ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 20:24 - អាល់គីតាប

ប៉ុន្ដែ ខ្ញុំ​មិន​ខ្វល់​នឹង​ជីវិត​របស់​ខ្ញុំ​ទេ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​មុខ‌ងារ និង​សម្រេច​កិច្ចការ​ដែល​អ៊ីសា‌ជាអម្ចាស់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ធ្វើ គឺ​ផ្ដល់​សក្ខី‌ភាព អំពី​ដំណឹង‌ល្អ​នៃ​ក្តី​មេត្តា​របស់​អុលឡោះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ខ្ញុំ​មិន​ចាត់ទុកថា​ជីវិត​របស់ខ្ញុំ​មានតម្លៃ​ដល់​ខ្លួនឯង​ឡើយ ដើម្បីឲ្យ​ខ្ញុំ​បាន​បង្ហើយ​ដំណើរជីវិត​របស់ខ្ញុំ និង​ការងារបម្រើ​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះអម្ចាស់​យេស៊ូវ គឺ​ការ​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់​អំពី​ដំណឹងល្អ​នៃ​ព្រះគុណ​របស់​ព្រះ​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​ខ្ញុំ​មិន​ចាត់​ទុក​ថា​ ជីវិត​របស់​ខ្ញុំ​មាន​តម្លៃ​សម្រាប់​ខ្ញុំ​ទេ​ ឲ្យ​តែ​មុខងារ​ និង​កិច្ចការ​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះអម្ចាស់​យេស៊ូ​ ដែល​ឲ្យ​ខ្ញុំ​ធ្វើ​បន្ទាល់​អំពី​ដំណឹង​ល្អ​នៃ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ បាន​សម្រេច‍​ចុះ‍។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ខ្ញុំ​មិន​រាប់​ជីវិត​ខ្ញុំ​ទុក​ជា​មាន​តម្លៃ​វិសេស​ដល់​ខ្ញុំ​ឡើយ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ដោយ​អំណរ ព្រម​ទាំង​ការ‌ងារ ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ គឺ​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់ អំពី​ដំណឹង​ល្អ​នៃ​ព្រះ‌គុណ​របស់​ព្រះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ខ្ញុំ​មិន​ខ្វល់​នឹង​ជីវិត​របស់​ខ្ញុំ​ទេ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​មុខងារ និង​សម្រេច​កិច្ចការ​ដែល​ព្រះ‌អម្ចាស់‌យេស៊ូ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ធ្វើ គឺ​ផ្ដល់​សក្ខីភាព​អំពី​ដំណឹង‌ល្អ*​នៃ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែ​នោះ​មិន​អំពល់​អ្វី​ដល់​ខ្ញុំ​ទេ ខ្ញុំ​ក៏​មិន​រាប់​ជីវិត​នេះ ទុក​ជា​របស់​វិសេស​ដល់​ខ្ញុំ​ដែរ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ដោយ​អំណរ​ចុះ ព្រម​ទាំង​ការ‌ងារ ដែល​ខ្ញុំ​បាន​ទទួល​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ គឺ​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់ ពី​ដំណឹង​ល្អ​នៃ​ព្រះ‌គុណ​ព្រះ​វិញ

សូមមើលជំពូក



កិច្ចការ 20:24
59 ការដាក់ឲ្យឆ្លើយតបគ្នា  

នាយ​ទាហាន​ទាំង​បី​នាក់​នាំ​គ្នា​សំរុក​ចូល​ទៅ​ក្នុង​ទី​តាំង​ទ័ព​ពួក​ភីលី‌ស្ទីន ហើយ​ដង​ទឹក​ពី​អណ្តូង​នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេ‌ហិម យក​មក​ជូន​ស្តេច​ទត ប៉ុន្តែ គាត់​មិន​ព្រម​ពិសា​ទេ គាត់​យក​ទឹក​នោះ​ទៅ​ច្រួច​លើ​ដី​ជូនអុលឡោះ‌តាអាឡា។


