Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 12:11 - អាល់គីតាប

11 ប៉ុន្ដែ មាន​រស‌អុលឡោះ​តែ​មួយ​ដដែល ដែល​បំពេញ​សកម្ម‌ភាព​ទាំង​អស់ ហើយ​ប្រទាន​ឲ្យ​ម្នាក់ៗ​មាន​អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា តាម​ចិត្ត​របស់​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ទោះបីជាយ៉ាងណាក៏ដោយ គឺ​ព្រះវិញ្ញាណ​តែមួយ​ដដែល​នោះ​ឯង ដែល​ធ្វើសកម្មភាព​ទាំងអស់​នេះ ទាំង​ចែក​ដល់​ម្នាក់ៗ​រៀងៗខ្លួន តាមដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ប៉ុន្ដែ​គឺជា​ព្រះវិញ្ញាណ​តែ​មួយ​ដដែល​ទេ​ដែល​ធ្វើ​ការ​ទាំង​អស់​នេះ​ ​ទាំង​ចែកចាយ​ដល់​មនុស្ស​ម្នាក់ៗ​រៀងៗ​ខ្លួន​តាម​ដែល​ព្រះអង្គ​សព្វ​ព្រះ​ហឫទ័យ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ប៉ុន្ដែ គឺ​ព្រះ‌វិញ្ញាណ​តែ​មួយ​ដដែល​នោះ​ឯង ដែល​ធ្វើ​សកម្មភាព​គ្រប់​ទាំង‌អស់ ទាំង​ចែក​ឲ្យ​ម្នាក់ៗ​រៀងៗខ្លួន តាម​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ប៉ុន្តែ មាន​ព្រះ‌វិញ្ញាណ​តែ​មួយ​ដដែល ដែល​បំពេញ​សកម្ម‌ភាព​ទាំង​អស់ ហើយ​ប្រទាន​ឲ្យ​ម្នាក់ៗ​មាន​ព្រះ‌អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 តែ​គឺ​ជា​ព្រះ‌វិញ្ញាណ​តែ​មួយ​ដដែល​នោះ​ឯង ដែល​ធ្វើ​គ្រប់​ការ​ទាំង​នោះ ទាំង​ចែក​ដល់​គ្រប់​គ្នា​ដោយ​មុខៗ​ផង តាម​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 12:11
18 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ទាំង​អស់​នៅ​ផែនដី​ដូច​ជា​គ្មាន​តម្លៃ​អ្វី​សោះ។ ទ្រង់​ប្រព្រឹត្ត​ចំពោះ​ពួក​ម៉ាឡា‌អ៊ីកាត់ និង​ចំពោះ​មនុស្ស​លោក តាម​បំណង​របស់​ទ្រង់ គ្មាន​នរណា​ម្នាក់​អាច​ប្រឆាំង​នឹង​កិច្ចការ​របស់​ទ្រង់ ដោយ​ពោល​ថា “ម្ដេច​ក៏​ទ្រង់​ធ្វើ​ដូច្នេះ?” បាន​ឡើយ។


មែន​ហើយ! ទ្រង់​ពេញ​ចិត្ត​សម្រេច​ដូច្នេះ។


តើ​ខ្ញុំ​គ្មាន​សិទ្ធិ​នឹង​យក​ប្រាក់​របស់​ខ្ញុំ ទៅ​ធ្វើ​អ្វី​តាម​បំណង​ចិត្ដ​ខ្ញុំ​ទេ​ឬ? ឬ​មួយ​អ្នក​ច្រណែន មក​ពី​ឃើញ​ខ្ញុំ​មាន​ចិត្ដ​សប្បុរស?”។


យ៉ះយ៉ា​មាន​ប្រសាសន៍​តប​ទៅ​គេ​ថា៖ «បើ​អុលឡោះ​មិន​ប្រទាន​ឲ្យ​ទេ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​អ្វី​កើត​ឡើយ។


ខ្យល់ចង់​បក់​ទៅ​ទិស​ណា​ក៏​បាន លោក​ឮ​ស្នូរ​វា តែ​លោក​ពុំ​ដឹង​ថា​ខ្យល់​បក់​មក​ពី​ទី​ណា ទៅ​ទី​ណា​ឡើយ រីឯ​អ្នក​ដែល​កើត​មក​ពី​រស‌អុលឡោះ ក៏​ដូច្នោះ​ដែរ»។


ដូច​អុលឡោះ​ជា​បិតា​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ បុត្រា​ប្រទាន​ជីវិត​ឲ្យ​នរណា​ក៏​បាន ស្រេច​តែ​នឹង​ចិត្ត​របស់​បុត្រា។


យើង​មាន​អំណោយ​ទាន​ប្លែកៗ​ពី​គ្នា ស្រប​តាម​គុណ​ដែល​អុលឡោះ​ប្រទាន​មក​យើង។ ប្រសិន​បើ​បង​ប្អូន​ណា​ទទួល​អំណោយ​ទាន​ខាង​ថ្លែង​បន្ទូល​នៃ​អុលឡោះ ត្រូវ​ថ្លែង​ឲ្យ​ស្រប​តាម​ជំនឿ


