កូនរបស់លោកអែលផ្អាលមាន ហេប៊ើរ មីសាម និងសេមើរ ជាអ្នកដែលសង់ក្រុងអូណូ និងក្រុងឡូដ ព្រមទាំងស្រុកភូមិនៅជុំវិញ។
កិច្ចការ 9:32 - អាល់គីតាប ពេត្រុសបានធ្វើដំណើរទៅគ្រប់ទីកន្លែង។ លោកបានចុះទៅសួរសុខទុក្ខប្រជាជនដ៏បរិសុទ្ធនៅក្រុងលីដា។ ព្រះគម្ពីរខ្មែរសាកល កាលមួយ ពេត្រុសកំពុងដើរចុះឡើងតាមតំបន់ទាំងអស់ គាត់ក៏ចុះទៅជួបវិសុទ្ធជនដែលរស់នៅលីដាដែរ។ Khmer Christian Bible រីឯលោកពេត្រុសវិញ នៅពេលធ្វើដំណើរកាត់តាមតំបន់ទាំងអស់នោះ គាត់ក៏ចុះទៅជួបពួកបរិសុទ្ធដែលរស់នៅក្នុងក្រុងលីដាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ លោកពេត្រុសធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។ លោកបានចុះទៅសួរសុខទុក្ខពួកបរិសុទ្ធនៅក្រុងលីដា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុសបានធ្វើដំណើរទៅគ្រប់ទីកន្លែង។ លោកបានចុះទៅសួរសុខទុក្ខប្រជាជនដ៏វិសុទ្ធ*នៅក្រុងលីដា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯពេត្រុស កំពុងដែលគាត់ដើរចុះឡើងគ្រប់កន្លែង នោះក៏ចុះទៅឯពួកបរិសុទ្ធនៅភូមិលីដាដែរ |
កូនរបស់លោកអែលផ្អាលមាន ហេប៊ើរ មីសាម និងសេមើរ ជាអ្នកដែលសង់ក្រុងអូណូ និងក្រុងឡូដ ព្រមទាំងស្រុកភូមិនៅជុំវិញ។
ប្រជាជនដ៏វិសុទ្ធនៅលើទឹកដីនេះ សុទ្ធតែជាមនុស្សល្អ ខ្ញុំពេញចិត្តនឹងនៅជាមួយពួកគេណាស់។
ទ្រង់ជួយការពារ អស់អ្នកដែលដើរតាមគន្លងធម៌ ហើយថែរក្សាអស់អ្នកដែលផ្ញើជីវិតលើទ្រង់។
ប៉ុន្ដែ អ្នករាល់គ្នានឹងទទួលអំណាចមួយ គឺអំណាចនៃរសអុលឡោះដ៏វិសុទ្ធមកសណ្ឋិតលើអ្នករាល់គ្នា។ អ្នករាល់គ្នានឹងធ្វើជាបន្ទាល់របស់ខ្ញុំ នៅក្នុងក្រុងយេរូសាឡឹម ក្នុងស្រុកយូដាទាំងមូល ក្នុងស្រុកសាម៉ារី និងរហូតដល់ស្រុកដាច់ស្រយាលនៃផែនដី»។
ហើយខ្ញុំបានប្រព្រឹត្ដដូច្នេះ នៅក្រុងយេរូសាឡឹមមែន គឺខ្ញុំបានទទួលច្បាប់អនុញ្ញាតពីក្រុមអ៊ីមុាំ ដើម្បីចាប់អស់អ្នកដែលជឿលើអ៊ីសាជាអម្ចាស់ ជាច្រើននាក់យកទៅឃុំឃាំង។ នៅពេលគេសម្លាប់អ្នកទាំងនោះ ខ្ញុំក៏យល់ស្របជាមួយដែរ។
ក្រុមសាវ័កនៅក្រុងយេរូសាឡឹមបានឮដំណឹងថា អ្នកស្រុកសាម៉ារីនាំគ្នាទទួលបន្ទូលរបស់អុលឡោះ ក៏ចាត់ពេត្រុស និងយ៉ូហានឲ្យទៅជួបអ្នកទាំងនោះ។
ក្រោយពីបានផ្ដល់សក្ខីភាព និងប្រកាសបន្ទូលរបស់អុលឡោះជាអម្ចាស់រួចហើយ សាវ័កទាំងពីរនាក់ក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ទាំងផ្សព្វផ្សាយដំណឹងល្អក្នុងភូមិជាច្រើន នៅស្រុកសាម៉ារីផង។
លោកអាណាណាសឆ្លើយអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! ខ្ញុំបានឮមនុស្សជាច្រើននិយាយថា បុរសនេះបានធ្វើបាបប្រជារាស្ដ្របរិសុទ្ធរបស់អ្នកនៅក្រុងយេរូសាឡឹមខ្លាំងណាស់
នៅក្រុងនោះ លោកឃើញបុរសម្នាក់ឈ្មោះអេណាស ឈឺក្រោកមិនរួច គាត់ដេកជាប់នឹងគ្រែប្រាំបីឆ្នាំមកហើយ។
គាត់ចាប់ដៃនាងឲ្យក្រោកឈរ ហើយហៅពួកអ្នកជឿ និងស្ដ្រីមេម៉ាយឲ្យចូលមកបង្ហាញនាងឌ័រកាស ដែលមានជីវិតរស់ឲ្យគេឃើញ។
សូមជម្រាបមកបងប្អូនទាំងអស់នៅក្រុងរ៉ូម ជាអ្នកដែលអុលឡោះស្រឡាញ់ និងត្រាស់ហៅឲ្យធ្វើជាប្រជាជនដ៏បរិសុទ្ធ។ សូមអុលឡោះ ជាបិតារបស់យើង និងអាល់ម៉ាហ្សៀសអ៊ីសាជាអម្ចាស់ ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន!។
ខ្ញុំ ប៉ូល អុលឡោះគាប់ចិត្តតាំងជាសាវ័ករបស់អាល់ម៉ាហ្សៀសអ៊ីសាសូមជម្រាបមកបងប្អូនជាប្រជារាស្ដ្របរិសុទ្ធ [នៅក្រុងអេភេសូ] ដែលជឿលើអាល់ម៉ាហ្សៀសអ៊ីសា។
យើងខ្ញុំ ប៉ូល និងធីម៉ូថេជាអ្នកបម្រើរបស់អាល់ម៉ាហ្សៀសអ៊ីសា សូមជម្រាបមកប្រជាជនដ៏បរិសុទ្ធទាំងអស់ ដែលរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសានៅក្រុងភីលីព ព្រមទាំងអស់លោកអភិបាល និងអ្នកជំនួយសូមជ្រាប។