Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 9:33 - អាល់គីតាប

33 នៅ​ក្រុង​នោះ លោក​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អេណាស ឈឺ​ក្រោក​មិន​រួច គាត់​ដេក​ជាប់​នឹង​គ្រែ​ប្រាំ​បី​ឆ្នាំ​មក​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

33 នៅ​ទីនោះ គាត់​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អេនាស​។ គាត់​ជា​មនុស្ស​ស្លាប់មួយចំហៀងខ្លួន​ដែល​ដេក​នៅលើ​គ្រែ​ប្រាំបី​ឆ្នាំ​មកហើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

33 នៅ​ទី​នោះ​ គាត់​បាន​ជួប​បុរស​ម្នាក់​ឈ្មោះ​ អេនាស​ ដែល​ស្លាប់​ដៃ​ជើង​ ដេក​តែ​នៅ​លើ​គ្រែ​ប្រាំបី​ឆ្នាំ​មក​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 នៅ​ទី​នោះ លោក​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អេនាស មាន​ជំងឺ​ស្លាប់​ដៃ​ជើង ដេកជាប់​នៅ​លើ​គ្រែអស់​ប្រាំបី​ឆ្នាំ​មក​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 នៅ​ក្រុង​នោះ លោក​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អេណាស ឈឺ​ក្រោក​មិន​រួច គាត់​ដេក​ជាប់​នឹង​គ្រែ​ប្រាំ​បី​ឆ្នាំ​មក​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 នៅ​ទី​នោះ​គាត់​ឃើញ​មនុស្ស​ម្នាក់​ឈ្មោះ អេនាស មាន​ជំងឺ​ឈឺ​ស្លាប់​ដៃ​ជើង ដេក​នៅ​តែ​លើ​គ្រែ អស់​៨​ឆ្នាំ​មក​ហើយ

សូមមើលជំពូក ចម្លង




កិច្ចការ 9:33
13 ការដាក់ឲ្យឆ្លើយតបគ្នា  

កិត្ដិនាម​របស់​អ៊ីសា​ក៏​ល្បី​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​ស្រុក​ស៊ីរី​ទាំង​មូល។ គេ​បាន​នាំ​អស់​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​អ្នក​កើត​ទុក្ខ​គ្រាំ‌គ្រា មនុស្ស​អ៊ីព្លេស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​រក​អ៊ីសា អ៊ីសា​ក៏​ប្រោស​គេ​ឲ្យ​បាន​ជា​ទាំង​អស់​គ្នា។


នៅ​ពេល​នោះ មាន​ស្ដ្រី​ម្នាក់​កើត​ជំងឺ​ធ្លាក់​ឈាម​ដប់‌ពីរ​ឆ្នាំ​មក​ហើយ។


អ៊ីសា​សួរ​ទៅ​ឪពុក​ថា៖ «តើ​វា​វេទនា​បែប​នេះ តាំង​ពី​អង្កាល់​មក?»។ ឪពុក​តប​ថា៖ «តាំង​តែ​ពី​តូច​ម៉្លេះ។


ឯ​ស្ដ្រី​នេះ​ជា​ពូជ‌ពង្ស​របស់​អ៊ីព្រ‌ហ៊ីម អ៊ីព្លេស‌ហ្សៃតន​បាន​ចង​នាង​អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ តើ​មិន​គួរ​ឲ្យ​ខ្ញុំ​ស្រាយ​ចំណង​នាង​នៅ​ថ្ងៃ​ជំអាត់​ទេ​ឬ​អី?»។


នៅ​ទី​នោះ មាន​បុរស​ម្នាក់​ពិការ​តាំង​ពី​សាម‌សិប​ប្រាំ​បី​ឆ្នាំ​មក​ហើយ។


អ៊ីសា​ដើរ​តាម​ផ្លូវ ឃើញ​មនុស្ស​ម្នាក់​ខ្វាក់​តាំង​ពី​កំណើត។


ត្រង់​ឯ​ភ្នែក​វា​បាន​ភ្លឺ​ដោយ​ហេតុ​យ៉ាង​ណាៗ​នោះ យើង​ខ្ញុំ​មិន​ដឹង​ទេ ហើយ​នរណា​បាន​ធ្វើ​ឲ្យ​ភ្នែក​វា​ភ្លឺ​នោះ ក៏​យើង​មិន​ដឹង​ដែរ!។ សូម​អស់​លោក​សួរ​វា​ទៅ វា​ធំ​ហើយ វា​ឆ្លើយ​ខ្លួន​ឯង​បាន»។


នៅ​ក្រុង​លីស្ដ្រា មាន​បុរស​ម្នាក់​ពិការ​ជើង​តាំង​ពី​កំណើត​មក គាត់​មិន​អាច​ដើរ​បាន​ឡើយ


រៀង​រាល់​ថ្ងៃ មាន​គេ​សែង​អ្នក​ពិការ​ជើង​ពី​កំណើត​ម្នាក់ មក​ដាក់​នៅ​ខ្លោង​ទ្វារ​ម៉ាស្ជិទ​ឈ្មោះ «ទ្វារ​លំអ» ដើម្បី​សុំ​ទាន​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ម៉ាស្ជិទ។


រីឯ​បុរស​ដែល​បាន​ជា​ដោយ​របៀប​អស្ចារ្យ​នោះ មាន​អាយុ​ជាង​សែ‌សិប​ឆ្នាំ​ហើយ។


ពេត្រុស​បាន​ធ្វើ​ដំណើរ​ទៅ​គ្រប់​ទី​កន្លែង។ លោក​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​នៅ​ក្រុង​លីដា។


ពេត្រុស​និយាយ​ទៅ​គាត់​ថា៖ «អេណាស​អើយ! អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ប្រោស​អ្នក​ឲ្យ​បាន​ជា​ហើយ ចូរ​ក្រោក​ឡើង រៀប‌ចំ​គ្រែ​អ្នក​ទៅ!»។ លោក​អេណាស​ក៏​ក្រោក​ឡើង​ភ្លាម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម