ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 16:6 - អាល់គីតាប

រស‌អុលឡោះ​ដ៏​វិសុទ្ធ​បាន​ឃាត់​ពួក​អ្នក​ប៉ូល មិន​ឲ្យ​ទៅ​ប្រកាស​បន្ទូល​នៃ​អុលឡោះ​នៅ​ស្រុក​អាស៊ី​ទេ ហេតុ​នេះ​ហើយ​បាន​ជា​លោក​នាំ​គ្នា​ធ្វើ​ដំណើរ​កាត់​ស្រុក​ព្រីគា និង​ដែន​ដី​កាឡា‌ទី។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកគេ​ត្រូវ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ឃាត់មិនឲ្យ​ប្រកាស​ព្រះបន្ទូល​នៅ​អាស៊ី ក៏​ដើរចុះឡើង​នៅ​ព្រីគា និង​ស្រុក​កាឡាទី​។

សូមមើលជំពូក

Khmer Christian Bible

ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឃាត់​ពួកគាត់​មិន​ឲ្យ​ប្រកាស​ព្រះបន្ទូល​នៅ​ស្រុក​អាស៊ី​ ដូច្នេះ​ ពួកគាត់​ក៏​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ព្រីគា​ និង​ស្រុក​កាឡាទី​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​ឃាត់​មិន​ឲ្យ​ប្រកាស​ព្រះ‌បន្ទូល​នៅ​ស្រុក​អាស៊ី ពួកលោក​ក៏​ធ្វើ​ដំណើរ​កាត់​ស្រុក​ព្រីគា និងស្រុក​កា‌ឡា‌ទី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​បាន​ឃាត់​ពួក​លោក​ប៉ូល មិន​ឲ្យ​ទៅ​ប្រកាស​ព្រះ‌បន្ទូល​នៅ​ស្រុក​អាស៊ី​ទេ ហេតុ​នេះ​ហើយ​បាន​ជា​លោក​នាំ​គ្នា​ធ្វើ​ដំណើរ​កាត់​ស្រុក​ព្រីគា និង​ដែន​ដី​កាឡាទី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​បាន​ដើរ​កាត់​ស្រុក​ព្រីគា នឹង​ដែន​ខេត្ត​កាឡាទី នោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ទ្រង់​ឃាត់ មិន​ឲ្យ​ផ្សាយ​ព្រះ‌បន្ទូល​នៅ​ស្រុក​អាស៊ី​ទេ

សូមមើលជំពូក



កិច្ចការ 16:6
31 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​អ្នក​ទៅ​ខាង​ស្ដាំ ឬ​ទៅ​ខាង​ឆ្វេង អ្នក​នឹង​ឮ​សំឡេង​បន្លឺ​ខាង​ក្រោយ​ខ្នង​ថា «នេះ​ជា​មាគ៌ា​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ!»។


អស់​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក តាំង​ពី​ដំបូង​រៀង​មក ហើយ​ទទួល​មុខ‌ងារ​បម្រើ​បន្ទូល​នៃ​អុលឡោះ បាន​រៀប​រាប់​ហេតុ‌ការណ៍​ទាំង​នោះ​បន្ដ​មក​យើង​ខ្ញុំ។


ពេល​ពេត្រុស​កំពុង​រិះ‌គិត​អំពី​ហេតុ‌ការណ៍ ដែល​លោក​និមិត្ដ​ឃើញ​នោះ រស‌អុលឡោះ​មាន​បន្ទូល​មក​គាត់​ថា៖ «មាន​បុរស​បី​នាក់​កំពុង​សួរ​រក​អ្នក


រស‌អុលឡោះ​មាន​បន្ទូល​ប្រាប់​ខ្ញុំ​ឲ្យ​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ​កុំ​រា‌រែក​ឡើយ។ ពេល​នោះ មាន​បង​ប្អូន​ប្រាំ​មួយ​នាក់ បាន​ជូន​ដំណើរ​ខ្ញុំ​ទៅ​ដែរ ហើយ​យើង​បាន​ទៅ​ដល់​ផ្ទះ​លោក​កូនេ‌លាស។


