នៅស្រុកយូដា អុលឡោះជំរុញប្រជាជនឲ្យមានចិត្តគំនិតតែមួយ ធ្វើតាមបញ្ជារបស់ស្តេច និងពួកមន្ត្រីស្របតាមបន្ទូលរបស់អុលឡោះតាអាឡា។
កិច្ចការ 11:21 - អាល់គីតាប អ៊ីសាជាអម្ចាស់បានជួយជ្រោមជ្រែងគេ ហើយមានមនុស្សដ៏ច្រើនលើសលប់បានជឿ ព្រមទាំងបែរចិត្ដគំនិតមករកអ៊ីសាជាអម្ចាស់ផង។ ព្រះគម្ពីរខ្មែរសាកល ព្រះហស្តរបស់ព្រះអម្ចាស់នៅជាមួយពួកគេ ហើយមានចំនួនមនុស្សជាច្រើនដែលជឿ បានបែរមករកព្រះអម្ចាស់វិញ។ Khmer Christian Bible ដូច្នេះ ព្រះហស្ដរបស់ព្រះអម្ចាស់ក៏នៅជាមួយពួកគេ ហើយមនុស្សមួយចំនួនធំបានជឿ ព្រមទាំងបែរមកឯព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះហស្តរបស់ព្រះអម្ចាស់នៅជាមួយពួកគេ ហើយមានមនុស្សជាច្រើនបានជឿ ព្រមទាំងងាកបែរមករកព្រះអម្ចាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់បានជួយជ្រោមជ្រែងគេ ហើយមានមនុស្សដ៏ច្រើនលើសលុបបានជឿ ព្រមទាំងបែរចិត្តគំនិតមករកព្រះអម្ចាស់ផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះហស្តព្រះអម្ចាស់ក៏នៅជាមួយនឹងគេ ហើយមានមនុស្សជាច្រើនបែរមកឯព្រះអម្ចាស់វិញ ដោយមានសេចក្ដីជំនឿ |
នៅស្រុកយូដា អុលឡោះជំរុញប្រជាជនឲ្យមានចិត្តគំនិតតែមួយ ធ្វើតាមបញ្ជារបស់ស្តេច និងពួកមន្ត្រីស្របតាមបន្ទូលរបស់អុលឡោះតាអាឡា។
គាត់កំណត់ពេលចេញដំណើរពីក្រុងបាប៊ីឡូន នៅថ្ងៃទីមួយ ក្នុងខែទីមួយ ហើយមកដល់ក្រុងយេរូសាឡឹម នៅថ្ងៃទីមួយ ក្នុងខែទីប្រាំ ដ្បិតអុលឡោះជាម្ចាស់ដ៏សប្បុរសរបស់គាត់បានផ្តល់ជួយគាត់។
ដោយអុលឡោះដ៏សប្បុរសបានផ្តល់អំណាចឲ្យយើង ពួកគេនាំលោកសេរេប៊ីយ៉ាមកឲ្យពួកយើង។ គាត់ជាបុរសម្នាក់ដែលមានសុភនិច្ឆ័យ ជាពូជពង្សរបស់លោកម៉ាសលី ដែលត្រូវជាកូនរបស់លោកលេវី ជាកូនរបស់លោកអ៊ីស្រអែល។ គាត់នាំកូនប្រុស និងបងប្អូនរបស់គាត់មកជាមួយដែរ ដែលមានចំនួន ១៨នាក់។
ពេលនោះ ខ្ញុំបានរៀបរាប់ឲ្យពួកគេដឹងថាអុលឡោះជាម្ចាស់ដ៏សប្បុរសរបស់ខ្ញុំផ្តល់អំណាចឲ្យខ្ញុំ ហើយស្តេចអធិរាជបានថ្លែងមកខ្ញុំដូចម្ដេចខ្លះ។ ពួកគេក៏ពោលឡើងថា៖ «ចូរយើងក្រោកឡើង ហើយនាំគ្នាសង់!»។ ដូច្នេះ ពួកគេក៏មានទឹកចិត្តក្លាហានបំពេញកិច្ចការដ៏ល្អប្រសើរនេះ។
ហើយសារមួយទៀតជូនលោកអេសាភ ដែលជាមេព្រៃរបស់ស្តេច ដើម្បីឲ្យគាត់ផ្តល់ឈើមកខ្ញុំ សង់ខ្លោងទ្វារបន្ទាយដែលនៅក្បែរដំណាក់ និងសង់កំពែងក្រុង ព្រមទាំងសង់ផ្ទះដែលខ្ញុំត្រូវស្នាក់នៅ»។ ស្តេចអធិរាជប្រទានសារតាមសំណូមពររបស់ខ្ញុំ ដ្បិតអុលឡោះជាម្ចាស់ដ៏សប្បុរសរបស់ខ្ញុំបានដាក់ដៃលើខ្ញុំ។
ប្រជាជនតបថា តើនរណាជឿ សេចក្ដីដែលយើងនិយាយឲ្យគេស្តាប់? តើអុលឡោះតាអាឡាបានសំដែងអំណាច ចំពោះនរណា?