ដូច្នេះ អុលឡោះ​មេត្ដា‌ករុណា​ដល់​នរណា​ក៏​បាន ស្រេច​តែ​នឹង​ចិត្ត​របស់​ទ្រង់ ទ្រង់​ធ្វើ​ឲ្យ​ចិត្ដ​នរណា​ទៅ​ជា​រឹង​រូស​ក៏​បាន ស្រេច​តែ​ចិត្ត​របស់​ទ្រង់​ដែរ។


តាម​ពិត អុលឡោះ​ប្រទាន​ឲ្យ​សរីរាង្គ​នីមួយៗ​មាន​មុខ‌ងារ ស្រប​តាម​ចិត្ត​របស់​ទ្រង់។


មាន​អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា តែ​មាន​រស‌អុលឡោះ​តែ​មួយ​ទេ ដែល​ប្រទាន​ឲ្យ។


មាន​សកម្ម‌ភាព​ផ្សេងៗ​ពី​គ្នា តែ​មាន​អុលឡោះ​ជា​ម្ចាស់​តែ​មួយ​ទេ ដែល​បំពេញ​សកម្ម‌ភាព​ទាំង​នោះ នៅ​ក្នុង​មនុស្ស​ទាំង​អស់។


ក្រៅ​ពី​នេះ ម្នាក់ៗ​ត្រូវ​តែ​រស់​នៅ​ឲ្យ​បាន​ស្រប​តាម​អំណោយ​ទាន​ដែល​អ៊ីសា‌ជាអម្ចាស់​ប្រទាន​ឲ្យ។ នៅ​ពេល​អុលឡោះ​ត្រាស់​ហៅ បើ​ម្នាក់ៗ​មាន​ភាព​យ៉ាង​ណា ត្រូវ​តែ​រស់​ឲ្យ​ស្រប​តាម​ភាព​នោះ​ត​ទៅ​មុខ​ទៀត​ទៅ។ ខ្ញុំ​តែង​បង្គាប់​ឲ្យ​ក្រុម‌ជំអះ​ទាំង​អស់​ធ្វើ​តាម​សេចក្ដី​នេះ។


ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ដូច​ខ្ញុំ​ដែរ ក៏​ប៉ុន្ដែ​ម្នាក់ៗ​បាន​ទទួល​អំណោយ​ទាន​មួយ​រៀងៗ​ខ្លួន ពី​អុលឡោះ​ម្នាក់​ទទួល​យ៉ាង​នេះ ម្នាក់​ទៀត​ទទួល​យ៉ាង​នោះ។


រីឯ​យើង​វិញ​យើង​មិន​អួត​ខ្លួន​ហួស​កំរិត​ទេ គឺ​យើង​ធ្វើ​តាម​កំរិត​នៃ​ព្រំ‌ដែន​ដែល​អុលឡោះ​បាន​កំណត់​ទុក ដោយ​ប្រទាន​ឲ្យ​យើង​បាន​មក​ដល់​ស្រុក​បង​ប្អូន​នេះ។


អុលឡោះ​បាន​ជ្រើស‌រើស​យើង​ទុក​ដោយ​ឡែក ក្នុង​អាល់ម៉ា‌ហ្សៀស ទ្រង់​បាន​តំរូវ​យើង​ទុក​ជា​មុន​ដូច្នេះ ស្រប​តាម​ផែន​ការ​របស់​ទ្រង់ ដែល​សម្រេច​គ្រប់​កិច្ចការ​ទាំង​អស់​តាម​បំណង​របស់​ទ្រង់


អុលឡោះ​បាន​ផ្ដល់​គុណ​មក​ឲ្យ​យើង​ម្នាក់ៗ​តាម​កំរិត​អំណោយ​ទាន ដែល​អាល់ម៉ា‌ហ្សៀស​ប្រទាន​មក​យើង។


អុលឡោះ​ផ្ដល់​សក្ខី‌ភាព​រួម​ជា​មួយ​ពួក​គេ ដោយ​សំដែង​ទី​សំគាល់ អំណាច និង​ការ​អស្ចារ្យ​គ្រប់​យ៉ាង ព្រម​ទាំង​ចែក​អំណោយ​ទាន​របស់​រស‌អុលឡោះ​ដ៏​វិសុទ្ធ​មក ស្រប​តាម​បំណង​ទ្រង់​ផង។


អុលឡោះ​ពេញ​ចិត្ត​បង្កើត​យើង​មក ដោយ‌សារ​បន្ទូល​នៃ​សេចក្ដី​ពិត ដើម្បី​ឲ្យ​យើង​បាន​ទៅ​ជា​ផល​ដំបូង​ម្យ៉ាង នៃ​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បង្កើត​មក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម