-ពួកជនពាលបានយឹតធ្នូ ភ្ជាប់ព្រួញទៅនឹងខ្សែ បម្រុងនឹងបាញ់ចេញពីទីងងឹត សំដៅទៅលើអស់អ្នកដែលមានចិត្តទៀងត្រង់។
កិច្ចការ 24:1 - អាល់គីតាប ប្រាំថ្ងៃក្រោយមកមូស្ទីអាណាណាស និងពួកអះលីជំអះមួយចំនួន បានធ្វើដំណើរមកដល់ មានទាំងមេធាវីម្នាក់ឈ្មោះទើទូលុស មកជាមួយផង។ ពួកគេបានប្ដឹងទៅលោកទេសាភិបាល ចោទប្រកាន់លោកប៉ូល។ ព្រះគម្ពីរខ្មែរសាកល ប្រាំថ្ងៃក្រោយមក មហាបូជាចារ្យអាណានាសបានចុះមកជាមួយពួកចាស់ទុំខ្លះ និងមេធាវីម្នាក់ឈ្មោះទើទូលុស។ ពួកគេបានប្ដឹងទៅអភិបាលទាស់នឹងប៉ូល។ Khmer Christian Bible ប្រាំថ្ងៃក្រោយមក សម្ដេចសង្ឃអាណានាស និងពួកចាស់ទុំខ្លះបានមកជាមួយមេធាវីម្នាក់ឈ្មោះទើទូលុស ដែលបានធ្វើការចោទប្រកាន់លោកប៉ូលនៅមុខលោកអភិបាល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រាំថ្ងៃក្រោយមក សម្ដេចសង្ឃអាណានាស បានចុះទៅជាមួយពួកចាស់ទុំមួយចំនួន និងមេធាវីម្នាក់ ឈ្មោះទើទូលុស ដើម្បីចោទប្រកាន់លោកប៉ុលនៅចំពោះលោកទេសាភិបាល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រាំថ្ងៃក្រោយមក លោកមហាបូជាចារ្យអាណាណាស និងពួកព្រឹទ្ធាចារ្យ*មួយចំនួន បានធ្វើដំណើរមកដល់ មានទាំងមេធាវីម្នាក់ឈ្មោះទើទូលុស មកជាមួយផង។ ពួកគេបានប្ដឹងទៅលោកទេសាភិបាលចោទប្រកាន់លោកប៉ូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយ៥ថ្ងៃមក អាន៉្នានាស ជាសំដេចសង្ឃក៏ចុះទៅ ជាមួយនឹងពួកចាស់ទុំ នាំទាំងមនុស្សម្នាក់មានវោហារ ឈ្មោះទើទូលុសទៅផង ដើម្បីឲ្យចូលទៅប្តឹងលោកចៅហ្វាយពីរឿងប៉ុល |
-ពួកជនពាលបានយឹតធ្នូ ភ្ជាប់ព្រួញទៅនឹងខ្សែ បម្រុងនឹងបាញ់ចេញពីទីងងឹត សំដៅទៅលើអស់អ្នកដែលមានចិត្តទៀងត្រង់។
លែងមានមេទ័ព លែងមានអ្នកធំ លែងមានទីប្រឹក្សា លែងមានជំនាញការ ហើយក៏លែងមានគ្រូពូកែខាងមន្តអាគមដែរ។
លុះដល់ថ្ងៃកំណត់ ស្តេចហេរ៉ូដឡើងទៅអង្គុយលើបល្ល័ង្ក ហើយមានប្រសាសន៍ឲ្យប្រជាជនស្ដាប់។
លុះរយៈពេលមួយសបា្ដហ៍នោះជិតផុត មានជនជាតិយូដាមកពីស្រុកអាស៊ី បានឃើញគាត់នៅក្នុងម៉ាស្ជិទ ក៏បំបះបំបោរបណ្ដាជនទាំងមូលឲ្យនាំគ្នាចាប់គាត់។
សុំរៀបចំសេះ ជាជំនិះ សម្រាប់លោកប៉ូលផង ដើម្បីនាំគាត់ទៅជួបលោកទេសាភិបាលភេលិច ដោយសុខសាន្ដ»។
បន្ទាប់មក មានគេប្រាប់ខ្ញុំថា ជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងសម្លាប់គាត់។ ហេតុនេះហើយបានជាខ្ញុំបញ្ជូនគាត់មកឯកឧត្ដមភ្លាម ហើយខ្ញុំបានប្រាប់អស់អ្នកដែលចោទប្រកាន់គាត់ ឲ្យនាំពាក្យបណ្ដឹងមកជូនឯកឧត្ដមតែម្ដង»។
លុះទៅដល់ក្រុងសេសារា ពួកពលសេះបានយកសំបុត្រទៅជូនលោកទេសាភិបាល និងប្រគល់លោកប៉ូលជូនផងដែរ។
គាត់មានប្រសាសន៍ថា៖ «ចាំពួកចោទប្រកាន់អ្នកមកដល់សិន ទើបយើងសួរចម្លើយ»។ បន្ទាប់មក លោកបង្គាប់ឲ្យគេយកលោកប៉ូលទៅឃុំទុកក្នុងវិមានរបស់ស្តេចហេរ៉ូដ។
ខ្ញុំបានធ្វើដំណើរទៅថ្វាយបង្គំអុលឡោះនៅក្រុងយេរូសាឡឹម កាលដប់ពីរថ្ងៃកន្លងទៅនេះ សូមឯកឧត្ដមស៊ើបសួរមើលចុះ
គេហៅលោកប៉ូលមក ហើយលោកទើទូលុសចោទប្រកាន់គាត់ ដូចតទៅនេះ៖ «សូមគោរពឯកឧត្ដមភេលិចសូមទានជ្រាបដោយសារតែឯកឧត្ដម និងដោយការកែទំរង់ផ្សេងៗ ដែលឯកឧត្ដមបានធ្វើជាប្រយោជន៍ដល់ប្រជាជាតិនេះ យើងខ្ញុំបានប្រកបដោយសេចក្ដីសុខគ្រប់យ៉ាង ក្រោមការគ្រប់គ្រងដ៏ប៉ិនប្រសប់របស់ឯកឧត្ដម។
កាលខ្ញុំទៅក្រុងយេរូសាឡឹម ពួកអ៊ីមុាំ និងពួកអះលីជំអះនៃសាសន៍យូដាបាននាំគ្នាប្ដឹងពីគាត់ ដោយសុំឲ្យខ្ញុំកាត់ទោសគាត់។
ពួកអ៊ីមុាំ និងពួកអ្នកធំនៃជនជាតិយូដាបាននាំគ្នាទៅជួបលោក ដើម្បីប្ដឹងពីលោកប៉ូល។
បងប្អូនអើយ រីឯខ្ញុំវិញ កាលខ្ញុំមកជូនដំណឹង អំពីគម្រោងការដ៏លាក់កំបាំងរបស់អុលឡោះដល់បងប្អូន ខ្ញុំមិនបានប្រើសំនួនវោហារ ឬប្រាជ្ញាខ្ពស់ៗទេ។
ពាក្យសំដីដែលខ្ញុំនិយាយ និងប្រកាស មិនមែនជាពាក្យបញ្ចុះបញ្ចូលដ៏ប៉ិនប្រសប់នោះទេ គឺរសអុលឡោះបានសំដែងអំណាចវិញ