គ្រានោះ ព្រះចៅសាលម៉ានេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកច្បាំងនឹងព្រះបាទហូស៊ា។ ព្រះបាទហូស៊ាក៏សុំចុះចូល ព្រមទាំងនាំសួយសារអាករទៅថ្វាយស្ដេចស្រុកអាស្ស៊ីរីផង។
២ ពង្សាវតារក្សត្រ 17:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ស្ដេចស្រុកអាស្ស៊ីរីជ្រាបថា ព្រះបាទហូស៊ាមានគំនិតក្បត់ ដ្បិតព្រះបាទហូស៊ាចាត់អ្នកនាំសារឲ្យទៅគាល់ព្រះចៅសូ ជាស្ដេចស្រុកអេស៊ីប ព្រមទាំងលែងនាំសួយសារអាករ ទៅថ្វាយស្ដេចជារៀងរាល់ឆ្នាំដូចមុនទៀតហើយ។ ដូច្នេះ ស្ដេចស្រុកអាស្ស៊ីរីឲ្យគេឃុំឃាំងព្រះបាទហូស៊ាក្នុងគុកមួយ ដោយដាក់ច្រវាក់ផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែស្តេចអាសស៊ើរបានជ្រាបថា ហូស៊ាគិតក្បត់ហើយ ដ្បិតហូស៊ាបានចាត់សារទៅសូរ ជាស្តេចស្រុកអេស៊ីព្ទ ហើយលែងបង់សួយអាករថ្វាយទ្រង់ដូចជារាល់ឆ្នាំទៀត។ ហេតុនោះបានជាស្តេចអាសស៊ើរចាប់ទ្រង់ឃុំទុកក្នុងគុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែស្តេចអាសស៊ើរទ្រង់បានជ្រាបថា ហូស៊ាគិតក្បត់ហើយ ដ្បិតហូស៊ាបានចាត់សារទៅឯសូរ ជាស្តេចស្រុកអេស៊ីព្ទ ហើយលែងបង់សួយអាករថ្វាយទ្រង់ ដូចជារាល់ឆ្នាំទៀត ហេតុនោះបានជាស្តេចអាសស៊ើរ ក៏ចាប់ចងទ្រង់ឃុំទុកក្នុងគុក អាល់គីតាប ប៉ុន្តែ ស្តេចស្រុកអាស្ស៊ីរីជ្រាបថា ស្តេចហូស៊ាមានគំនិតក្បត់ ដ្បិតស្តេចហូស៊ាចាត់អ្នកនាំសារឲ្យទៅជួបស្តេចសូជាស្តេចស្រុកអេស៊ីប ព្រមទាំងលែងនាំសួយសារអាករ ទៅជូនស្តេចជារៀងរាល់ឆ្នាំដូចមុនទៀតហើយ។ ដូច្នេះ ស្តេចស្រុកអាស្ស៊ីរីឲ្យគេឃុំឃាំងស្តេចហូស៊ាក្នុងគុកមួយ ដោយដាក់ច្រវាក់ផង។ |
គ្រានោះ ព្រះចៅសាលម៉ានេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកច្បាំងនឹងព្រះបាទហូស៊ា។ ព្រះបាទហូស៊ាក៏សុំចុះចូល ព្រមទាំងនាំសួយសារអាករទៅថ្វាយស្ដេចស្រុកអាស្ស៊ីរីផង។
បន្ទាប់មក ស្ដេចស្រុកអាស្ស៊ីរីឡើងមកវាយស្រុកអ៊ីស្រាអែលទាំងមូល ហើយឡោមព័ទ្ធក្រុងសាម៉ារីអស់រយៈពេលបីឆ្នាំ។
ព្រះករុណាទុកចិត្តលើស្រុកអេស៊ីប ដែលប្រៀបដូចជាដើមត្រែងបាក់ឬ? អស់អ្នកដែលទុកចិត្តលើព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប ប្រៀបបាននឹងមនុស្សដែលច្រត់ដៃលើដើមត្រែងបាក់ គឺនាំឲ្យតែធ្លុះបាតដៃប៉ុណ្ណោះ។
