Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 24:1 - Khmer Christian Bible

1 ប្រាំ​ថ្ងៃ​ក្រោយ​មក​ សម្ដេច​សង្ឃ​អាណានាស​ និង​ពួក​ចាស់ទុំ​ខ្លះ​បាន​មក​ជាមួយ​មេធាវី​ម្នាក់​ឈ្មោះ​ទើទូលុស​ ដែល​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​លោក​ប៉ូល​នៅ​មុខ​លោក​អភិបាល។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ប្រាំ​ថ្ងៃ​ក្រោយមក មហាបូជាចារ្យ​អាណានាស​បាន​ចុះមក​ជាមួយ​ពួក​ចាស់ទុំ​ខ្លះ និង​មេធាវី​ម្នាក់​ឈ្មោះ​ទើទូលុស​។ ពួកគេ​បាន​ប្ដឹង​ទៅ​អភិបាល​ទាស់នឹង​ប៉ូល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ប្រាំ​ថ្ងៃ​ក្រោយ​មក សម្ដេច​សង្ឃ​អាណា‌នាស បាន​ចុះ​ទៅ​ជា‌មួយ​ពួក​ចាស់​ទុំមួយ​ចំនួន និង​មេធាវី​ម្នាក់ ឈ្មោះ​ទើទូ‌លុស ដើម្បី​ចោទ​ប្រកាន់​លោក​ប៉ុលនៅចំពោះ​លោក​ទេសា‌ភិបាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ប្រាំ​ថ្ងៃ​ក្រោយ​មក លោក​មហា​បូជា‌ចារ្យ​អាណា‌ណាស និង​ពួក​ព្រឹទ្ធា‌ចារ្យ*​មួយ​ចំនួន បាន​ធ្វើ​ដំណើរ​មក​ដល់ មាន​ទាំង​មេធាវី​ម្នាក់​ឈ្មោះ​ទើទូ‌លុស មក​ជា​មួយ​ផង។ ពួក​គេ​បាន​ប្ដឹង​ទៅ​លោក​ទេសា‌ភិបាល​ចោទ​ប្រកាន់​លោក​ប៉ូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ក្រោយ​៥​ថ្ងៃ​មក អាន៉្នានាស ជា​សំដេច​សង្ឃ​ក៏​ចុះ​ទៅ ជា​មួយ​នឹង​ពួក​ចាស់‌ទុំ នាំ​ទាំង​មនុស្ស​ម្នាក់​មាន​វោហារ ឈ្មោះ​ទើទូ‌លុស​ទៅ​ផង ដើម្បី​ឲ្យ​ចូល​ទៅ​ប្តឹង​លោក​ចៅហ្វាយ​ពី​រឿង​ប៉ុល

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ប្រាំ​ថ្ងៃ​ក្រោយ​មក​មូស្ទី​អាណាណាស និង​ពួក​អះលី‌ជំអះ​មួយ​ចំនួន បាន​ធ្វើ​ដំណើរ​មក​ដល់ មាន​ទាំង​មេធាវី​ម្នាក់​ឈ្មោះ​ទើទូលុស មក​ជា​មួយ​ផង។ ពួក​គេ​បាន​ប្ដឹង​ទៅ​លោក​ទេសា‌ភិបាល ចោទ​ប្រកាន់​លោក​ប៉ូល។

សូមមើលជំពូក ចម្លង




កិច្ចការ 24:1
15 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ដល់​ថ្ងៃ​កំណត់​ហើយ​ ស្ដេច​ហេរ៉ូឌ​ក៏​ស្លៀក​សម្លៀក​បំពាក់​ស្ដេច​អង្គុយ​លើ​បល្ល័ង្ក​ ហើយ​ប្រកាស​ទៅ​ពួកគេ​


ប៉ុន្ដែ​កាល​ជិត​គ្រប់​ប្រាំពីរ​ថ្ងៃ​ហើយ​ មាន​ពួក​ជនជាតិ​យូដា​មក​ពី​ស្រុក​អាស៊ី​ បាន​ឃើញ​គាត់​នៅ​ក្នុង​ព្រះវិហារ​ ក៏​ញុះញង់​បណ្ដាជន​ទាំង​អស់​ឲ្យ​ចាប់​គាត់​


ពេល​នោះ​ លោក​អាណានាស​ជា​សម្ដេច​សង្ឃ​ បាន​បញ្ជា​ឲ្យ​ពួក​អ្នក​ឈរ​ក្បែរ​លោក​ប៉ូល​ទះ​មាត់​របស់​គាត់​


