Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ធីម៉ូថេ 3:8 - អាល់គីតាប

8 យ៉ាណែស និង​យ៉ាមប្រេសបាន​ប្រឆាំង​នឹង​ណាពី​ម៉ូសា​យ៉ាង​ណា អ្នក​ទាំង​នេះ​ក៏​ប្រឆាំង​នឹង​សេចក្ដី​ពិត​យ៉ាង​នោះ​ដែរ។ ពួក​គេ​ជា​មនុស្ស​មាន​គំនិត​ខូច ហើយ​ជំនឿ​របស់​គេ​ឥត​បាន​ការ​អ្វី​ទាល់​តែ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ដូចដែល​យ៉ានេស និង​យ៉ាមប្រេស​បាន​តតាំង​នឹង​ម៉ូសេ​យ៉ាងណា អ្នកទាំងនោះ​ក៏​តែងតែ​តតាំង​នឹង​សេចក្ដីពិត​យ៉ាងនោះដែរ​។ ពួកគេជា​មនុស្ស​ដែល​មាន​គំនិត​ខូច ហើយ​ធ្លាក់ចេញពីការពិសោធ​ខាងឯ​ជំនឿ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 គឺ​ដូច​ដែល​យ៉ានេស​ និង​យ៉ាមប្រេស​បាន​ប្រឆាំង​នឹង​លោក​ម៉ូសេ​ជា​យ៉ាង​ណា​ អ្នក​ទាំង​នោះ​ក៏​ប្រឆាំង​នឹង​សេចក្ដី​ពិត​ជា​យ៉ាង​នោះ​ដែរ​ គំនិត​របស់​ពួកគេ​ខូច​អស់​ហើយ​ រីឯ​ជំនឿ​របស់​ពួកគេ​គ្មាន​ប្រយោជន៍​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 គេ​ជា​អ្នក​ប្រឆាំង​នឹង​សេចក្ដី​ពិត ដូច​យ៉ា‌នេស និង​យ៉ាម‌ប្រេស បាន​ប្រឆាំង​នឹង​លោក​ម៉ូសេ​ដែរ គេ​ជា​មនុស្ស​មាន​គំនិត​ខូច ហើយ​ឥត​ប្រយោជន៍​ខាង​ជំនឿ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 យ៉ាណែស និង​យ៉ាម‌ប្រេស បាន​ប្រឆាំង​នឹង​លោក​ម៉ូសេ​យ៉ាង​ណា អ្នក​ទាំង​នេះ​ក៏​ប្រឆាំង​នឹង​សេចក្ដី​ពិត​យ៉ាង​នោះ​ដែរ។ ពួក​គេ​ជា​មនុស្ស​មាន​គំនិត​ខូច ហើយ​ជំនឿ​របស់​គេ​ឥត​បាន​ការ​អ្វី​ទាល់​តែ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 គេ​ជា​អ្នក​ទាស់​ទទឹង​នឹង​សេចក្ដី​ពិត បែប​ដូច​ជា​យ៉ានេស នឹង​យ៉ាម‌ប្រេស​បាន​ទាស់​ទទឹង​នឹង​លោក​ម៉ូសេ​ដែរ គឺ​ជា​មនុស្ស​មាន​គំនិត​ខូច ហើយ​ឥត​ប្រយោជន៍​ខាង​ឯ​សេចក្ដី​ជំនឿ

សូមមើលជំពូក ចម្លង




២ ធីម៉ូថេ 3:8
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ស្តេច​ហ្វៀរ៉អ៊ូន​ហៅ​ពួក​អ្នក​ប្រាជ្ញ និង​ពួក​គ្រូ​ធ្មប់​របស់​ស្រុក​អេស៊ីប​មក ហើយ​ពួក​គេ​ក៏​ប្រើ​មន្ត‌អាគម ធ្វើ​បាន​ដូច​គ្នា។


ប៉ុន្តែ គ្រូ​ធ្មប់​ជាតិ​អេស៊ីប​ក៏​ប្រើ​មន្ត‌អាគម ធ្វើ​បាន​ដូច​គ្នា។ ហេតុ​នេះ ស្តេច​ហ្វៀរ៉អ៊ូន​នៅ​តែ​មាន​ចិត្ត​រឹង​ចចេស មិន​ព្រម​ស្តាប់​ម៉ូសា និង​ហារូន ដូចអុលឡោះ‌តាអាឡា​មាន​បន្ទូល​ទុក​ស្រាប់។