ក្នុងរជ្ជកាលព្រះបាទយេហូយ៉ាគីម ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានលើកទ័ពចេញមកច្បាំង។ ព្រះបាទយេហូយ៉ាគីមសុំចុះចូល ហើយធ្វើជារណបស្ដេចស្រុកបាប៊ីឡូនអស់រយៈពេលបីឆ្នាំ។ បន្ទាប់មក ព្រះបាទយេហូយ៉ាគីម ក៏បះបោរប្រឆាំងនឹងស្ដេចស្រុកបាប៊ីឡូន។
ហេតុការណ៍ទាំងនេះកើតមាន មកពីព្រះអម្ចាស់ទ្រង់ព្រះពិរោធចំពោះក្រុងយេរូសាឡឹម និងស្រុកយូដា។ ព្រះអង្គបោះបង់ចោលពួកគេ ឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ។
គេបានអារ-កបុត្រទាំងអស់របស់ព្រះបាទសេដេគា នៅចំពោះព្រះភ័ក្ត្រព្រះបាទសេដេគា។ បន្ទាប់មក ព្រះចៅនេប៊ូក្នេសា ឲ្យគេចាក់ភ្នែករបស់ព្រះបាទសេដេគា រួចដាក់ច្រវាក់លង្ហិនពីរជាន់ នាំយកទៅស្រុកបាប៊ីឡូន។
ស្ដេចហេសេគាបញ្ឆោតអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាស្លាប់ ដោយអត់បាយ អត់ទឹក គឺស្ដេចប្រាប់ថា “ព្រះអម្ចាស់ជាព្រះនៃយើង នឹងរំដោះយើងឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីមិនខាន”។
ពួកគេពោលពាក្យឥតបានការ និយាយស្បថបំពាន ហើយនាំគ្នាចុះសន្ធិសញ្ញាទៀតផង។ ប៉ុន្តែ ចំពោះពួកគេ យុត្តិធម៌ប្រៀបបាននឹង ពន្លកតិណជាតិមានជាតិពុល ដុះនៅតាមចម្ការដែលគេភ្ជួររាស់។
អ្វីៗដែលអេប្រាអ៊ីមធ្វើសុទ្ធតែឥតបានការ គឺដូចជាខំតាមចាប់ខ្យល់ពីទិសខាងកើត។ រៀងរាល់ថ្ងៃ គេគិតតែពីបោកប្រាស់ និងប្រព្រឹត្តអំពើឃោរឃៅកាន់តែច្រើនឡើងៗ។ អេប្រាអ៊ីមចងសម្ពន្ធមិត្តជាមួយស្រុកអាស្ស៊ីរី ហើយយកប្រេងទៅចងមិត្តភាពជាមួយ ស្រុកអេស៊ីប។
តើស្ដេចរបស់អ្នកនៅឯណា ម្ដេចក៏មិនឃើញមកជួយសង្គ្រោះអ្នក នៅតាមក្រុងទាំងប៉ុន្មាន? រីឯពួកចៅហ្វាយ ដែលអ្នកធ្លាប់ពោលទៅគេថា “សូមតែងតាំងស្ដេច និងមេដឹកនាំ ឲ្យគ្រប់គ្រងលើយើង” តើអ្នកទាំងនោះទៅណាអស់ហើយ។
ទោះបីពួកគេយកជំនូនទៅឲ្យ ប្រជាជាតិនានាក្ដី ក៏ពេលនេះយើងប្រមូលផ្តុំពួកគេ ហើយបន្តិចទៀត ពួកគេនឹងរងទុក្ខវេទនា ក្រោមអំណាចព្រះចៅអធិរាជ។
ព្រះអម្ចាស់នឹងឲ្យគេកៀរអ្នក ព្រមទាំងស្ដេចដែលអ្នកនឹងជ្រើសរើសឲ្យសោយរាជ្យលើអ្នក ធ្វើដំណើរទៅកាន់ស្រុកមួយដែលអ្នក និងដូនតារបស់អ្នកពុំស្គាល់។ នៅទីនោះ អ្នកនឹងគោរពបម្រើព្រះដទៃ ជាព្រះដែលគេធ្វើពីឈើ និងពីថ្ម។