កាលណាអុលឡោះតាអាឡាពេញចិត្តនឹងកិរិយាមារយាទរបស់អ្នកណាម្នាក់ សូម្បីតែខ្មាំងសត្រូវរបស់គេក៏ទ្រង់ផ្សះផ្សាឲ្យជានាគ្នាវិញដែរ។
កូឡុស 1:10 - អាល់គីតាប សូមឲ្យបងប្អូនរស់នៅបានសមរម្យនឹងអ៊ីសាជាអម្ចាស់ ដើម្បីឲ្យបានគាប់ចិត្តគាត់ក្នុងគ្រប់វិស័យទាំងអស់។ ដូច្នេះ បងប្អូននឹងបង្កើតផលផ្លែក្នុងគ្រប់អំពើល្អដែលបងប្អូនធ្វើ ហើយបងប្អូននឹងស្គាល់អុលឡោះកាន់តែច្បាស់ឡើងៗ។ ព្រះគម្ពីរខ្មែរសាកល ដើម្បីឲ្យអ្នករាល់គ្នាដើរតាមបែបសមគួរនឹងព្រះអម្ចាស់ ទាំងបំពេញព្រះហឫទ័យព្រះអង្គក្នុងគ្រប់ជំពូក ហើយបង្កើតផលក្នុងគ្រប់ទាំងការល្អ ព្រមទាំងចម្រើនឡើងក្នុងការយល់ដឹងត្រឹមត្រូវអំពីព្រះ។ Khmer Christian Bible ដើម្បីឲ្យអ្នករាល់គ្នារស់នៅស័ក្ដិសមនឹងព្រះអម្ចាស់ ទាំងឲ្យព្រះអង្គសព្វព្រះហឫទ័យនៅក្នុងការទាំងអស់ និងដើម្បីឲ្យអ្នករាល់គ្នាបង្កើតផលផ្លែនៅក្នុងគ្រប់ការល្អ ព្រមទាំងចម្រើនឡើងនៅក្នុងការយល់ដឹងអំពីព្រះជាម្ចាស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យអ្នករាល់គ្នារស់នៅស័ក្ដិសមនឹងព្រះអម្ចាស់ ទាំងគាប់ព្រះហឫទ័យព្រះអង្គគ្រប់ជំពូក ដោយអ្នករាល់គ្នាបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យអ្នករាល់គ្នាស្គាល់ព្រះកាន់តែច្បាស់ឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យបងប្អូនរស់នៅបានសមរម្យនឹងព្រះអម្ចាស់ ដើម្បីឲ្យបានគាប់ព្រះហឫទ័យព្រះអង្គក្នុងគ្រប់វិស័យទាំងអស់។ ដូច្នេះ បងប្អូននឹងបង្កើតផលផ្លែក្នុងគ្រប់អំពើល្អដែលបងប្អូនធ្វើ ហើយបងប្អូននឹងស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ឡើងៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យបានដើរបែបគួរនឹងព្រះអម្ចាស់ ទាំងគាប់ចិត្តដល់មនុស្សទាំងអស់ ឲ្យបានបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើង |
កាលណាអុលឡោះតាអាឡាពេញចិត្តនឹងកិរិយាមារយាទរបស់អ្នកណាម្នាក់ សូម្បីតែខ្មាំងសត្រូវរបស់គេក៏ទ្រង់ផ្សះផ្សាឲ្យជានាគ្នាវិញដែរ។
