កិច្ចការ 26:10 - អាល់គីតាប10 ហើយខ្ញុំបានប្រព្រឹត្ដដូច្នេះ នៅក្រុងយេរូសាឡឹមមែន គឺខ្ញុំបានទទួលច្បាប់អនុញ្ញាតពីក្រុមអ៊ីមុាំ ដើម្បីចាប់អស់អ្នកដែលជឿលើអ៊ីសាជាអម្ចាស់ ជាច្រើននាក់យកទៅឃុំឃាំង។ នៅពេលគេសម្លាប់អ្នកទាំងនោះ ខ្ញុំក៏យល់ស្របជាមួយដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល10 ហើយខ្ញុំព្រះបាទបានធ្វើការនេះនៅយេរូសាឡិម។ មិនគ្រាន់តែប៉ុណ្ណោះទេ ខ្ញុំព្រះបាទបានឃុំឃាំងវិសុទ្ធជនជាច្រើនក្នុងគុក ដោយទទួលសិទ្ធិអំណាចពីពួកនាយកបូជាចារ្យ ថែមទាំងបោះឆ្នោតគាំទ្រទៀតផង ពេលពួកគេត្រូវសម្លាប់។ សូមមើលជំពូកKhmer Christian Bible10 ខ្ញុំបានធ្វើដូច្នេះនៅក្រុងយេរូសាឡិម ហើយខ្ញុំបានទទួលសិទ្ធិអំណាចពីសម្ដេចសង្ឃឲ្យចាប់ពួកបរិសុទ្ធជាច្រើនដាក់គុក ព្រមទាំងយល់ព្រមពេលគេសម្លាប់អ្នកទាំងនោះទៀតផង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ហើយទូលបង្គំបានធ្វើការទាំងនោះនៅក្រុងយេរូសាឡិម ទាំងបានចាប់ពួកបរិសុទ្ធជាច្រើនយកទៅដាក់គុក ដោយទទួលអំណាចពីពួកសង្គ្រាជ ហើយកាលគេសម្លាប់អ្នកទាំងនោះ ទូលបង្គំក៏យល់ព្រមដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ហើយទូលបង្គំបានប្រព្រឹត្តដូច្នេះនៅក្រុងយេរូសាឡឹមមែន គឺទូលបង្គំបានទទួលច្បាប់អនុញ្ញាតពីក្រុមនាយកបូជាចារ្យ* ដើម្បីចាប់អស់អ្នកដែលជឿលើព្រះអម្ចាស់ ជាច្រើននាក់យកទៅឃុំឃាំង។ នៅពេលគេសម្លាប់អ្នកទាំងនោះ ទូលបង្គំក៏យល់ស្របជាមួយដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 គឺទូលបង្គំបានធ្វើការទាំងនោះនៅក្រុងយេរូសាឡិម បានទាំងចាប់ពួកអ្នកបរិសុទ្ធជាច្រើនយកទៅដាក់គុក ដោយទទួលអំណាចពីពួកសង្គ្រាជមក ហើយកាលគេសំឡាប់អ្នកទាំងនោះ ទូលបង្គំក៏យល់ព្រមដែរ សូមមើលជំពូក |