ខ្ញុំ​មាន​បង​ប្អូន​ប្រាំ​នាក់។ សូម​ឲ្យ​ឡាសារ​ទៅ​ប្រាប់​គេ​ឲ្យ​ដឹង​ខ្លួន កុំ​ឲ្យ​គេ​មក​កន្លែង​រង​ទុក្ខ​ទារុណ‌កម្ម​នេះ”។


ហើយ​អ្នក​រាល់​គ្នា​ក៏​ធ្វើ​ជា​បន្ទាល់​អំពី​ខ្ញុំ​ដែរ ពី‌ព្រោះ​អ្នក​រាល់​គ្នា​នៅ​ជា​មួយ​ខ្ញុំ តាំង​ពី​ដើម​រៀង​មក។


ខ្ញុំ​បាន​សំដែង​សិរី‌រុង‌រឿង​របស់​អុលឡោះ​នៅ​លើ​ផែនដី ហើយ​ខ្ញុំ​ក៏​បាន​បង្ហើយ​កិច្ចការ​ដែល​ទ្រង់​បញ្ជា ឲ្យ​ខ្ញុំ​ធ្វើ​នោះ​ចប់​សព្វ​គ្រប់​ដែរ។


យូដាស​ជា​សមាជិក​មួយ​នាក់​ក្នុង​ក្រុម​របស់​យើង ហើយ​បាន​ទទួល​ចំណែក​មុខ‌ងារ​រួម​ជា​មួយ​យើង​ដែរ។


ពេល​គាត់​ទៅ​ដល់ ហើយ​ឃើញ​ក្តី​មេត្តា​របស់​អុលឡោះ​ដូច្នេះ គាត់​ត្រេក​អរ​សប្បាយ។ គាត់​ទូន្មាន​គេ​ទាំង​អស់​គ្នា​ឲ្យ​ប្ដេជ្ញា​ចិត្ដ​នៅ​ស្មោះ​ត្រង់​នឹង​អ៊ីសា‌ជាអម្ចាស់​ជា‌និច្ច។


ពេល​យ៉ះយ៉ា​បំពេញ​មុខ‌ងារ​របស់​គាត់ ចប់​សព្វ​គ្រប់​ហើយ គាត់​មាន​ប្រសាសន៍​ថាៈ “ខ្ញុំ​នេះ​មិន​មែន​ជា​អ្នក ដែល​បង​ប្អូន​ទន្ទឹង​រង់​ចាំ​នោះ​ទេ។ ឥឡូវ​នេះ មាន​ម្នាក់​មក​តាម​ក្រោយ​ខ្ញុំ គាត់​មាន​ឋានៈ​ខ្ពង់‌ខ្ពស់​ណាស់ បើ​ខ្ញុំ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​គាត់ ក៏​មិន​សម​នឹង​ឋានៈ​របស់​គាត់​ផង”។


លោក​ប៉ូល និង​លោក​បារណា‌បាស​ស្នាក់​នៅ​ក្នុង​ក្រុង​អ៊ីកូ‌នាម​ជា​យូរ​ថ្ងៃ។ អ្នក​ទាំង​ពីរ​មាន​ចិត្ដ​អង់‌អាច ដោយ​ទុក​ចិត្ដ​លើ​អុលឡោះ‌ជាអម្ចាស់ ដែល​ទ្រង់​បាន​បញ្ជាក់​បន្ទូល​អំពី​គុណ​របស់​ទ្រង់ គឺ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​អ្នក​ទាំង​ពីរ​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ និងអំណាច​ផ្សេងៗ។


ពេល​នោះ មាន​ការ​ជជែក​វែក​ញែក​គ្នា​យ៉ាង​ខ្លាំង ទើប​ពេត្រុស​ក្រោក​ឈរ​ឡើង ហើយ​មាន​ប្រសាសន៍​ថា៖ «បង​ប្អូន​អើយ បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អុលឡោះ​បាន​ជ្រើស​រើស​ខ្ញុំ ក្នុង​ចំណោម​បង​ប្អូន​តាំង​តែ​ពី​ថ្ងៃ​ដំបូង​មក​ម៉្លេះ ដើម្បី​ឲ្យ​ខ្ញុំ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​ដទៃ ឲ្យ​គេ​បាន​ឮ និង​បាន​ជឿ​ដែរ។


កាល​លោក​ស៊ីឡាស និង​លោក​ធីម៉ូ‌ថេ ធ្វើ​ដំណើរ​ពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ លោក​ប៉ូល​ក៏​ចំណាយ​ពេល​ទាំង​អស់​របស់​លោក ដើម្បី​ប្រកាស​បន្ទូល​នៃ​អុលឡោះ។ គាត់​បាន​បញ្ជាក់​ប្រាប់​សាសន៍​យូដា​ថា អ៊ីសា​ពិត​ជា​អាល់ម៉ា‌ហ្សៀស។


ខ្ញុំ​បាន​ធ្វើ​ជា​បន្ទាល់​ឲ្យ​ទាំង​សាសន៍​យូដា​ទាំង​សាសន៍​ក្រិក កែ​ប្រែ​ចិត្ដ​គំនិត​មក​រក​អុលឡោះ និង​មាន​ជំនឿ​លើ​អ៊ីសា‌ជាអម្ចាស់​របស់​យើង​ផង។


គឺ​ខ្ញុំ​គ្រាន់​តែ​ដឹង តាម​រស‌អុលឡោះ​ដ៏​វិសុទ្ធ​បញ្ជាក់​ប្រាប់ ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ថា ខ្ញុំ​នឹង​ត្រូវ​គេ​ចាប់​ចង ហើយ​នឹង​ត្រូវ​រង​ទុក្ខ​វេទនា។


ឥឡូវ​នេះ ខ្ញុំ​សូម​ផ្ញើ​បង​ប្អូន​នឹង​អុលឡោះ ហើយ​ផ្ញើ​នឹង​បន្ទូល​នៃ​អុលឡោះ​ស្ដី​អំពី​គុណ​របស់​ទ្រង់។ មាន​តែ​ទ្រង់​ទេ ដែល​អាច​កសាង​បង​ប្អូន​ឡើង​ជា​ក្រុម‌ជំអះ ព្រម​ទាំង​ឲ្យ​បង​ប្អូន​ទទួល​មត៌ក​រួម​ជា​មួយ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ។


ប៉ុន្ដែ លោក​ប៉ូល​តប​មក​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​បង​ប្អូន​នាំ​គ្នា​យំ ព្រម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ដ​ដូច្នេះ? ខ្ញុំ​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ស្រេច​ហើយ មិន​ត្រឹម​តែ​ឲ្យ​គេ​ចង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ឲ្យ​គេ​សម្លាប់​នៅ​ក្រុង​យេរូ‌សាឡឹម ព្រោះ​តែ​នាម​របស់​អ៊ីសា‌ជាអម្ចាស់​ទៀត​ផង»។


ពេល​នោះ អ៊ីសា‌ជាអម្ចាស់​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា “ទៅ​ចុះ ដ្បិត​យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​រក​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយៗ”»។


ប៉ុន្ដែ អ៊ីសា‌ជាអម្ចាស់​មាន​ប្រសាសន៍​មក​គាត់​វិញ​ថា៖ «អញ្ជើញ​ទៅ​ចុះ! ដ្បិត​ខ្ញុំ​ជ្រើស​រើស​បុរស​នេះ ដើម្បី​ប្រើ​គាត់​ឲ្យ​ទៅ​ប្រាប់​ប្រជា‌ជាតិ និង​ស្ដេច​នានា ព្រម​ទាំង​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល ឲ្យ​ស្គាល់​នាម​ខ្ញុំ។


ប្រសិន​បើ​អុលឡោះ​ជ្រើស​រើស​គេ​ដោយ​ក្តី​មេត្តា‌ករុណា ដូច្នេះ បាន​សេចក្ដី​ថា មិន​មែន​មក​ពី​គេ​ប្រព្រឹត្ដ​តាម​ហ៊ូកុំ​ឡើយ។ បើ​មក​ពី​គេ​ប្រព្រឹត្ដ​តាម​ហ៊ូកុំ ក្តី​មេត្តា‌ករុណា​លែង​មាន​លក្ខណៈ​ជា​មេត្តា‌ករុណា​ទៀត​ហើយ។


ធម្មតា អ្នក​ណា​ធ្វើ​ការ​អ្វី​មួយ គេ​ពុំ​ចាត់​ទុក​ប្រាក់​ឈ្នួល​របស់​គេ​ថា​ជា​អំណោយ​ទេ គឺ​ចាត់​ទុក​ជា​ប្រាក់​ដែល​ខ្លួន​ត្រូវ​តែ​បាន។


ហេតុ​នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​មាន​ចិត្ដ​រឹង‌ប៉ឹង​មាំ‌មួន​ឡើង។ ចូរ​ខំ​ប្រឹង​ធ្វើ​កិច្ចការ​របស់​អ៊ីសា‌ជាអម្ចាស់ ឲ្យ​បាន​ចំរើន​ឡើង​ជា‌និច្ច ដោយ​ដឹង​ថា កិច្ចការ​ដែល​បង​ប្អូន​ធ្វើ​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់​ទាំង​នឿយ‌ហត់​នោះ មិន​មែន​ឥត​ប្រយោជន៍​ឡើយ។


ហេតុ​នេះ ព្រោះ​តែ​អាល់ម៉ា‌ហ្សៀស ខ្ញុំ​អរ​សប្បាយ​នៅ​ពេល​ទន់​ខ្សោយ នៅ​ពេល​គេ​ជេរ​ប្រមាថ នៅ​ពេល​ខ្វះ​ខាត នៅ​ពេល​គេ​បៀត‌បៀន នៅ​ពេល​តប់‌ប្រមល់ ដ្បិត​ពេល​ណា​ខ្ញុំ​ទន់​ខ្សោយ គឺ​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​មាន​កម្លាំង។


បើ​អុលឡោះ​មេត្ដា‌ករុណា ប្រគល់​មុខ‌ងារ​នេះ​មក​ឲ្យ​យើង​បំពេញ យើង​មិន​បាក់​ទឹក​ចិត្ដ​ឡើយ។


ដូច្នេះ សេចក្ដី​ស្លាប់​ចេះ​តែ​យាយី​យើង រីឯ​បង​ប្អូន​វិញ បង​ប្អូន​ចេះ​តែ​មាន​ជីវិត​ចំរើន​ឡើង។


យើង​មាន​ចិត្ដ​ក្លា‌ហាន យើង​ចូល​ចិត្ដ​ឃ្លាត​ឆ្ងាយ​ពី​រូប​កាយ​នេះ ហើយ​ទៅ​នៅ​ជិត​អ៊ីសា‌ជាអម្ចាស់​ប្រសើរ​ជាង។


ខ្ញុំ​ទុក​ចិត្ដ​លើ​បង​ប្អូន​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​បាន​ខ្ពស់​មុខ ព្រោះ​តែ​បង​ប្អូន​ដែរ។ ខ្ញុំ​ក៏​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ដ​យ៉ាង​ច្រើន ព្រម​ទាំង​មាន​អំណរ​សប្បាយ​ពន់​ប្រមាណ ទោះ​បី​យើង​កំពុង​តែ​រង​ទុក្ខ​វេទនា​ខ្លាំង​យ៉ាង​នេះ​ក៏​ដោយ។


ខ្ញុំ ប៉ូល ជា​សាវ័ក ដែល​មិន​មែន​តែង‌តាំង​ឡើង​ដោយ​មនុស្ស​លោក ឬ​ដោយ​ជន​ណា​ម្នាក់​នោះ​ឡើយ គឺ​តែង‌តាំង​ឡើង​ដោយ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស និង​អុលឡោះ​ជា​បិតា ដែល​ប្រោស​អ៊ីសា​ឲ្យ​រស់​ឡើង​វិញ។


ដើម្បី​ឲ្យ​យើង​លើក​តម្កើង​សិរី‌រុងរឿង​នៃ​គុណ ដែល​ទ្រង់​បាន​ប្រោស​ប្រទាន​មក​យើង ក្នុង​នាម​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ទ្រង់។


ហេតុ​នេះ សូម​បង​ប្អូន​កុំ​ធ្លាក់​ទឹក​ចិត្ដ ដោយ​ខ្ញុំ​រង​ទុក្ខ​វេទនា ដើម្បី​ជា​ប្រយោជន៍​ដល់​បង​ប្អូន​នោះ​ឡើយ ទុក្ខ​វេទនា​ទាំង​នេះ​ជា​សិរី‌រុង‌រឿង​របស់​បង​ប្អូន​វិញ​ទេ។


ទោះ​បី​ខ្ញុំ​ត្រូវ​បង្ហូរ​ឈាម ទុក​ជា​ជំនូន​បន្ថែម​ពី​លើ​គូរបាន និង​ពី​លើ​ជំនូន​នៃ​ជំនឿ​របស់​បង​ប្អូន ខ្ញុំ​មាន​អំណរ​សប្បាយ​ពី​ការ​នេះ ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ដ​រួម​ជា​មួយ​បង​ប្អូន​ទាំង​អស់​គ្នា​ដែរ។


ដ្បិត​គាត់​ជិត​បាត់​បង់​ជីវិត ព្រោះ​តែ​កិច្ចការ​របស់​អាល់ម៉ា‌ហ្សៀស គឺ​គាត់​បាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ជួយ​ខ្ញុំ​ជំនួស​បង​ប្អូន ដែល​ពុំ​អាច​មក​ជួយ​ខ្ញុំ​បាន។


ឥឡូវ​នេះ ខ្ញុំ​មាន​អំណរ​ដោយ​រង​ទុក្ខ​លំបាក​សម្រាប់​បង​ប្អូន ព្រោះ​ខ្ញុំ​រង​ទុក្ខ​លំបាក​ក្នុង​រូប​កាយ​ដូច្នេះ ដើម្បី​ជួយ​បំពេញ​ទុក្ខ​លំបាក​របស់​អាល់ម៉ា‌ហ្សៀស សម្រាប់​រូប‌កាយ​របស់​គាត់​ដែល​ជា​ក្រុម‌ជំអះ។


គឺ​ក្រោយ​ពេល​យើង​បាន​រង​ទុក្ខ​លំបាក និង​ត្រូវ​គេ​ជេរ​ប្រមាថ​នៅ​ក្រុង​ភីលីព​នោះ​មក ដូច​បង​ប្អូន​ជ្រាប​ស្រាប់ អុលឡោះ​បាន​ប្រទាន​ឲ្យ​យើង​មាន​ចិត្ដ​អង់‌អាច​ប្រកាស​ដំណឹង‌ល្អ​របស់​ទ្រង់​ដល់​បង​ប្អូន ទោះ​បី​ត្រូវ​តយុទ្ធ​ពុះ‌ពារ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។


ដើម្បី​កុំ​ឲ្យ​មាន​នរណា​ម្នាក់​ធ្លាក់​ទឹក​ចិត្ដ ព្រោះ​តែ​ទុក្ខ​វេទនា​ដែល​កំពុង​កើត​មាន​នៅ​ពេល​នេះ​ឡើយ បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អុលឡោះ​បាន​តំរូវ​ឲ្យ​យើង​ជួប​ប្រទះ​នឹង​ទុក្ខ​វេទនា​យ៉ាង​នេះ​ឯង។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រង‌ទុក្ខ​លំបាក​ទាំង​នេះ ប៉ុន្ដែ ខ្ញុំ​មិន​ខ្មាស​ឡើយ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ជឿ​លើ​អ្នក​ណា​ហើយ​ខ្ញុំ​ក៏​ជឿ​ជាក់​ថា អ្នក​នោះ​មាន​អំណាច​នឹង​រក្សា​អ្វីៗ ដែល​គាត់​ផ្ញើ​ទុក​នឹង​ខ្ញុំ ឲ្យ​បាន​គង់​វង្ស រហូត​ដល់​ថ្ងៃ​គាត់​មក។


