យេរេមា 26:12 - អាល់គីតាប12 យេរេមាមានប្រសាសន៍ទៅកាន់ក្រុមមន្ត្រី និងប្រជាជនទាំងអស់ថា៖ «អុលឡោះតាអាឡាទេតើ ដែលចាត់ខ្ញុំឲ្យមកថ្លែងបន្ទូលប្រឆាំងនឹងដំណាក់ ព្រមទាំងទីក្រុងនេះ ដូចបងប្អូនបានឮសព្វគ្រប់ស្រាប់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ហោរាយេរេមាក៏ជម្រាបដល់ពួកចៅហ្វាយ និងជនទាំងអស់ថា៖ ព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យមកថ្លែងទំនាយប្រាប់គ្រប់ពាក្យដែលអ្នករាល់គ្នាបានឮ ទាស់នឹងព្រះវិហារ ហើយទីក្រុងនេះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 លោកយេរេមាមានប្រសាសន៍ទៅកាន់ក្រុមមន្ត្រី និងប្រជាជនទាំងអស់ថា៖ «ព្រះអម្ចាស់ទេតើ ដែលចាត់ខ្ញុំឲ្យមកថ្លែងព្រះបន្ទូលប្រឆាំងនឹងព្រះដំណាក់ ព្រមទាំងទីក្រុងនេះ ដូចបងប្អូនបានឮសព្វគ្រប់ស្រាប់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 រួចយេរេមាលោកក៏ជំរាបដល់ពួកចៅហ្វាយ នឹងជនទាំងអស់ថា ព្រះយេហូវ៉ា ទ្រង់បានចាត់ខ្ញុំ ឲ្យមកទាយប្រាប់អស់ទាំងពាក្យដែលអ្នករាល់គ្នាបានឮ ទាស់នឹងព្រះវិហារ ហើយនឹងទីក្រុងនេះ សូមមើលជំពូក |
ពេលពួកគេសួរអ្នកថា ហេតុអ្វីបានជាអ្នកស្រែកថ្ងូរដូច្នេះ? ត្រូវឆ្លើយទៅពួកគេវិញថា: ខ្ញុំស្រែកថ្ងូរ ព្រោះខ្ញុំបានទទួលដំណឹងមួយ មនុស្សទាំងអស់នឹងភ័យស្លន់ស្លោ គេបាក់ទឹកចិត្ត ហើយទន់ដៃទន់ជើងទាំងអស់គ្នា ដ្បិតហេតុការណ៍នោះមកដល់ហើយ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។