ពួក​គ្រូ​ធ្មប់​ក៏​ប្រើ​មន្ត‌អាគម ដើម្បី​បង្កើត​មូស​ដែរ តែ​ពួក​គេ​ធ្វើ​ពុំ​បាន​ទេ។ មូស​នៅ​តែ​រោម​មនុស្ស និង​សត្វ​ដដែល។


ប៉ុន្តែ គ្រូ​ធ្មប់​ជាតិ​អេស៊ីប ក៏​ប្រើ​មន្ត‌អាគម​ធ្វើ​បាន​ដូច​គ្នា គឺ​ឲ្យ​កង្កែប​ចេញ​មក​រាត​ត្បាត​ស្រុក​អេស៊ីប។


យើង​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា មាន​ពួក​យើង​ខ្លះ​បាន​នាំ​ឲ្យ​បង​ប្អូន​ជ្រួល​ច្របល់ មក​ពី​ពាក្យ​ដែល​គេ​និយាយ​ប្រាប់​បង​ប្អូន បណ្ដាល​ឲ្យ​បង​ប្អូន​មាន​កង្វល់​ក្នុង​ចិត្ដ។ យើង​ខ្ញុំ​ពុំ​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក​ទេ។


ដោយ​ពួក​គេ​យល់​ថា មិន​បាច់​ស្គាល់​អុលឡោះ​យ៉ាង​ច្បាស់ ទ្រង់​ក៏​បណ្ដោយ​គេ​ទៅ​តាម​គំនិត​ឥត​ពិចារណា​របស់​ខ្លួន គឺ​ឲ្យ​គេ​ប្រព្រឹត្ដ​អំពើ​ដែល​មិន​ត្រូវ​ប្រព្រឹត្ដ។


ដ្បិត​មនុស្ស​ប្រភេទ​នេះ​មិន​បម្រើ​អាល់ម៉ា‌ហ្សៀស‌ជា‌អម្ចាស់​នៃ​យើង​ទេ គឺ​គេ​បម្រើ​ក្រពះ​របស់​គេ​វិញ ហើយ​បញ្ឆោត​អ្នក​ដែល​មាន​ចិត្ដ​ស្លូត​ត្រង់ ដោយ​ប្រើ​ពាក្យ​សំដី​ពីរោះៗ និង​ពាក្យ​បញ្ចើច​បញ្ចើ។


ដូច្នេះ យើង​មិន​មែន​ជា​កូន​ក្មេង​ដែល​រេ‌រា ត្រូវ​ខ្យល់​នៃ​គោល‌លទ្ធិ​នានា ផាត់​ចុះ​ផាត់​ឡើង​នោះ​ទៀត​ឡើយ ហើយ​ក៏​លែង​ចាញ់​បោក ឬ​ចាញ់​កល‌ល្បិច​មនុស្ស​ដែល​ពូកែ​នាំ​ឲ្យ​វង្វេង​នោះ​ទៀត​ដែរ។


ដោយ​មាន​ជំនឿ និង​មាន​មន‌សិការ​ល្អ។ អ្នក​ខ្លះ​លែង​មាន​មន‌សិការ​ល្អ​បែប​នេះ បណ្ដាល​ឲ្យ​ជំនឿ​របស់​គេ​លិច​លង់។


គេ​ចាញ់​បោក​ពុត‌ត្បុត​របស់​មេ​បោក​ប្រាស់។ មន‌សិការ​របស់​អ្នក​ទាំង​នោះ​ជាប់​ជា​ខ្ញុំ​បម្រើ​របស់​អ៊ីព្លេស។


និង​នាំ​ឲ្យ​អស់​អ្នក​ដែល​មាន​គំនិត​ខូច គ្មាន​សេចក្ដី​ពិត​ក្នុង​ខ្លួន ជជែក​តវ៉ា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ ពួក​គេ​ចាត់​ទុក​ថា ការ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ ជា​មធ្យោបាយ​រក​ទ្រព្យ​សម្បត្តិ។


អ្នក​ក៏​ត្រូវ​ប្រយ័ត្ន​នឹង​គាត់​ដែរ ដ្បិត​គាត់​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​សេចក្ដី​ដែល​យើង​ប្រកាស។


មាន​មនុស្ស​ជា​ច្រើន ជា​ពិសេស ក្នុង​ចំណោម​សាសន៍​យូដា ដែល​ជា​អ្នក​ជឿ​មាន​ចិត្ដ​រឹង​រូស ព្រោក​ប្រាជ្ញ​ឥត​បាន​ការ និង​បោក​ប្រាស់​គេ​ទៀត​ផង។


គេ​ប្រកាស​ថា ខ្លួន​ស្គាល់​អុលឡោះ​ហើយ ប៉ុន្ដែ តាម​អំពើ​ដែល​គេ​ប្រព្រឹត្ដ គេ​បែរ​ជា​បដិសេធ​មិន​ទទួល​ស្គាល់​ទ្រង់​ទៅ​វិញ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម ជា​មនុស្ស​រឹង​ទទឹង ហើយ​ពុំ​អាច​ប្រព្រឹត្ដ​អំពើ​ល្អ​បាន​ឡើយ។


គេ​គិត​តែ​ពី​រំពៃ​មើល​ស្រីៗ​ដោយ​ចិត្ដ​ស្រើប​ស្រាល និង​ប្រព្រឹត្ដ​អំពើ​បាប​មិន​ចេះ​ស្កប់​ឡើយ។ ពួក​គេ​តែង​ទាក់‌ទាញ​ចិត្ដ​អស់​អ្នក​ដែល​មាន​ជំនឿ​ទន់​ខ្សោយ ហើយ​ពួក​គេ​ពូកែ​ខាង​លោភ‌លន់​ចង់​បាន​ប្រាក់។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ត្រូវ​បណ្ដា​សា!។


ម្នាល​កូន​ចៅ​ទាំង‌ឡាយ​អើយ ពេល​នេះ ជា​ពេល​ចុង​ក្រោយ​បំផុត ដូច​អ្នក​រាល់​គ្នា​បាន​ឮ​ស្រាប់​ហើយ​ថា មាន​មេ​ប្រឆាំងនឹង​អាល់ម៉ា‌ហ្សៀស​ម្នាក់​កំពុង​តែ​មក។ ឥឡូវ​នេះ មាន​មេ​ប្រឆាំង​នឹង​អាល់ម៉ា‌ហ្សៀស​ជា​ច្រើន​នាក់​មក​ដល់​មែន ជា​ហេតុ​នាំ​ឲ្យ​យើង​ដឹង​ថា គ្រា​នេះ​ជា​គ្រា​ចុង​ក្រោយ​បំផុត​ហើយ។


កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ សូម​កុំ​ជឿ​អស់​អ្នក​ដែល​ថា ខ្លួន​មាន​រស‌អុលឡោះ​នៅ​ជា​មួយ​នោះ​ឡើយ ត្រូវ​ល្បង‌ល​គេ​មើល ដើម្បី​ឲ្យ​ដឹង​ថា រស​នេះ​មក​ពី​អុលឡោះ​មែន​ឬ​យ៉ាង​ណា ដ្បិត​មាន​ណាពី​ក្លែង‌ក្លាយ​ជា​ច្រើន​បាន​មក​ក្នុង​លោក​នេះ។


ក៏​ប៉ុន្ដែ យើង​ប្រកាន់​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​បណ្ដោយ​ឲ្យ​នាង​យេសិ‌បិល ជា​ស្រី​ដែល​តាំង​ខ្លួន​ជា​អ្នក​ថ្លែង​បន្ទូល​នៃ​អុលឡោះ បង្រៀន និង​បញ្ឆោត​ពួក​អ្នក​បម្រើ​របស់​យើង​ឲ្យ​វង្វេង ឲ្យ​ប្រាស‌ចាក​សីល‌ធម៌ និង​បរិភោគ​សាច់​ដែល​គេ​បាន​សែន​ព្រះ​ក្លែង‌ក្លាយ។


ក៏​ប៉ុន្ដែ យើង​សរសើរ​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​ស្អប់​អំពើ​ដែល​ពួក​នីកូឡាសប្រព្រឹត្ដ យើង​ក៏​ស្អប់​អំពើ​ទាំង​នោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម