កាលសាការីយ៉ាចេញមកវិញ គាត់ពុំអាចនិយាយទៅគេបានឡើយ។ ប្រជាជនទាំងនោះយល់ថា ប្រាកដជាគាត់បានឃើញការអស្ចារ្យអ្វីមួយ នៅក្នុងទីសក្ការៈជាមិនខាន។ សាការីយ៉ាធ្វើតែកាយវិការឲ្យគេយល់ ព្រោះគាត់នៅគនិយាយមិនកើត។
កិច្ចការ 19:33 - អាល់គីតាប ពេលនោះ ជនជាតិយូដាបានរុញបុរសម្នាក់ ឈ្មោះអលេក្សានត្រុសឲ្យចេញពីក្នុងចំណោមបណ្ដាជន ឡើងទៅឈរនៅខាងមុខ។ អលេក្សានត្រុសក៏លើកដៃធ្វើសញ្ញា ព្រោះគាត់ចង់ឆ្លើយដោះសានៅមុខប្រជាជន។ ព្រះគម្ពីរខ្មែរសាកល នៅពេលពួកជនជាតិយូដារុញអ័លេក្សានត្រុសទៅខាងមុខ មានអ្នកខ្លះក្នុងហ្វូងមនុស្សបានជំរុញគាត់ឲ្យនិយាយ។ អ័លេក្សានត្រុសក៏ធ្វើសញ្ញាដោយដៃ ចង់ឆ្លើយការពារខ្លួននៅមុខបណ្ដាជន។ Khmer Christian Bible ជនជាតិយូដាបានរុញលោកអ័លេក្សានត្រុសចេញពីបណ្ដាជន ហើយនាំទៅខាងមុខ។ លោកអ័លេក្សានត្រុសក៏លើកដៃជាសញ្ញា ព្រោះគាត់ចង់ឆ្លើយដោះសានឹងបណ្ដាជន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសាសន៍យូដាបានច្រានអ័លេក្សានត្រុសចេញពីចំណោមបណ្ដាជន ទៅឈរខាងមុខ ហើយអ័លេក្សានត្រុសក៏លើកដៃជាសញ្ញា ព្រោះចង់ឆ្លើយបំភ្លឺនៅមុខប្រជាជន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ជនជាតិយូដាបានរុញបុរសម្នាក់ឈ្មោះ អលេក្សានត្រុស ឲ្យចេញពីក្នុងចំណោមបណ្ដាជន ឡើងទៅឈរនៅខាងមុខ។ អលេក្សានត្រុសក៏លើកដៃធ្វើសញ្ញា ព្រោះគាត់ចង់ឆ្លើយដោះសានៅមុខប្រជាជន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសាសន៍យូដាក៏ច្រានអ័លេក្សានត្រុសចេញពីហ្វូងមនុស្សទៅខាងមុខ គាត់ក៏ធ្វើគ្រឿងសំគាល់នឹងដៃ ចង់ដោះសានឹងបណ្តាមនុស្ស |
កាលសាការីយ៉ាចេញមកវិញ គាត់ពុំអាចនិយាយទៅគេបានឡើយ។ ប្រជាជនទាំងនោះយល់ថា ប្រាកដជាគាត់បានឃើញការអស្ចារ្យអ្វីមួយ នៅក្នុងទីសក្ការៈជាមិនខាន។ សាការីយ៉ាធ្វើតែកាយវិការឲ្យគេយល់ ព្រោះគាត់នៅគនិយាយមិនកើត។
ពេត្រុសធ្វើសញ្ញាឲ្យគេនៅស្ងៀម រួចរៀបរាប់អំពីរបៀបដែលអុលឡោះជាអម្ចាស់បានជួយគាត់ ឲ្យចេញរួចពីទីឃុំឃាំង។ គាត់មានប្រសាសន៍ទៅគេថា៖ «សូមយកដំណឹងនេះទៅជម្រាបយ៉ាកកូប និងពួកបងប្អូនផង»។ បន្ទាប់មក គាត់បានចេញពីទីនោះ ធ្វើដំណើរឆ្ពោះទៅកន្លែងមួយផ្សេងទៀត។
លោកប៉ូលក្រោកឡើងលើកដៃធ្វើសញ្ញា ហើយមានប្រសាសន៍ថា៖ «សូមជម្រាបបងប្អូនជនជាតិអ៊ីស្រអែល និងបងប្អូនដែលជាអ្នកគោរពកោតខ្លាចអុលឡោះសូមជ្រាប!
ប៉ុន្ដែ កាលប្រជាជនឃើញថា គាត់ជាជនជាតិយូដា គេក៏ស្រែកឡើងព្រមគ្នាអស់រយៈពេលជិតពីរម៉ោងថា៖ «នាងឌីអានជាព្រះរបស់អ្នកក្រុងអេភេសូ នាងប្រសើរឧត្ដម!»។
លោកមេបញ្ជាការក៏អនុញ្ញាតឲ្យ។ លោកប៉ូលឈរនៅលើកាំជណ្ដើរ ហើយលើកដៃធ្វើសញ្ញាទៅប្រជាជន ពេលនោះ ប្រជាជននៅស្ងាត់ជ្រៀប ហើយគាត់មានប្រសាសន៍ទៅគេជាភាសាហេប្រឺថា៖
ពេលនោះ លោកទេសាភិបាលបានធ្វើសញ្ញាឲ្យលោកប៉ូលមានប្រសាសន៍លោកប៉ូលក៏មានប្រសាសន៍ថា៖ «ខ្ញុំដឹងថា ឯកឧត្ដមជាអ្នកគ្រប់គ្រងលើប្រជាជាតិនេះ ច្រើនឆ្នាំមកហើយ ដូច្នេះ ខ្ញុំសូមឆ្លើយការពារខ្លួន ទាំងទុកចិត្ដ។
ខ្ញុំមានចិត្ដគំនិតបែបនេះចំពោះបងប្អូនទាំងអស់គ្នា ពិតជាត្រឹមត្រូវមែន ព្រោះចិត្ដខ្ញុំនៅជាប់ជំពាក់នឹងបងប្អូនជានិច្ច ហើយទោះបីខ្ញុំនៅជាប់ឃុំឃាំងក្ដី ឬពេលខ្ញុំនិយាយ និងពង្រឹងដំណឹងល្អក្ដី បងប្អូនទាំងអស់គ្នា ក៏បានរួមចំណែកជាមួយខ្ញុំក្នុងកិច្ចការដែលអុលឡោះប្រណីសន្ដោស ឲ្យខ្ញុំបំពេញនេះដែរ។
ក្នុងចំណោមអ្នកទាំងនោះ មានហ៊ីមេនាស និងអលេក្សានត្រុសជាដើម។ ខ្ញុំបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់អ៊ីព្លេសហ្សៃតន ដើម្បីឲ្យគេរៀនឈប់ប្រមាថអុលឡោះទៀត។
លោកអលេក្សានត្រុសជាជាងដែក បានធ្វើបាបខ្ញុំយ៉ាងច្រើន។ អ៊ីសាជាអម្ចាស់នឹងតបស្នងទៅគាត់វិញ តាមអំពើដែលគាត់បានប្រព្រឹត្ដនោះ ជាមិនខាន។