ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 1:16 - អាល់គីតាប

នៅ​គ្រា​នោះ ខ្ញុំ​បាន​បញ្ជា​ដល់​ពួក​ចៅ​ក្រម​របស់​អ្នក​រាល់​គ្នា​ថា “ចូរ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា នៅ​ពេល​ពួក​គេ​មាន​រឿង​រ៉ាវ​ជា​មួយ​ជន​រួម​ជាតិ​របស់​ខ្លួន ឬ​ជា​មួយ​ជន​បរទេស ត្រូវ​កាត់​ក្តី​ឲ្យ​ពួក​គេ​ម្នាក់ៗ​ដោយ​យុត្តិធម៌។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​វេលា​នោះ ខ្ញុំ​បាន​បញ្ជា​ពួក​ចៅ‌ក្រម​របស់​អ្នក​រាល់​គ្នា​ថា "ចូរ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​រឿង​ក្តី​របស់​បង​ប្អូន​អ្នក​រាល់​គ្នា​ចុះ ហើយ​កាត់​ក្ដី​ដោយ​សុចរិត​រវាង​មនុស្ស​ម្នាក់​នឹង​មនុស្ស​ម្នាក់​ទៀត ទោះ​ជា​ជន​រួម​ជាតិ​របស់​ខ្លួន ឬ​ជា​អ្នក​ស្រុក​ក្រៅ​ដែល​ស្នាក់​នៅ​ជា‌មួយ​ក្ដី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​គ្រា​នោះ ខ្ញុំ​បាន​បញ្ជា​ដល់​ពួក​ចៅ‌ក្រម​របស់​អ្នក​រាល់​គ្នា​ថា “ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បងប្អូន​របស់​អ្នក​រាល់​គ្នា នៅ​ពេល​ពួក​គេ​មាន​រឿងរ៉ាវ​ជា​មួយ​ជន​រួម​ជាតិ​របស់​ខ្លួន ឬ​ជា​មួយ​ជន​បរទេស ត្រូវ​កាត់​ក្ដី​ឲ្យ​ពួក​គេ​ម្នាក់ៗ​ដោយ​យុត្តិធម៌។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​វេលា​នោះ អញ​ក៏​បាន​ផ្តាំ​នឹង​ពួក​កូន​ចៅ‌ក្រម​នៃ​ឯង​រាល់​គ្នា​ថា ចូរ​ប្រុង​ស្តាប់​រឿង​ក្តី​របស់​ពួក​បង​ប្អូន​អ្នក​រាល់​គ្នា​ចុះ ហើយ​ជំនុំ‌ជំរះ​ដល់​បង​នឹង​ប្អូន នឹង​អ្នក​ដែល​ស្នាក់​នៅ​ជា​មួយ​នឹង​គេ​ដោយ​យុត្តិ‌ធម៌

សូមមើលជំពូក



ចោទិយ‌កថា 1:16
22 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​ធ្វើ​ដូច្នេះ​មិន​កើត​ទេ សូម​កុំ​ប្រហារ​ជីវិត​មនុស្ស​សុចរិត រួម​ជា​មួយ​មនុស្ស​ទុច្ចរិត​ឡើយ! បើ​មិន​ដូច្នោះ​ទេ មនុស្ស​សុចរិត​នឹង​ត្រូវ​បាត់​បង់​ជីវិត​ជា​មួយ​មនុស្ស​ទុច្ចរិត​មិន​ខាន។ ទ្រង់​ធ្វើ​ដូច្នេះ​មិន​កើត​ទេ! ចៅ​ក្រម​នៃ​ផែនដី​ទាំង​មូល តោង​តែ​វិនិច្ឆ័យ​ទោស ដោយ​យុត្តិធម៌!»។


អុលឡោះ​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល ទ្រង់​ដែល​ជា​ថ្ម​ដា​ការ‌ពារ​អ៊ីស្រ‌អែល ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ ស្តេច​ណា​គ្រប់‌គ្រង​ប្រជា‌ជន​ដោយ​សុចរិត គឺ​ស្តេច​ដែល​គ្រប់‌គ្រង​ប្រជា‌ជន ដោយ​គោរព​កោត​ខ្លាច​ទ្រង់


ចៅ‌ក្រម​ទាំង‌ឡាយ​អើយ ពេល​កាត់​ក្ដី តើ​អ្នក​រាល់​គ្នា​និយាយ​សេចក្ដី​ពិត​ឬ? តើ​អ្នក​រាល់​គ្នា​កាត់​ក្ដី​ឲ្យ​មនុស្ស​លោក ដោយ​យុត្តិធម៌​ឬ?


មិន​ត្រូវ​ជិះ​ជាន់ ឬ​សង្កត់​សង្កិន​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស​នៅ​ស្រុក​អេស៊ីប​ដែរ។


ចូរ​និយាយ​ការពារ និង​រក​យុត្តិធម៌​ឲ្យ​អ្នក​ក្រីក្រ និង​ជន​ទុគ៌ត។


ពេល​វិនិ‌ច្ឆ័យ​ទោស កុំ​កាត់​ក្តី​ដោយ​អយុត្តិ‌ធម៌ កុំ​រើស​មុខ​នរណា​ឲ្យ​សោះ គឺ​កុំ​យោគ​យល់​អ្នក​តូច ឬ​អ្នក​ធំ តែ​ត្រូវ​វិនិច្ឆ័យ​ឲ្យ​ជន​រួម​ជាតិ​របស់​អ្នក ដោយ​យុត្តិ‌ធម៌។


ត្រូវ​មាន​ក្រិត្យ‌វិន័យ​តែ​មួយ​សម្រាប់​ជន​បរ‌ទេស និង​ម្ចាស់​ស្រុក ដ្បិត​យើង​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា»។


ចូរ​នាំ​គាត់​ទៅ​ឈរ​នៅ​មុខ​អ៊ីមុាំ​អេឡាសារ និង​សហគមន៍​ទាំង​មូល ហើយ​ប្រកាស​តែង​តាំង​គាត់ នៅ​ចំពោះ​មុខ​ពួក​គេ។


កុំ​នាំ​គ្នា​វិនិច្ឆ័យ​ដោយ​គ្រាន់​តែ​ឃើញ​ផ្នែក​ខាង​ក្រៅ​នោះ​ឡើយ ចូរ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ​វិញ»។


ខ្ញុំ​ក៏​បាន​ជ្រើស​រើស​មេ​ដឹក​នាំ ពី​ក្នុង​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា គឺ​មនុស្ស​ដែល​មាន​ប្រាជ្ញា និង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ តែង​តាំង​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​មួយ​ពាន់​នាក់ មេ​ដឹក​នាំ​លើ​មួយ​រយ​នាក់ មេ​ដឹក​នាំ​លើ​ហាសិប​នាក់ និង​មេ​ដឹក​នាំ​លើ​ដប់​នាក់ ព្រម​ទាំង​ឲ្យ​មាន​ពួក​តំរួត មើល​ខុស​ត្រូវ​លើ​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា។


មិន​ត្រូវ​ជិះ​ជាន់​កម្មករ​ក្រី​ក្រ ហើយ​កំសត់​ទុគ៌ត​ឡើយ ទោះ​បី​អ្នក​នោះ​ជា​ជន​រួម​ជាតិ​របស់​អ្នក ឬ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​របស់​អ្នក​ក្តី។


ពេល​ណា​មនុស្ស​ពីរ​នាក់​មាន​រឿង​ជា​មួយ​គ្នា ហើយ​ឡើង​ទៅ​ឲ្យ​តុលា‌ការ​កាត់​ក្តី ម្នាក់​ជា​អ្នក​ស្លូត​ត្រង់​ឈ្នះ​ក្តី ម្នាក់​ទៀត​មាន​ទោស។


នៅ​ថ្ងៃ​ដដែល​នោះ ម៉ូសា​បង្គាប់​ប្រជា‌ជន ដូច​តទៅ៖


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ឥឡូវ​នេះ ជិត​ដល់​ថ្ងៃ​ដែល​អ្នក​ត្រូវ​ស្លាប់​ហើយ។ ចូរ​ហៅ​យ៉ូស្វេ​មក ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​ឈរ​នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ យើង​នឹង​ចេញ​បញ្ជា​ដល់​យ៉ូស្វេ»។ ម៉ូសា និង​លោក​យ៉ូស្វេ​នាំ​គ្នា​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


បង​ប្អូន​ក៏​ជ្រាប​ថា យើង​បាន​ប្រព្រឹត្ដ​ចំពោះ​បង​ប្អូន​ម្នាក់ៗ ដូច​ឪពុក​ប្រព្រឹត្ដ​ចំពោះ​កូន​ដែរ


ខ្ញុំ​សុំ​អង្វរ​អ្នក នៅ​ចំពោះ​អុលឡោះ នៅ​ចំពោះ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា និង​នៅ​ចំពោះ​មុខ​ម៉ាឡា‌អ៊ីកាត់ ដែល​ទ្រង់​បាន​ជ្រើស​រើស​ថា ចូរ​ធ្វើ​តាម​ពាក្យ​ដែល​ខ្ញុំ​ផ្ដែ‌ផ្ដាំ​ទាំង​នេះ ដោយ​ឥត​កាន់​ជើង ឬ​រើស​មុខ​បង​ប្អូន​ណា​ឡើយ។


ចូរ​ដាស់‌តឿន​ពួក​អ្នក​មាន នៅ​លោកីយ៍​នេះ កុំ​ឲ្យ​អួត​ខ្លួន និង​យក​ទ្រព្យ​សម្បត្តិ​ដែល​មិន​ទៀង​ធ្វើ​ជា​ទី​សង្ឃឹម​ឡើយ គឺ​ត្រូវ​សង្ឃឹម​លើ​អុលឡោះ​ដែល​ប្រទាន​ឲ្យ​យើង​មាន​អ្វីៗ​ទាំង​អស់​យ៉ាង​បរិបូណ៌ សម្រាប់​ឲ្យ​យើង​ប្រើ​ប្រាស់​នោះ​វិញ។