជាប់ជំពាក់នឹងទ្រង់ជានិច្ច ទ្រង់គាំទ្រខ្ញុំ ដោយអំណាចរបស់ទ្រង់។
ប្រជាជនក៏នាំគ្នារករឿងម៉ូសាតែលោកកាលែបបានប្រាប់ពួកគេឲ្យនៅស្ងៀម ហើយនិយាយថា៖ «ចូរយើងនាំគ្នាឡើងទៅដណ្តើមយកស្រុកនោះទៅ ដ្បិតពួកយើងមុខជាមានជ័យជំនះមិនខាន!»។
រីឯកាលែបជាអ្នកបម្រើរបស់យើងវិញ ដោយគេមានចិត្តផ្សេងពីអ្នកដទៃ ហើយដើរតាមមាគ៌ារបស់យើងទាំងស្រុង នោះយើងនឹងឲ្យគេចូលទៅក្នុងស្រុក ដែលគេបានទៅសង្កេតមើលពូជពង្សរបស់គេនឹងកាន់កាប់ទឹកដីនោះ។
ដ្បិតអុលឡោះតាអាឡាបានប្រកាសថា ពួកគេនឹងត្រូវស្លាប់ក្នុងវាលរហោស្ថានទាំងអស់គ្នា លើកលែងតែលោកកាលែបជាកូនរបស់លោកយេភូនេ និងយ៉ូស្វេ ជាកូនរបស់លោកនូនប៉ុណ្ណោះ។
មានតែកាលែប ជាកូនរបស់យេភូនេ ជាជនជាតិគេណាស និងយ៉ូស្វេជាកូនរបស់នូនប៉ុណ្ណោះ ដែលបានដើរតាមមាគ៌ារបស់អុលឡោះតាអាឡា ដោយចិត្តស្មោះត្រង់”។
តើនរណាខ្លះបានឮសំឡេងរបស់អុលឡោះ ហើយបែរជានាំគ្នាបះបោរ? អស់អ្នកដែលណាពីម៉ូសាបាននាំចេញពីស្រុកអេស៊ីបមកនោះឬ?