ពេល​ទៅ​ដល់​ជិត​ស្រុក​មីស៊ា លោក​មាន​បំណង​ទៅ​ស្រុក​ប៊ីធូនា ប៉ុន្ដែ រស​របស់​អ៊ីសា​ពុំ​អនុញ្ញាត​ឲ្យ​ទៅ​ទេ។


ក្រោយ​ពី​បាន​ស្នាក់​នៅ​ក្រុង​អន់‌ទី‌យ៉ូក យូរ​បន្ដិច​មក គាត់​ក៏​ចេញ​ដំណើរ​ទៅ​សា​ជា​ថ្មី ដោយ​ឆ្លង​កាត់​ស្រុក​កាឡា‌ទី និង​ស្រុក​ព្រីគា ទាំង​ពង្រឹង​ជំនឿ​ពួក​សិស្ស​ទាំង​អស់​ផង។


គាត់​បាន​បង្រៀន​គេ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ គឺ​រហូត​ទាល់​តែ​អ្នក​ស្រុក​អាស៊ី​ទាំង​អស់ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក បាន​ឮ​បន្ទូល​របស់​អុលឡោះ‌ជាអម្ចាស់។


លោក​ប៉ូល​សម្រេច​ចិត្ដ​មិន​ចូល​ក្រុង​អេភេ‌សូ​ទេ ដើម្បី​កុំ​ឲ្យ​យឺត​ដំណើរ​នៅ​ស្រុក​អាស៊ី ដ្បិត​គាត់​ប្រញាប់​ចង់​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ឲ្យ​ទាន់​បុណ្យ​ថ្ងៃ​ទី​ហា‌សិប ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន។


ដូច្នេះ​សូម​បង​ប្អូន​ថែ​រក្សា​ខ្លួន​ឯង និង​ថែ​រក្សា​ក្រុម​អ្នក​ជឿ​ទាំង​មូល​ផង ព្រោះ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​បាន​ផ្ទុក​ផ្ដាក់​ឲ្យ​បង​ប្អូន​ធ្វើ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នេះ ដើម្បី​ឲ្យ​បង​ប្អូន​ថែ​រក្សា​ក្រុម‌ជំអះ​របស់​អុលឡោះ ដែល​ទ្រង់​បាន​លោះ​មក ដោយ‌សារ​ឈាម​របស់​អ៊ីសា។


អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​គាត់​នៅ​ពេល​នោះ មាន​លោក​សូប៉ា‌ត្រុស កូន​របស់​លោក​ពីរូស ជា​អ្នក​ស្រុក​បេរា លោក​អើរី‌ស្ដាក និង​លោក​សេគុន‌ដុស ជា​អ្នក​ស្រុក​ថេស្សា‌ឡូនិក លោក​កៃយុស​ជា​អ្នក​ស្រុក​ឌើបេ លោក​ធីម៉ូ‌ថេ ព្រម​ទាំង​លោក​ទីឃី‌កុស និង​លោក​ត្រូភីម ជា​អ្នក​ស្រុក​អាស៊ី​ផង។


លុះ​រយៈ​ពេល​មួយ​សបា្ដហ៍​នោះ​ជិត​ផុត មាន​ជន‌ជាតិ​យូដា​មក​ពី​ស្រុក​អាស៊ី បាន​ឃើញ​គាត់​នៅ​ក្នុង​ម៉ាស្ជិទ ក៏​បំបះ‌បំបោរ​បណ្ដា‌ជន​ទាំង​មូល​ឲ្យ​នាំ​គ្នា​ចាប់​គាត់។


មាន​អ្នក​ខ្លះ​ជា​សមាជិក​សាលា​ប្រជុំ​ដែល​គេ​ហៅ​ថា «សាលា​ប្រជុំ​ពួក​អ្នក​ងារ​ពី​ដើម» និង​អ្នក​ខ្លះ​ពី​ចំណោម​អ្នក​ស្រុក​គីរេន អ្នក​ស្រុក​អលេ‌ក្សានទ្រា និង​អ្នក​ខ្លះ​ទៀត​ពី​ចំណោម​អ្នក​ស្រុក​គីលីគា និង​អ្នក​ស្រុក​អាស៊ី នាំ​គ្នា​ជជែក​ជា​មួយ​លោក​ស្ទេផាន


រស‌អុលឡោះ​មាន​បន្ទូល​មក​លោក​ភីលីព​ថា៖ «ចូរ​ទៅ​មុខ រួច​ចូល​ទៅ​ជិត​រទេះ​សេះ​នោះ​ទៅ»។


សូម​ជម្រាប​សួរ​ក្រុម‌ជំអះ ដែល​ជួប‌ជុំ​គ្នា​ក្នុង​ផ្ទះ​គាត់​ឲ្យ​ខ្ញុំ​ផង។ សូម​ជម្រាប​សួរ​លោក​អេប៉ៃ‌ណែត ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​បាន​ប្រគល់​ខ្លួន​ចំពោះ​អាល់ម៉ា‌ហ្សៀស​មុន​គេ​បង្អស់ នៅ​ស្រុក​អាស៊ី។


ប៉ុន្ដែ មាន​រស‌អុលឡោះ​តែ​មួយ​ដដែល ដែល​បំពេញ​សកម្ម‌ភាព​ទាំង​អស់ ហើយ​ប្រទាន​ឲ្យ​ម្នាក់ៗ​មាន​អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា តាម​ចិត្ត​របស់​ទ្រង់។


រីឯ​ការ​រៃ​ប្រាក់ ផ្ញើ​ទៅ​ជូន​បង​ប្អូន​នៅ​យេរូសា‌ឡឹម​វិញ សូម​បង​ប្អូន​ចាត់​ចែង​ដូច​ខ្ញុំ​បាន​ផ្ដែ‌ផ្ដាំ​ដល់​ក្រុម‌ជំអះ​នានា នៅ​ស្រុក​កាឡា‌ទី​ដែរ


ក្រុម‌ជំអះ​ទាំង‌ឡាយ​នៅ​ស្រុក​អាស៊ី សូម​ជម្រាប​សួរ​មក​បង​ប្អូន។ លោក​អគីឡា និង​នាង​ព្រីស៊ីល ព្រម​ទាំង​ក្រុម‌ជំអះ​នៅ​ផ្ទះ​គាត់ ក៏​សូម​ជម្រាប​សួរ​មក​បង​ប្អូន​ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់​ដែរ។


បង​ប្អូន​អើយ យើង​ចង់​ឲ្យ​បង​ប្អូន​ជ្រាប​យ៉ាង​ច្បាស់​អំពី​ទុក្ខ​វេទនា​ដែល​កើត​មាន​ដល់​យើង​នៅ​ស្រុក​អាស៊ី​នេះ។ យើង​បាន​រង​ទុក្ខ​យ៉ាង​ខ្លាំង ហួស​ពី​កម្លាំង​ដែល​យើង​អាច​ទ្រាំ​បាន រហូត​ដល់​យើង​អស់​សង្ឃឹម​ថា​នឹង​រស់​រាន​មាន​ជីវិត​ត​ទៅ​មុខ​ទៀត​ផង។


ខ្ញុំ និង​បង​ប្អូន​ទាំង​អស់​ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជម្រាប​មក​ក្រុម‌ជំអះ​ទាំង‌ឡាយ​នៅ​ស្រុក​កាឡា‌ទី។


ឱ​បង​ប្អូន​អ្នក​ស្រុក​កាឡា‌ទី​អើយ ម្ដេច​ក៏​ល្ងី‌ល្ងើ​ម៉្លេះ! តើ​បង​ប្អូន​ត្រូវ​អំពើ​របស់​នរណា? បង​ប្អូន​បាន​ទទួល​សេចក្ដី​បរិយាយ​អំពី​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ដែល​ត្រូវ​គេ​ឆ្កាង​នោះ យ៉ាង​ច្បាស់​លាស់​ហើយ​ទេ​តើ!