កុំនឹកស្មានថា អុលឡោះតាអាឡាមានបារមីទន់ខ្សោយ ពុំអាចសង្គ្រោះអ្នករាល់គ្នាបាននោះឡើយ ហើយកុំនឹកស្មានថា ទ្រង់មានត្រចៀកធ្ងន់ ស្ដាប់មិនឮនោះដែរ!
អស់អ្នកដែលបានឮក៏ចងចាំរឿងនេះទុកក្នុងចិត្ដ ហើយដណ្ដឹងសួរខ្លួនឯងថា៖ «តើថ្ងៃក្រោយកូននេះនឹងទៅជាយ៉ាងណា?» ដ្បិតអំណាច របស់អុលឡោះជាអម្ចាស់តាមជួយថែរក្សាកូននេះ។
លោកបារណាបាសជាមនុស្សម្នាក់មានចិត្ដសប្បុរស ពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ និងដោយជំនឿ។ ពេលនោះ មានបណ្ដាជនជាច្រើនបានមកចូលរួមជាមួយអ៊ីសាជាអម្ចាស់។
ហេតុនេះហើយបានជាខ្ញុំយល់ឃើញថា មិនគួរធ្វើឲ្យមានឧបសគ្គដល់សាសន៍ដទៃ ដែលបានបែរចិត្ដវិលមករកអុលឡោះវិញនោះឡើយ
គេនាំគ្នាសរសើរតម្កើងអុលឡោះ ហើយប្រជាជនទាំងមូលគោរពរាប់អានពួកគេទាំងអស់គ្នា។ អុលឡោះជាអម្ចាស់បន្ថែមចំនួនអ្នកដែលទ្រង់សង្គ្រោះ មកក្នុងក្រុមរបស់គេជារៀងរាល់ថ្ងៃ។
ប៉ុន្ដែ ក្នុងចំណោមអស់អ្នកដែលបានឮបន្ទូលរបស់អុលឡោះ មានមនុស្សជាច្រើនជឿ ហើយចំនួនពួកគេបានកើនឡើង ប្រមាណប្រាំពាន់នាក់។
បណ្ដាជនទាំងប្រុសទាំងស្រីដែលជឿលើអ៊ីសាជាអម្ចាស់ បានមកចូលរួមកាន់តែច្រើនឡើងៗ។
បន្ទូលរបស់អុលឡោះក៏ឮសុសសាយកាន់តែខ្លាំងឡើងៗ ចំនួនសិស្សនៅក្រុងយេរូសាឡឹមបានកើនឡើងជាច្រើនឥតគណនា ហើយមានអ៊ីមុាំដ៏ច្រើនលើសលប់ សុខចិត្ដ ប្រតិបត្ដិតាមជំនឿដែរ។
អ្នកក្រុងលីដាទាំងអស់ និងអ្នកស្រុកនៅតំបន់សារ៉ូនបានឃើញគាត់ជាដូច្នេះ ក៏បែរចិត្ដគំនិតទៅរកអ៊ីសាជាអម្ចាស់។
ដ្បិតយើងបាននាំដំណឹងល្អមកជូនបងប្អូន មិនមែនត្រឹមតែដោយពាក្យសំដីប៉ុណ្ណោះទេ គឺដោយមានអំណាច មានរសអុលឡោះដ៏វិសុទ្ធ និងមានចិត្ដជឿជាក់ទាំងស្រុងថែមទៀតផង។ កាលយើងនៅជាមួយបងប្អូន យើងបានប្រព្រឹត្ដយ៉ាងណា សម្រាប់ជាប្រយោជន៍បងប្អូន ដូចបងប្អូនជ្រាបស្រាប់ហើយ។