“ក្រោយពីបានរងទុក្ខលំបាកយ៉ាងខ្លាំងមក ជីវិតរបស់អ្នកបម្រើនឹងមានពន្លឺ មនុស្សជាច្រើននឹងទទួលស្គាល់ ចំណេះដឹងរបស់គាត់។ អ្នកបម្រើរបស់យើងសុចរិត គាត់ក៏ប្រោសមហាជនឲ្យបានសុចរិត ដោយទទួលយកកំហុសរបស់ពួកគេ។
ចំពោះអ្នវិញ ដានីយ៉ែលអើយ សូមលាក់សេចក្ដីដែលមានសរសេរទុកក្នុងសៀវភៅនេះឲ្យជិត រហូតដល់ពេលចុងក្រោយបំផុត។ មនុស្សជាច្រើននឹងស្វែងយល់ ហើយចំណេះរបស់គេនឹងបានចំរើនឡើង»។
ជាតិសាសន៍ទាំងប៉ុន្មាននាំគ្នាដើរតាម ព្រះរបស់គេរៀងៗខ្លួន រីឯពួកយើងវិញ យើងនាំគ្នាដើរតាមអុលឡោះតាអាឡា ជាម្ចាស់របស់យើងជានិច្ច រហូតតរៀងទៅ។
សមុទ្រពោរពេញដោយទឹកយ៉ាងណា នៅផែនដី ក៏មានសុទ្ធតែមនុស្សស្គាល់ សិរីរុងរឿងរបស់អុលឡោះតាអាឡាយ៉ាងនោះដែរ។
មិនមែនអ្នករាល់គ្នាទេដែលបានជ្រើសរើសខ្ញុំ គឺខ្ញុំទេតើដែលបានជ្រើសរើសអ្នករាល់គ្នា ហើយបានតែងតាំងអ្នករាល់គ្នាឲ្យទៅ និងបង្កើតផល ព្រមទាំងឲ្យផលរបស់អ្នករាល់គ្នានៅស្ថិតស្ថេរ។ ដូច្នេះអ្វីៗដែលអ្នករាល់គ្នាសូមពីអុលឡោះជាបិតាក្នុងនាមខ្ញុំ ទ្រង់នឹងប្រទានឲ្យអ្នករាល់គ្នាពុំខាន។
អុលឡោះជាបិតាសំដែងសិរីរុងរឿង ដោយអ្នករាល់គ្នាបង្កើតផលផ្លែបានច្រើន និងដោយអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន។
រីឯជីវិតអស់កល្បជានិច្ចនោះ គឺឲ្យគេស្គាល់អុលឡោះ ដែលជាម្ចាស់ដ៏ពិតតែមួយគត់ និងឲ្យគេស្គាល់អ៊ីសាអាល់ម៉ាហ្សៀស ដែលទ្រង់ចាត់ឲ្យមក។
បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនបានជ្រាបយ៉ាងច្បាស់ថា ខ្ញុំមានគម្រោងការចង់មកជួបបងប្អូនច្រើនលើកច្រើនសាហើយ ដើម្បីទទួលផលខ្លះក្នុងចំណោមបងប្អូន ដូចខ្ញុំធ្លាប់បានទទួលក្នុងចំណោមសាសន៍ឯទៀតៗដែរ ក៏ប៉ុន្ដែ មកទល់ពេលនេះ ខ្ញុំចេះតែខកខានមិនបានមក។
គាត់ក៏ជាឪពុករបស់សាសន៍យូដាដែលបានទទួលពិធីខតាន់ដែរ ជាអ្នកដែលមិនត្រឹមតែបានទទួលពិធីខតាន់ប៉ុណ្ណោះទេ គឺថែមទាំងបានយកតម្រាប់តាមជំនឿរបស់អ៊ីព្រហ៊ីមជាឪពុករបស់យើង នៅគ្រាដែលគាត់មិនទាន់ទទួលពិធីខតាន់នៅឡើយនោះផង។
ហេតុនេះ ដោយពិធីជ្រមុជទឹក ដើម្បីរួមស្លាប់ជាមួយអ៊ីសា យើងដូចជាបានចូលទៅក្នុងផ្នូររួមជាមួយគាត់ដែរ។ ដូច្នេះ អាល់ម៉ាហ្សៀសបានរស់ឡើងវិញ ដោយសារសិរីរុងរឿង របស់អុលឡោះជាបិតាយ៉ាងណា យើងក៏រស់នៅតាមរបៀបថ្មីយ៉ាងនោះដែរ។
សូមអរគុណអុលឡោះ ដែលប្រទានឲ្យយើងមានជ័យជំនះរួមជាមួយអាល់ម៉ាហ្សៀសជានិច្ច។ អុលឡោះប្រោសប្រទានឲ្យមនុស្សនៅគ្រប់ទីកន្លែងបានស្គាល់អ៊ីសា តាមរយៈយើង ដែលប្រៀបបីដូចជាក្លិនក្រអូបសាយគ្រប់ទិសទី!។
អុលឡោះដែលមានបន្ទូលថា «ចូរឲ្យមានពន្លឺភ្លឺចេញពីងងឹត!» ទ្រង់ក៏បានបំភ្លឺចិត្ដគំនិតរបស់យើងឲ្យស្គាល់យ៉ាងច្បាស់ នូវសិរីរុងរឿងរបស់អុលឡោះ ដែលភ្លឺចាំងពីមុខរបស់អាល់ម៉ាហ្សៀសដែរ។
ទោះបីយើងស្ថិតនៅក្នុងរូបកាយនេះ ឬក៏ត្រូវឃ្លាតឆ្ងាយពីរូបកាយនេះក្ដី យើងមានបំណងធ្វើយ៉ាងណាឲ្យតែបានគាប់ចិត្តអ៊ីសាជាអម្ចាស់
អុលឡោះអាចនឹងប្រទានពរដ៏ហូរហៀរគ្រប់យ៉ាងដល់បងប្អូន ដើម្បីឲ្យបងប្អូនមានអ្វីៗទាំងអស់ដែលបងប្អូនត្រូវការដ៏ចាំបាច់នោះជានិច្ច ហើយថែមទាំងនៅសល់បរិបូណ៌សម្រាប់ចែកទានផង
សូមឲ្យអុលឡោះជាម្ចាស់របស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង គឺអុលឡោះជាបិតាប្រកបដោយសិរីរុងរឿង ប្រទានរសរបស់ទ្រង់ ឲ្យបងប្អូនមានប្រាជ្ញា និងសំដែងឲ្យបងប្អូនស្គាល់ទ្រង់ច្បាស់។
យើងជាស្នាដៃដែលអុលឡោះបានបង្កើតមក ក្នុងអាល់ម៉ាហ្សៀសអ៊ីសា ដើម្បីឲ្យយើងប្រព្រឹត្ដអំពើល្អដែលទ្រង់បានបម្រុងទុកជាមុនសម្រាប់ឲ្យយើងប្រព្រឹត្ដតាម។
ហេតុនេះ ខ្ញុំដែលជាប់ឃុំឃាំង សូមដាស់តឿនបងប្អូន ក្នុងនាមអ៊ីសាជាអម្ចាស់ថា ដោយអុលឡោះបានត្រាស់ហៅបងប្អូន ចូររស់នៅ ឲ្យបានសមរម្យនឹងការត្រាស់ហៅនោះទៅ។
រហូតដល់យើងទាំងអស់រួមគ្នា មានជំនឿតែមួយ មានគំនិតតែមួយ ក្នុងការស្គាល់បុត្រារបស់អុលឡោះ និងទៅជាមនុស្សពេញវ័យ ឡើងដល់កំពស់របស់អាល់ម៉ាហ្សៀសដែលបំពេញអ្វីៗទាំងអស់។
ដូច្នេះ ចូរប្រុងប្រយ័ត្នអំពីរបៀបដែលបងប្អូនរស់នៅឲ្យមែនទែន មិនត្រូវកាន់មារយាទដូចមនុស្សឥតប្រាជ្ញាឡើយ គឺត្រូវកាន់មារយាទដូចមនុស្សមានប្រាជ្ញាវិញ។