អ្នក​បាន​ឃើញ​គេ​បៀត‌បៀន​ខ្ញុំ និង​ឃើញ​ទុក្ខ​លំបាក​ដែល​កើត​មាន​ដល់​ខ្ញុំ នៅ​ក្រុង​អន់‌ទី‌យ៉ូក ក្រុង​អ៊ីកូ‌នាម និង​ក្រុង​លីស្ដ្រា។ ខ្ញុំ​បាន​រង‌ទុក្ខ​វេទនា​ដោយ​គេ​បៀត‌បៀន​យ៉ាង​ខ្លាំង ក៏​ប៉ុន្ដែ អ៊ីសា‌ជាអម្ចាស់​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ទាំង​អស់។


មាន​តែ​អ៊ីសា‌ជាអម្ចាស់​ប៉ុណ្ណោះ​ដែល​បាន​គាំ‌ទ្រ និង​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង ដើម្បី​ឲ្យ​ខ្ញុំ​អាច​ប្រកាស​បន្ទូល​របស់​អុលឡោះ​យ៉ាង​ក្បោះ‌ក្បាយ​ឲ្យ​សាសន៍​ដទៃ​ទាំង​អស់​គ្នា​ស្ដាប់។ អ៊ីសា​ក៏​បាន​ដោះ​លែង​ខ្ញុំ ឲ្យ​រួច​ពី​មាត់​សឹង្ហ​ដែរ។


នៅ​ពេល​កំណត់ ទ្រង់​បាន​សំដែង​បន្ទូល​របស់​ទ្រង់ ហើយ​ប្រគល់​បន្ទូល​នេះ​មក​ឲ្យ​ខ្ញុំ​ប្រកាស តាម​បញ្ជា​របស់​អុលឡោះ​ជា​ម្ចាស់​សង្រ្គោះ​របស់​យើង។


អុលឡោះ​បាន​សំដែង​ឲ្យ​យើង​ស្គាល់​គុណ​របស់​ទ្រង់ ជា​គុណ​ដែល​ផ្ដល់​ការ​សង្គ្រោះ​ដល់​មនុស្ស​ទាំង​អស់


បង​ប្អូន​បាន​រួម​ទុក្ខ​ជា​មួយ​អស់​អ្នក​ដែល​ជាប់​ឃុំ‌ឃាំង បង​ប្អូន​សុខ​ចិត្ដ​ឲ្យ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​បង​ប្អូន​ដោយ​រីក‌រាយ ដ្បិត​បង​ប្អូន​ដឹង​ថា បង​ប្អូន​មាន​សម្បត្តិ​សូរ៉កា​ដែល​ប្រសើរ​ជាង ហើយ​នៅ​ស្ថិត‌ស្ថេរ​រហូត។


ខ្ញុំ​សរសេរ​លិខិត​ដ៏​ខ្លី​ផ្ញើ​មក​ជូន​បង​ប្អូន​នេះ ដោយ​មាន​លោក​ស៊ីលវ៉ាន។


យើង​ស្គាល់​សេចក្ដី​ស្រឡាញ់​ស្រាប់​ហើយ គឺ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​បាន​លះបង់​ជីវិត​របស់​គាត់​សម្រាប់​យើង ហេតុ​នេះ យើង​ត្រូវ​លះបង់​ជីវិត​សម្រាប់​បង​ប្អូន​ដែរ។


បង​ប្អូន​យើង​បាន​ឈ្នះ​វា ដោយ‌សារ​ឈាម​របស់​កូន​ចៀម និង​ដោយ​សក្ខី‌ភាព​របស់​ពួក​គេ ហើយ​បង​ប្អូន​ទាំង​នោះ​បាន​ស៊ូ​ប្ដូរ​ជីវិត ឥត​ស្ដាយ​សោះ​ឡើយ។


អ្នក​ទាំង​នោះ​បាន​ទទួល​អាវ​ស​វែង​ម្នាក់​មួយៗ ហើយ​ឮ​សំឡេង​ប្រាប់​ថា ឲ្យ​នៅ​រង់‌ចាំ​មួយ​ភ្លែត​ទៀត​សិន ទំរាំ​ដល់​មិត្ដ​រួម​ការ‌ងារ និង​បង​ប្អូន​រួម​ជំនឿ​ឯ​ទៀតៗ ត្រូវ​គេ​សម្លាប់​ដូច​គ្នា​គ្រប់​ចំនួន។