ពេលនោះលោកសេដេគា ជាកូនរបស់លោកក្នាណាចូលមកជិត ហើយទះកំផ្លៀងលោកមីកាយ៉ា ទាំងពោលថា៖ «តើរសរបស់អុលឡោះតាអាឡាចេញពីខ្លួនខ្ញុំ មកនិយាយជាមួយអ្នកតាមណា?»។
កិច្ចការ 13:8 - អាល់គីតាប ប៉ុន្ដែ អេលីម៉ាស (ភាសាក្រិក ប្រែថា គ្រូមន្ដអាគម) ចេះតែប្រឆាំងនឹងអ្នកទាំងពីរ ហើយរកមធ្យោបាយពង្វាងលោកប្រតិភូ ឲ្យងាកចេញពីជំនឿ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែអេលីម៉ាសដែលជាគ្រូធ្មប់នោះ (ដ្បិតឈ្មោះអេលីម៉ាស មានអត្ថន័យប្រែថា គ្រូធ្មប់) បានប្រឆាំងនឹងពួកគេ ដោយព្យាយាមបង្វែរអភិបាលចេញពីជំនឿ។ Khmer Christian Bible ប៉ុន្ដែ គ្រូមន្ដអាគមអេលីម៉ាស់ (ដ្បិតឈ្មោះរបស់គាត់ប្រែថាដូច្នេះ) បានប្រឆាំងពួកគាត់ដោយខិតខំបង្វែរលោកអភិបាលចេញពីជំនឿ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ អេលីម៉ាស ជាគ្រូមន្តអាគម (ដ្បិតឈ្មោះគាត់ប្រែមកដូច្នេះ) ចេះតែប្រឆាំងនឹងលោកទាំងពីរ ដើម្បីបង្វែរលោកអភិបាលនោះមិនឲ្យជឿ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ អេលីម៉ាស (ភាសាក្រិក ប្រែថាគ្រូមន្តអាគម) ចេះតែប្រឆាំងនឹងលោកទាំងពីរ ហើយរកមធ្យោបាយពង្វាងលោកប្រតិភូ ឲ្យងាកចេញពីជំនឿ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអេលីម៉ាស ជាគ្រូអាបធ្មប់នោះ (ដ្បិតឈ្មោះនោះប្រែមកដូច្នេះ) ក៏តាំងខ្លួនទាស់នឹងគេ ដើម្បីបង្វែរលោកមិនឲ្យជឿ |
ពេលនោះលោកសេដេគា ជាកូនរបស់លោកក្នាណាចូលមកជិត ហើយទះកំផ្លៀងលោកមីកាយ៉ា ទាំងពោលថា៖ «តើរសរបស់អុលឡោះតាអាឡាចេញពីខ្លួនខ្ញុំ មកនិយាយជាមួយអ្នកតាមណា?»។
ចូរងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវ ចូរឃ្លាតចាកពីគន្លងធម៌ កុំនិយាយអំពីអុលឡោះជាម្ចាស់ដ៏វិសុទ្ធនៃជនជាតិ អ៊ីស្រអែលប្រាប់យើងទៀត!”។
ក្នុងឆ្នាំដដែល នៅដើមរជ្ជកាលស្តេចសេដេគា ជាស្ដេចស្រុកយូដា គឺនៅខែទីប្រាំ ក្នុងឆ្នាំទីបួន លោកហាណានា ជាកូនរបស់លោកអស៊ើរ ដែលជាណាពីនៅភូមិគីបៀន ពោលមកខ្ញុំក្នុងដំណាក់របស់អុលឡោះតាអាឡា នៅចំពោះមុខក្រុមអ៊ីមុាំ និងប្រជាជនទាំងមូលថា៖
គាត់ទៅជួបលោកស៊ីម៉ូន ជាបងមុនគេប្រាប់ថា៖ «យើងបានរកអាល់ម៉ាហ្សៀសឃើញហើយ!» (ពាក្យ“អាល់ម៉ាហ្សៀស”នេះ ប្រែថា“អ្នកដែលអុលឡោះតែងតាំង”)។
កាលលោកប្រតិភូឃើញហេតុការណ៍កើតឡើងដូច្នេះ លោកក៏ជឿ ហើយស្ញប់ស្ញែងនឹងសេចក្ដីដែលគេបង្រៀនអំពីអុលឡោះជាអម្ចាស់ខ្លាំងណាស់។
នៅគ្រាដែលលោកកាលីយ៉ូកាន់តំណែងជារាជប្រតិភូរបស់ស្តេចអធិរាជរ៉ូម៉ាំងនៅស្រុកអាខៃ សាសន៍យូដាបានសមគំនិតគ្នាប្រឆាំងនឹងលោកប៉ូល ហើយនាំគាត់យកទៅសាលាកាត់ក្ដី
ប្រសិនបើលោកដេមេទ្រាស និងពួកជាងដែលនៅជាមួយគាត់មានរឿងអ្វីទាស់នឹងនរណា ត្រូវនាំពាក្យបណ្ដឹងមកជូនអស់លោកជារាជប្រតិភូ រកយុត្ដិធម៌ឲ្យនៅថ្ងៃជំនុំជម្រះទៅ!។
បន្ទូលរបស់អុលឡោះក៏ឮសុសសាយកាន់តែខ្លាំងឡើងៗ ចំនួនសិស្សនៅក្រុងយេរូសាឡឹមបានកើនឡើងជាច្រើនឥតគណនា ហើយមានអ៊ីមុាំដ៏ច្រើនលើសលប់ សុខចិត្ដ ប្រតិបត្ដិតាមជំនឿដែរ។
មានបុរសម្នាក់ ឈ្មោះស៊ីម៉ូន រស់នៅក្នុងក្រុងនោះតាំងពីមុនលោកភីលីពមកដល់ម៉្លេះ។ គាត់ជាគ្រូមន្ដអាគម ធ្វើឲ្យប្រជាជននៅស្រុកសាម៉ារីស្ងើចសរសើរគាត់ជាខ្លាំង ហើយគាត់អួតខ្លួនថាគាត់ជាអ្នកធំមួយនាក់។
នៅក្រុងយ៉ុបប៉េ មានស្ដ្រីម្នាក់ ឈ្មោះតេប៊ីថា ភាសាក្រិកថា “ឌ័រកាស”នាងជាសិស្សដែរ នាងតែងប្រព្រឹត្ដអំពើល្អ និងធ្វើទានជាច្រើន។
យ៉ាណែស និងយ៉ាមប្រេសបានប្រឆាំងនឹងណាពីម៉ូសាយ៉ាងណា អ្នកទាំងនេះក៏ប្រឆាំងនឹងសេចក្ដីពិតយ៉ាងនោះដែរ។ ពួកគេជាមនុស្សមានគំនិតខូច ហើយជំនឿរបស់គេឥតបានការអ្វីទាល់តែសោះ។