អុលឡោះមានបន្ទូលមកអាដាមថា៖ «ដោយអ្នកបានស្តាប់តាមពាក្យប្រពន្ធ ហើយបរិភោគផ្លែឈើដែលយើងហាមប្រាមនោះ ដីនឹងត្រូវបណ្តាសា ព្រោះតែអ្នក។ ដូច្នេះ អ្នកនឹងកាប់គាស់ដីចិញ្ចឹមជីវិត យ៉ាងវេទនា ជារៀងរាល់ថ្ងៃអស់មួយជីវិត។
កិច្ចការ 5:29 - អាល់គីតាប ពេត្រុស និងសាវ័កឯទៀតៗឆ្លើយឡើងថា៖ «យើងខ្ញុំត្រូវស្ដាប់បង្គាប់អុលឡោះជាជាងស្ដាប់បង្គាប់មនុស្ស។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពេត្រុស និងពួកសាវ័កតបថា៖ “យើងខ្ញុំត្រូវតែស្ដាប់បង្គាប់ព្រះ ជាជាងស្ដាប់បង្គាប់មនុស្ស។ Khmer Christian Bible ពេលនោះលោកពេត្រុស និងពួកសាវកបានឆ្លើយថា៖ «យើងត្រូវស្ដាប់បង្គាប់តាមព្រះជាម្ចាស់ ជាជាងស្ដាប់តាមមនុស្ស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ លោកពេត្រុស និងសាវកឯទៀតឆ្លើយឡើងថា៖ «យើងខ្ញុំត្រូវតែស្តាប់បង្គាប់ព្រះ ជាជាងស្ដាប់បង្គាប់មនុស្ស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុស និងសាវ័កឯទៀតៗឆ្លើយឡើងថា៖ «យើងខ្ញុំត្រូវស្ដាប់បង្គាប់ព្រះជាម្ចាស់ជាជាងស្ដាប់បង្គាប់មនុស្ស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពេត្រុស នឹងពួកសាវកឯទៀត ឆ្លើយឡើងថា ត្រូវតែស្តាប់បង្គាប់របស់ព្រះជាជាងមនុស្ស |
អុលឡោះមានបន្ទូលមកអាដាមថា៖ «ដោយអ្នកបានស្តាប់តាមពាក្យប្រពន្ធ ហើយបរិភោគផ្លែឈើដែលយើងហាមប្រាមនោះ ដីនឹងត្រូវបណ្តាសា ព្រោះតែអ្នក។ ដូច្នេះ អ្នកនឹងកាប់គាស់ដីចិញ្ចឹមជីវិត យ៉ាងវេទនា ជារៀងរាល់ថ្ងៃអស់មួយជីវិត។
ដោយបញ្ជារបស់ស្ដេចមានលក្ខណៈម៉ឺងម៉ាត់ពេក លោកយ៉ូអាប់ និងមេទ័ពឯទៀតៗត្រូវតែអនុវត្តតាម។ គេនាំគ្នាចាកចេញពីទត ដើម្បីទៅជំរឿនប្រជាជនអ៊ីស្រអែល។
ប៉ុន្តែ ឆ្មបទាំងពីរនាក់នោះ គោរពកោតខ្លាចអុលឡោះគាត់មិនបានធ្វើតាមបញ្ជារបស់ស្តេចស្រុកអេស៊ីបទេ គឺគាត់ទុកឲ្យកូនប្រុសៗនៅរស់ដែរ។
យេរេមាមានប្រសាសន៍ទៅកាន់ក្រុមមន្ត្រី និងប្រជាជនទាំងអស់ថា៖ «អុលឡោះតាអាឡាទេតើ ដែលចាត់ខ្ញុំឲ្យមកថ្លែងបន្ទូលប្រឆាំងនឹងដំណាក់ ព្រមទាំងទីក្រុងនេះ ដូចបងប្អូនបានឮសព្វគ្រប់ស្រាប់។
ពួកគេក៏ជម្រាបស្តេចថា៖ «ដានីយ៉ែលជាអ្នកដែលគេជន្លៀសមកពីស្រុកយូដា ពុំបានអើពើនឹងស្តេច ហើយក៏មិនគោរពតាមបំរាមដែលស្តេចបានចុះហត្ថលេខាដែរ! គឺគាត់នៅតែអធិស្ធានមួយថ្ងៃបីដង»។
ពេត្រុស និងយ៉ូហាន ឆ្លើយតបទៅគេវិញថា៖ «សូមអស់លោកពិចារណាមើល នៅចំពោះអុលឡោះ គួរឲ្យយើងខ្ញុំធ្វើតាមបង្គាប់អស់លោក ឬធ្វើតាមបង្គាប់របស់អុលឡោះ?
ស្តេចសូលមានប្រសាសន៍ទៅកាន់សាំយូអែលថា៖ «ខ្ញុំបានប្រព្រឹត្តអំពើបាបដោយល្មើសនឹងបទបញ្ជារបស់អុលឡោះតាអាឡា ហើយខ្ញុំក៏បានធ្វើខុសនឹងពាក្យរបស់លោកដែរ ដ្បិតខ្ញុំខ្លាចពលទាហាន ហើយធ្វើតាមពួកគេ។