បង​ប្អូន​នៅ​ស្រុក​អាស៊ី បាន​បោះ​បង់​ខ្ញុំ​ចោល​ទាំង​អស់​គ្នា មាន​ភីកែ‌ឡូស និង​ហ៊ើម៉ូ‌គេន​ជា​ដើម ដូច​អ្នក​ដឹង​ស្រាប់​ហើយ។


លោក​ដេម៉ាស​បាន​បោះ​បង់​ចោល​ខ្ញុំ ព្រោះ​គាត់​ស្រឡាញ់​លោកីយ៍​នេះ ហើយ​ចេញ​ដំណើរ​ទៅ​ក្រុង​ថេស្សា‌ឡូនិក។ លោក​ក្រេសេន​បាន​ទៅ​ស្រុក​កាឡា‌ទី ហើយ​លោក​ទីតុស​ទៅ​ស្រុក​ដាល់ម៉ាទា។


ដោយ‌សារ​ជំនឿ អ៊ីព្រហ៊ីម​ស្ដាប់​បង្គាប់​អុលឡោះ​ដែល​បាន​ត្រាស់​ហៅ​គាត់ ហើយ​ចេញ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ ដែល​គាត់​នឹង​ទទួល​ទុក​ជា​មត៌ក។ គាត់​ចេញ​ដំណើរ​ទៅ​ទាំង​ពុំ​ដឹង​ថា​ត្រូវ​ទៅ​ណា​ផង។


ខ្ញុំ ពេត្រុស ជា​សាវ័ក​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស សូម​ជម្រាប​មក​បង​ប្អូន​ដែល​អុលឡោះ​បាន​ជ្រើស​រើស ហើយ​ដែល​បែក​ខ្ញែក​គ្នា ទៅ​រស់​ជា​អាណិក​ជន នៅ​ស្រុក​ប៉ុនតុស ស្រុក​កាឡា‌ទី ស្រុក​កាប៉ាដូគា ស្រុក​អាស៊ី និង​ស្រុក​ប៊ីធូនា។


សំឡេង​នោះ​ប្រាប់​ថា «អ្វីៗ​ដែល​អ្នក​បាន​ឃើញ ត្រូវ​សរសេរ​ទុក​ក្នុង​គីតាប​មួយ រួច​ផ្ញើ​ទៅ​ជូន​ក្រុម‌ជំអះ​ទាំង​ប្រាំ​ពីរ នៅ​ក្រុង​អេភេ‌សូ ក្រុង​ស្មៀរ‌ណា ក្រុង​ពើកា‌ម៉ុស ក្រុង​ធាទេ‌រ៉ា ក្រុង​សើដេស ក្រុង​ភីឡា‌ដិលភា និង​ក្រុង​ឡៅឌី‌សេ»។


ខ្ញុំ យ៉ូហាន សូម​ជម្រាប​មក​ក្រុម‌ជំអះ​ទាំង​ប្រាំ​ពីរ នៅ​ស្រុក​អាស៊ី។ សូម​ទ្រង់​ដែល​នៅ​សព្វ​ថ្ងៃ នៅ​ពី​អតីត‌កាល ហើយ​កំពុង​តែ​មក ប្រទាន​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​សុខ‌សាន្ដ​ដល់​បង​ប្អូន។ សូម​រស‌អុលឡោះ​ទាំង​ប្រាំ​ពីរ ដែល​ស្ថិត​នៅ​មុខ​បល្ល័ង្ក​របស់​ទ្រង់