ចូររស់នៅដោយមានចិត្ដស្រឡាញ់ ដូចអាល់ម៉ាហ្សៀសបានស្រឡាញ់យើង ហើយបានលះបង់ជីវិតសម្រាប់យើង ទុកជាជំនូនជូនអុលឡោះ និងទុកជាគូរបានដែលគាប់បំណងទ្រង់។
ហើយបងប្អូននឹងបានពោរពេញដោយផលនៃសេចក្ដីសុចរិតដែលមកពីអ៊ីសាអាល់ម៉ាហ្សៀស សម្រាប់លើកតម្កើងសិរីរុងរឿង និងកោតសរសើរអុលឡោះ។
សូមបងប្អូនកាន់កិរិយាមារយាទ ឲ្យបានសមរម្យនឹងដំណឹងល្អរបស់អាល់ម៉ាហ្សៀសផង ទោះបីខ្ញុំមកឃើញបងប្អូនក្ដី ឬនៅឆ្ងាយបានឮដំណឹងពីបងប្អូនក្ដី សូមឲ្យខ្ញុំបានដឹងថា បងប្អូនមានជំហរមាំមួនដោយមានចិត្ដគំនិតតែមួយ ព្រមទាំងរួមចិត្ដថ្លើមគ្នាតយុទ្ធដើម្បីជំនឿលើដំណឹងល្អទៀតផង
ខ្ញុំបានទទួលសព្វគ្រប់ទាំងអស់ហើយ ហើយខ្ញុំមានបរិបូណ៌ថែមទៀត ឥឡូវនេះខ្ញុំមានរឹតតែច្រើន ដោយបានទទួលអំណោយពីបងប្អូនតាមរយៈលោកអេប៉ោប្រូឌីត។ អំណោយទាំងនេះប្រៀបបីដូចជាក្លិនក្រអូបឈ្ងុយឈ្ងប់ ជាគូរបានដែលអុលឡោះគាប់ចិត្ត និងយល់ព្រមទទួល។
គេមិននៅជាប់ជាមួយអាល់ម៉ាហ្សៀសជាក្បាលទេ គឺក្បាលនេះហើយ ដែលផ្គត់ផ្គង់ឲ្យរូបកាយទាំងមូលតភ្ជាប់គ្នាដោយសន្លាក់ឆ្អឹង និងសរសៃព្រមទាំងចំរើនឡើង តាមតែអុលឡោះប្រទានឲ្យ។
ដូច្នេះ បើបងប្អូនបានទទួលអាល់ម៉ាហ្សៀសអ៊ីសាទុកជាអម្ចាស់យ៉ាងណាហើយ ចូររស់នៅរួមជាមួយគាត់យ៉ាងនោះតទៅទៀតទៅ។
កុមារាកុមារីអើយ ចូរស្ដាប់បង្គាប់ឪពុកម្តាយក្នុងគ្រប់កិច្ចការទាំងអស់ ធ្វើដូច្នេះ ទើបគាប់ចិត្តអ៊ីសាជាអម្ចាស់។
ចូរប្រព្រឹត្ដចំពោះអស់អ្នកដែលមិនមែនជាអូមាត់អ៊ីសា ដោយប្រើប្រាជ្ញា និងចេះប្រើប្រាស់ពេលវេលាផង។
គឺយើងបានទូន្មាន និងលើកទឹកចិត្ដបងប្អូន ហើយយើងក៏បានអង្វរករបងប្អូនឲ្យរស់នៅយ៉ាងសមរម្យ ស្របតាមអុលឡោះ ដែលបានត្រាស់ហៅបងប្អូនមកចូលរួមក្នុងនគរ និងសិរីរុងរឿងរបស់ទ្រង់។
បងប្អូនអើយ បងប្អូនបានរៀនពីយើងអំពីរបៀបរស់នៅ ដែលគាប់ចិត្តអុលឡោះ ហើយបានប្រព្រឹត្ដតាមទៀតផង។ ដូច្នេះ នៅទីបំផុតយើងសូមអង្វរ និងសូមដាស់តឿនបងប្អូន ក្នុងនាមអ៊ីសាជាអម្ចាស់ថា សូមឲ្យបងប្អូនបានប្រសើរលើសនេះទៅទៀត!
ពេលទាហានចេញទៅច្បាំង គេមិនគិតពីបញ្ហាក្នុងជីវិតសាមញ្ញនេះទេ គឺគេគិតតែធ្វើយ៉ាងណា ឲ្យអ្នកដែលកេណ្ឌខ្លួនពេញចិត្ដ។
ចូររំលឹកដាស់តឿនបងប្អូន ឲ្យគោរពចុះចូលនឹងអាជ្ញាធរ ចុះចូលនឹងរដ្ឋអំណាចឲ្យគេចេះស្ដាប់បង្គាប់ និងប្រុងប្រៀបប្រព្រឹត្ដអំពើល្អគ្រប់យ៉ាង។
ត្រូវឲ្យបងប្អូនយើងរៀនប្រព្រឹត្ដអំពើល្អ ឲ្យបានប្រសើរលើសគេ ដើម្បីជួយផ្គត់ផ្គង់សេចក្ដីត្រូវការដ៏ចាំបាច់ផ្សេងៗ កុំឲ្យគេទៅជាមនុស្សមិនបង្កើតផល។
ដោយសារជំនឿហេណុកត្រូវអុលឡោះលើកឡើងទៅសូរ៉កា រួចផុតពីសេចក្ដី ស្លាប់ ហើយគ្មាននរណារកគាត់ឃើញទៀតឡើយ ព្រោះអុលឡោះបានលើកគាត់ឡើងទៅ។ មុនពេលទ្រង់លើកគាត់ឡើងទៅនោះគាត់បានទទួលសក្ខីភាពថា អុលឡោះពេញចិត្តនឹងគាត់។
កុំភ្លេចធ្វើទាន និងជួយគ្នាទៅវិញទៅមក ដ្បិតអុលឡោះគាប់ចិត្តនឹងគូរបានបែបនេះ។
សូមអុលឡោះប្រទានឲ្យបងប្អូនមានសមត្ថភាព នឹងប្រព្រឹត្ដអំពើល្អគ្រប់យ៉ាង តាមបំណងរបស់ទ្រង់។ សូមទ្រង់សម្រេចការអ្វីដែលគាប់បំណងទ្រង់នៅក្នុងយើងតាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។ សូមលើកតម្កើងសិរីរុងរឿងរបស់អ៊ីសាអាល់ម៉ាហ្សៀសអស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!
ប្រសិនបើបងប្អូនមានគុណសម្បត្តិទាំងនេះពេញបរិបូណ៌ក្នុងខ្លួនហើយ គុណសម្បត្តិទាំងនេះមុខជានាំបងប្អូនឲ្យមានសកម្មភាព និងបង្កើតផល ដើម្បីបានស្គាល់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់របស់យើងយ៉ាងច្បាស់។
ផ្ទុយទៅវិញ សូមបងប្អូនបានចំរើនឡើង ក្នុងក្តីមេត្តា និងការស្គាល់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ និងជាអ្នកសង្គ្រោះរបស់យើងកាន់តែខ្លាំងឡើងៗ។ សូមលើកតម្កើងសិរីរុងរឿងរបស់អ៊ីសា នៅពេលឥឡូវនេះ ព្រមទាំងរហូតដល់អស់កល្បជានិច្ចតរៀងទៅ។ អាម៉ីន។
អ្វីៗក៏ដោយឲ្យតែយើងសូម យើងមុខជាទទួលពីទ្រង់មិនខាន ព្រោះយើងកាន់តាមហ៊ូកុំរបស់ទ្រង់ និងប្រព្រឹត្ដអំពើណាដែលពេញចិត្តទ្រង់។
យើងក៏ដឹងដែរថា បុត្រារបស់អុលឡោះបានមក គាត់ប្រទានប្រាជ្ញាឲ្យយើងស្គាល់ម្ចាស់ដ៏ពិតប្រាកដ ហើយយើងក៏ស្ថិតនៅក្នុងម្ចាស់ដ៏ពិតប្រាកដ ដោយរួមក្នុងអ៊ីសាអាល់ម៉ាហ្សៀស ជាបុត្រារបស់ទ្រង់ គឺទ្រង់នេះហើយ ដែលជាម្ចាស់ដ៏ពិតប្រាកដ ទ្រង់ជាជីវិតអស់កល្បជានិច្ច។
បងប្អូនទាំងនោះបានផ្ដល់សក្ខីភាព នៅមុខក្រុមជំអះ អំពីសេចក្ដីស្រឡាញ់របស់ប្អូន។ ពេលពួកគេចេញដំណើរទៅ សូមប្អូនជួយផ្គត់ផ្គង់គេតាមរបៀប ដែលគួរឲ្យគាប់ចិត្តអុលឡោះផង