ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 3:18 - អាល់គីតាប

ប៉ុន្ដែ អុលឡោះ​បាន​ធ្វើ​ឲ្យ​ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​ទ្រង់​ប្រកាស​ទុក​ជា​មុន តាម​រយៈ​ណាពី​ទាំង​អស់ គឺ​ថា អាល់ម៉ា‌ហ្សៀស​របស់​ទ្រង់​ត្រូវ​តែ​រង​ទុក្ខ​លំបាក។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ព្រះ​បាន​បំពេញឲ្យសម្រេច​យ៉ាងនេះ នូវ​សេចក្ដី​ដែល​ព្រះអង្គ​ទ្រង់​ប្រកាសទុកមុន​តាមរយៈ​មាត់​របស់​ព្យាការី​ទាំងអស់​ថា ព្រះ​គ្រីស្ទ​របស់​ព្រះអង្គ​ត្រូវ​រងទុក្ខ​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​សេចក្ដី​ដែល​ព្រះជាម្ចាស់​បាន​ប្រកាស​ប្រាប់​ជា​មុន​ តាមរយៈ​មាត់​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ទាំងឡាយ​ថា​ ព្រះគ្រិស្ដ​របស់​ព្រះជាម្ចាស់​ត្រូវ​រងទុក្ខ​វេទនា​ នោះ​ព្រះជាម្ចាស់​បាន​សម្រេច​ការ​នេះ​តាម​របៀប​នេះ​ឯង។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ សេចក្ដី​ដែល​ព្រះ​បាន​ប្រកាស​ប្រាប់​ជា​មុន ដោយ​សារ​មាត់​ហោរា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ​ថា ព្រះ‌គ្រីស្ទ​របស់​ព្រះ‌អង្គ ត្រូវ​តែ​រង​ទុក្ខ​លំបាក នោះ​ព្រះ‌អង្គ​ក៏​បាន​សម្រេច​ដូច្នោះ​មែន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី ដែល​ព្រះអង្គ​ប្រកាស​ទុក​ជា​មុន តាម​រយៈ​ព្យាការី​ទាំង​អស់ គឺ​ថា ព្រះ‌គ្រិស្ត​របស់​ព្រះអង្គ​ត្រូវ​តែ​រង​ទុក្ខ​លំបាក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែ សេចក្ដី​ដែល​ព្រះ​បាន​ប្រកាស​ប្រាប់​ជា​មុន ដោយ‌សារ​មាត់​នៃ​អស់​ទាំង​ហោរា​របស់​ទ្រង់ ពី​ដំណើរ​ព្រះ‌គ្រីស្ទ​ថា ទ្រង់​ត្រូវ​រង​ទុក្ខ​លំបាក នោះ​ព្រះ‌ទ្រង់​ក៏​បាន​សំរេច​តាម​យ៉ាង​ដូច្នោះ​ឯង

សូមមើលជំពូក



កិច្ចការ 3:18
19 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើ​ឲ្យ​ឯង និង​ស្ត្រី ព្រម​ទាំង​ពូជ​ឯង និង​ពូជ​ស្ត្រី ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា ពូជ​នាង​នឹង​ជាន់​ក្បាល​របស់​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​ពូជ​នាង»។


ខ្ញុំ​បាន​បែរ​ខ្នង​ទៅ​ឲ្យ​អ្នក​ដែល​ចង់​វាយ​ខ្ញុំ ខ្ញុំ​បាន​បែរ​មុខ​ទៅ​ឲ្យ​អ្នក​ដែល​ចង់ បោច​ពុក​ចង្កា​របស់​ខ្ញុំ ពេល​គេ​ប្រមាថ​មើល‌ងាយ និង​ស្ដោះ​ទឹក​មាត់​ដាក់​ខ្ញុំ ខ្ញុំ​មិន​បាន​គេច​មុខ​ចេញ​ឡើយ។


លុះ​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​ហុក‌សិប​ពីរ​ដង​នោះ​កន្លង​ផុត​ទៅ អាល់ម៉ា‌ហ្សៀស នឹង​ត្រូវ​គេ​ដក​ជីវិត គ្មាន​នរណា​ការ‌ពារ​គាត់​ទេ។ ប្រជា‌ជាតិ​របស់​ស្ដេច​មួយ​នាក់​នឹង​លើក​គ្នា​មក​កំទេច​ទីក្រុង និង​ទី‌សក្ការៈ។ ចុង​បញ្ចប់​នៃ​ព្រឹត្តិ‌ការណ៍​នោះ​ប្រៀប​បាន​នឹង​ទឹក​ជំនន់ ហើយ​គេ​សម្រេច​ថា​នឹង​បន្ត​បំផ្លិច‌បំផ្លាញ រហូត​ទាល់​តែ​ចប់​សង្គ្រាម។


យើង​នឹង​ចាក់​បង្ហូរ​រស​មក​លើ​រាជ‌វង្ស​របស់​ទត និង​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​ពួក​គេ​មាន​ឆន្ទៈ​ល្អ ចេះ​ទូរអា។ ពួក​គេ​នឹង​សម្លឹង​មើល​មក​យើង ដែល​ពួក​គេ​បាន​ចាក់​ទម្លុះ។ ពួក​គេ​នឹង​កាន់​ទុក្ខ​ដូច​គេ​កាន់​ទុក្ខ​ព្រោះ​កូន​ប្រុស​តែ​មួយ​បាត់​បង់​ជីវិត។ ពួក​គេ​យំ​សោក​យ៉ាង​ជូរ​ចត់ ដូច​គេ​យំ​សោក​ស្រណោះ​សព​កូន​ប្រុស​ច្បង។


«ដាវ​អើយ ចូរ​ភ្ញាក់​ឡើង​ប្រហារ​អ្នក​គង្វាល ដែល​យើង​បាន​តែង‌តាំង។ ចូរ​ប្រហារ​អ្នក​ធ្វើ​ការ​រួម​ជា​មួយ​យើង! - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។ ចូរ​វាយ​សម្លាប់​អ្នក​គង្វាល ហើយ​ចៀម​នៅ​ក្នុង​ហ្វូង​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ! បន្ទាប់​មក យើង​នឹង​បែរ​ទៅ​វាយ​ចៀម​តូចៗ។


បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ថា៖ «កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា សេចក្ដី​ទាំង​អស់​ដែល​មាន​ចែង​ទុក​អំពី​ខ្ញុំ​ក្នុង​គីតាប​ហ៊ូកុំ​របស់​ណាពី​ម៉ូសា ក្នុង​គីតាប​ណាព និង​ក្នុង​គីតាប​សាបូរ​ត្រូវ​តែ​កើត​មាន»។


ណាពី​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​បាន​ផ្ដល់​សក្ខី‌ភាព​អំពី​អ៊ីសា​ថា អស់​អ្នក​ដែល​ជឿ​លើ​អ៊ីសា នឹង​ទទួល​ការ​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប ដោយ‌សារ​នាម​អ៊ីសា»។


បង​ប្អូន​បាន​ចាប់​បញ្ជូន​អ៊ីសា​នេះ ទៅ​ឲ្យ​ពួក​ជន​ពាល​ឥត​សាសនា​ឆ្កាង​គាត់ ដូច​អុលឡោះ​បាន​កំណត់​ទុក ដោយ​ទ្រង់​ជ្រាប​ជា​មុន។


គេ​បាន​ណាត់​ពេល​ជួប​លោក​ប៉ូល​ម្ដង​ទៀត នៅ​ថ្ងៃ​ណា​មួយ។ លុះ​ដល់​ថ្ងៃ​នោះ​ហើយ មាន​មនុស្ស​ច្រើន​ជាង​មុន​មក​ផ្ទះ​លោក​ប៉ូល។ គាត់​បាន​វែក​ញែក និង​ធ្វើ​ជា​បន្ទាល់​អំពី​នគរ​របស់​អុលឡោះ​ប្រាប់​គេ​តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច ដោយ​លើក​យក​គីតាប​ហ៊ូកុំ​របស់​ណាពី​ម៉ូសា និង​គីតាប​ណាពី​មក​ពន្យល់​បញ្ជាក់​ប្រាប់​គេ​អំពី​អ៊ីសា។


ដ្បិត​បន្ទូល​នៃ​អុលឡោះ​ដែល​ណាពី​បាន​ថ្លែង​ទុក​មក​នោះ មិន​មែន​ចេញ​ពី​បំណង​ចិត្ដ​របស់​មនុស្ស​ទេ គឺ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​វិញ​ឯ‌ណោះ ដែល​ជំរុញ​ចិត្ដ​លោក​ទាំង​នោះ​ឲ្យ​ថ្លែង​បន្ទូល​ក្នុង​នាម​ទ្រង់។


ខ្ញុំ​ក៏​ក្រាប​ចុះ​ដល់​ជើង​ម៉ាឡា‌អ៊ីកាត់​នោះ​បម្រុង​នឹង​ថ្វាយ‌បង្គំ​គាត់ ប៉ុន្ដែ គាត់​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ថ្វាយ‌បង្គំ​ខ្ញុំ​អី! ខ្ញុំ​ជា​អ្នក​រួម​ការ‌ងារ​ជា​មួយ​អ្នក​ទេ​តើ ហើយ​ខ្ញុំ​ក៏​រួម​ការ‌ងារ​ជា​មួយ​បង​ប្អូន​អ្នក​ដែល​ជឿ​លើ​សក្ខី‌ភាព​របស់​អ៊ីសា​ដែរ។ ត្រូវ​ថ្វាយ‌បង្គំ​អុលឡោះ​វិញ! ដ្បិត​សក្ខី‌ភាព​របស់​អ៊ីសា គឺ​វិញ្ញាណ​ដែល​ថ្លែង​បន្ទូល​ក្នុង​នាម​អុលឡោះ»។