ហើយ​ត្រូវ​រៀបចំ​សត្វ​ដើម្បី​ឲ្យ​ប៉ូល​ជិះ​ ហើយ​នាំ​គាត់​ទៅ​ឯ​លោក​អភិបាល​ភេលីច​ដោយ​សុវត្ថិភាព»​


រួច​ពេល​ខ្ញុំ​ដឹង​ថា​ ពួក​ជនជាតិ​យូដា​មាន​ផែនការ​អាក្រក់​ចំពោះ​បុរស​នេះ​ ខ្ញុំ​ក៏​បញ្ជូន​គាត់​មក​លោក​ភ្លាម​ ទាំង​បង្គាប់​ឲ្យ​ពួក​អ្នក​ដើម​ចោទ​មក‍​ឯ​លោក​ដែរ​ ដើម្បី​និយាយ​តតាំង​ជាមួយ​គាត់​អំពី​រឿង​ក្ដី​នេះ»។​


កាល​ចូល​ដល់​ក្រុង​សេសារា​ហើយ​ ពល​សេះ​ក៏​ប្រគល់​សំបុត្រ​ឲ្យ​លោក​អភិបាល​ ព្រមទាំង​បង្ហាញ​ខ្លួន​លោក​ប៉ូល​ដល់​គាត់​ដែរ។​


លោក​អភិបាល​ក៏​និយាយ​ថា៖​ «ពេល​ពួក​អ្នក​ដើម​ចោទ​របស់​អ្នក​មក​ដល់​ដែរ​ ខ្ញុំ​នឹង​ស្ដាប់​អ្នក​ទៀត»​ បន្ទាប់​មក​ គាត់​ក៏​បញ្ជា​ឲ្យ​ការពារ​លោក​ប៉ូល​នៅ​ក្នុង​បន្ទាយ​របស់​ស្ដេច​ហេរ៉ូឌ។​


​លោក​អាច​ដឹង​បាន​ថា​ តាំង​ពី​ពេល​ដែល​ខ្ញុំ​បាន​ឡើង​ទៅ​ថ្វាយបង្គំ​នៅ​ក្រុង​យេរូសាឡិម​មក​ នោះ​មាន​រយៈ​ពេល​មិន​លើស​ពី​ដប់ពីរ​ថ្ងៃ​ទេ​


កាល​បាន​កោះហៅ​លោក​ប៉ូល​មក​ហើយ​ លោក​ទើទូលុស​ក៏​ចាប់ផ្ដើម​ចោទប្រកាន់​ថា៖​ «ដោយសារ​ការ​យក​ចិត្ត​ទុកដាក់​ និង​ការ​កែ​ទម្រង់​ផ្សេងៗ​របស់​លោក​សម្រាប់​ជនជាតិ​នេះ​ ទើប​យើង​មាន​សេចក្ដី​សុខសាន្ដ​បំផុត។​


ហើយ​ពេល​ខ្ញុំ​ឡើង​ទៅ‍​ឯ​ក្រុង​យេរូសាឡិម​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​របស់​ពួក​ជនជាតិ​យូដា​បាន​ប្រាប់​ខ្ញុំ​អំពី​បុរស​នេះ​ ទាំង​ទទូច​សុំ​ការ​ផ្ដន្ទា​ទោស​ដល់​គាត់​


ពេល​នោះ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​អ្នក​ដឹកនាំ​របស់​ជនជាតិ​យូដា​បាន​ប្ដឹង​គាត់​ទាស់​នឹង​លោក​ប៉ូល​ ទាំង​ទទូច​អង្វរ​


បងប្អូន​អើយ!​ កាល​ខ្ញុំ​បាន​មក​ឯ​អ្នក​រាល់គ្នា​ នោះ​ខ្ញុំ​មិន​បាន​មក​ប្រកាស​អំពី​សេចក្ដី​អាថ៌​កំបាំង​របស់​ព្រះជាម្ចាស់​ ​ដល់​អ្នក​រាល់គ្នា​ដោយ​ពាក្យ​សំដី​ដ៏​ឧត្ដម​ ឬ​ដោយ​ប្រាជ្ញា​ឡើយ​


ឯ​ពាក្យ​សំដី​ និង​ការ​ប្រកាស​ដំណឹង​ល្អ​របស់​ខ្ញុំ​ មិន​មែន​ជា​ពាក្យ​សំដី​បញ្ចុះ​បញ្ចូល​ចេញ​ពី​ប្រាជ្ញា​ទេ​ គឺ​ជា​ការ​បើកសំដែង​តាមរយៈ​អំណាច​របស់​ព្រះវិញ្ញាណ​វិញ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម