Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 9:41 - អាល់គីតាប

41 គាត់​ចាប់​ដៃ​នាង​ឲ្យ​ក្រោក​ឈរ ហើយ​ហៅ​ពួក​អ្នក​ជឿ និង​ស្ដ្រី​មេម៉ាយ​ឲ្យ​ចូល​មក​បង្ហាញ​នាង​ឌ័រកាស ដែល​មាន​ជីវិត​រស់​ឲ្យ​គេ​ឃើញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

41 ពេត្រុស​ក៏​លូក​ដៃ លើក​នាង​ឲ្យឈរ រួច​ហៅ​ពួក​វិសុទ្ធជន និង​ស្ត្រី​មេម៉ាយ​មក ប្រគល់​ឌ័រកាស​ដែល​រស់ឡើងវិញ​ដល់​ពួកគេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

41 គាត់​ក៏​ហុច​ដៃ​ទៅ​នាង​ ព្រមទាំង​បាន​លើក​នាង​ឡើង​ ហើយ​ហៅ​ពួក​បរិសុទ្ធ​ និង​ពួក​ស្ត្រី​មេម៉ាយ​ឲ្យ​មក​ រួច​គាត់​ក៏​បង្ហាញ​ថា​នាង​មាន​ជីវិត​ឡើង​វិញ​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 លោក​ហុច​ដៃ​ទៅ​ឲ្យ​នាង​តោង​ឡើង រួច​លោក​ហៅ​ពួក​បរិសុទ្ធ និង​ពួក​ស្ត្រី​មេម៉ាយ​មក រួច​ប្រគល់​នាងទៅ​គេ​ទាំង​មាន​ជីវិត​រស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 លោក​ចាប់​ដៃ​នាង​ឲ្យ​ក្រោក​ឈរ ហើយ​ហៅ​ពួក​អ្នក​ជឿ និង​ស្ត្រី​មេម៉ាយ​ឲ្យ​ចូល​មក បង្ហាញ​នាង​ឌ័រកាស ដែល​មាន​ជីវិត​រស់​ឲ្យ​គេ​ឃើញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 គាត់​ក៏​ហុច​ដៃ​ទៅ​ឲ្យ​នាង​តោង​ឡើង រួច​គាត់​ហៅ​ពួក​បរិសុទ្ធ នឹង​ពួក​ស្រី​មេម៉ាយ​មក ប្រគល់​នាង​ទៅ​គេ​ទាំង​រស់

សូមមើលជំពូក ចម្លង




កិច្ចការ 9:41
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ចំនួន​សិស្ស​ចេះ​តែ​កើន​ឡើង​ជា​លំដាប់។ ជន‌ជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រិក នាំ​គ្នា​រអ៊ូ‌រទាំ​ទាស់​នឹង​ជន‌ជាតិ​យូដា​ដែល​និយាយ​ភាសា​ហេប្រឺ​ថា នៅ​ពេល​ចែក​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ ពួក​ហេប្រឺ​មិន​សូវ​យក​ចិត្ដ​ទុក​ដាក់​នឹង​ស្ដ្រី​មេម៉ាយ​ខាង​ពួក​ខ្លួន​ទេ។


អ៊ីសា​ចូល​ទៅ​ជិត ចាប់​ដៃ​គាត់​ឲ្យ​ក្រោក​ឡើង គាត់​ក៏​បាត់​គ្រុន ហើយ​បម្រើ​ភ្ញៀវ។


គេ​បាន​នាំ​យុវជន​ដែល​នៅ​មាន​ជីវិត​នោះ​ទៅ​វិញ ហើយ​ពួក​គេ​ធូរ​ស្រាល​ក្នុង​ចិត្ដ​ឥត​ឧបមា។


លោក​ចាប់​ដៃ​ស្ដាំ​គាត់​ឲ្យ​ក្រោក​ឈរ​ឡើង។ រំពេច​នោះ​ជើង​របស់​គាត់ និង​សន្លាក់​ឆ្អឹង ក៏​ប្រែ​ជា​មាំ‌មួន


រំពេច​នោះ បុគ្គល​ដែល​ស្លាប់ ក៏​ក្រោក​អង្គុយ ហើយ​ចាប់​ផ្ដើម​និយាយ​ស្ដី។ អ៊ីសា​ប្រគល់​អ្នក​កំលោះ​ទៅ​ម្ដាយ​វិញ។


ពេល​អ៊ីសា​មក​ជិត​ដល់​ទ្វារ​កំពែង​ក្រុង មាន​គេ​ដង្ហែ​សព​យក​ទៅ​បញ្ចុះ។ បុគ្គល​ដែល​ស្លាប់​នោះ ជា​កូន​ប្រុស​តែ​មួយ​របស់​ស្ដ្រី​មេ‌ម៉ាយ​ម្នាក់។ អ្នក​ស្រុក​ជា​ច្រើន​បាន​មក​ជួយ​ដង្ហែ​សព​ជា​មួយ​គាត់។


អុលឡោះ‌តាអាឡា​ការពារ​ជន​បរទេស ទ្រង់​ជួយ​គាំទ្រ​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ តែ​ទ្រង់​ធ្វើ​ឲ្យ​គម្រោង‌ការ​របស់​មនុស្ស អាក្រក់​ត្រូវ​រលាយ​សូន្យ។


អ្នក​ដែល​ហៀប​នឹង​ស្លាប់ តែង​ឲ្យ​ពរ​ខ្ញុំ ហើយ​ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​ស្ត្រី​មេម៉ាយ ឲ្យ​មាន​អំណរ​សប្បាយ។


អេលី‌យ៉េស​បី​ក្មេង​នោះ​ចុះ​ពី​បន្ទប់​ខាង​លើ មក​ប្រគល់​ឲ្យ​ម្តាយ​វិញ ទាំង​ពោល​ថា៖ «មើល៍! កូន​របស់​នាង​មាន​ជីវិត​ហើយ»។


គេ​នាំ​គ្នា​ជម្រាប​យ៉ាកកូប​ថា៖ «យូសុះ​នៅ​រស់​នៅ​ឡើយ​ទេ ហើយ​កំពុង​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល​ផង»។ ប៉ុន្តែ យ៉ាកកូប​មិន​រំភើប​ចិត្ត​សោះ ព្រោះ​គាត់​មិន​ជឿ​សំដី​របស់​ពួក​គេ​ទេ។


លោក​អាណាណាស​ឆ្លើយ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! ខ្ញុំ​បាន​ឮ​មនុស្ស​ជា​ច្រើន​និយាយ​ថា បុរស​នេះ​បាន​ធ្វើ​បាប​ប្រជា‌រាស្ដ្រ​បរិសុទ្ធ​របស់​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម​ខ្លាំង​ណាស់


ពេត្រុស​បាន​ធ្វើ​ដំណើរ​ទៅ​គ្រប់​ទី​កន្លែង។ លោក​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​នៅ​ក្រុង​លីដា។


ត្រូវ​ជួយ​ស្ដ្រី​មេ‌ម៉ាយ។


ចំពោះ​ស្ដ្រី​មេ‌ម៉ាយ​ណា​ដែល​គ្មាន​ទី​ពឹង រស់​នៅ​តែ​ម្នាក់​ឯង ស្ដ្រី​មេ‌ម៉ាយ​នោះ​សង្ឃឹម​លើ​អុលឡោះ ហើយ​ព្យា‌យាម​សូម‌អង្វរ និង​ទូរអា​ទាំង​យប់​ទាំង​ថ្ងៃ។


លោក​បង្គាប់​ថា៖ «ចូរ​ស្រង់​មក!»។ បុរស​នោះ​លូក​ដៃ​ទៅ​ចាប់​ផ្លែ​ពូថៅ​ស្រង់​ឡើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម