Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 8:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ទោះ​បី​ពួក​គេ​យក​ជំនូន​ទៅ​ឲ្យ ប្រជា‌ជាតិ​នានា​ក្ដី ក៏​ពេល​នេះ​យើង​ប្រមូល​ផ្តុំ​ពួក​គេ ហើយ​បន្តិច​ទៀត ពួក​គេ​នឹង​រង​ទុក្ខ​វេទនា ក្រោម​អំណាច​ព្រះចៅ​អធិរាជ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ទោះ​បើ​គេ​ជូន​សំណូក​ដល់​សាសន៍​ដទៃ​ក៏​ដោយ យើង​នឹង​ប្រមូល​ផ្ដុំ​ពួក​គេភ្លាម ហើយ​ស្តេច និង​ពួក​មេ​ដឹក​នាំ នឹង​ត្រូវ​រង​ទុក្ខ​វេទនា​ភ្លាម​ដែរ ដោយ​ព្រោះ​តែ​បង់​សួយ​សារ‌អាករ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 អើ ទោះ​បើ​គេ​ជូន​សំណូក​ដល់​សាសន៍​ដទៃ​ក៏​ដោយ គង់​តែ​អញ​នឹង​ប្រមូល​ពួក​ទាំង​នោះ​មក​ដែរ ហើយ​គេ​នឹង​ត្រូវ​អន់​ថយ​ទៅ ដោយ​ព្រោះ​បន្ទុក​របស់​ស្តេច​នៃ​អស់​ទាំង​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ទោះ​បី​ពួក​គេ​យក​ជំនូន​ទៅ​ឲ្យ ប្រជា‌ជាតិ​នានា​ក្តី ក៏​ពេល​នេះ​យើង​ប្រមូល​ផ្តុំ​ពួក​គេ ហើយ​បន្តិច​ទៀត ពួក​គេ​នឹង​រង​ទុក្ខ​វេទនា ក្រោម​អំណាច​ស្តេច។

សូមមើលជំពូក ចម្លង




ហូសេ 8:10
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អម្ចាស់​ទត​ឃើញ​អ៊ីស្រា‌អែល​រង​នូវ​ភាព​អាម៉ាស់​យ៉ាង​ធ្ងន់‌ធ្ងរ គឺ​ទាំង​អ្នក​ជា ទាំង​អ្នក​ងារ ហើយ​គ្មាន​នរណា​ម្នាក់​សង្គ្រោះ​ពួក​គេ​ឡើយ។


គ្រា​នោះ ព្រះ‌ចៅ​សាលម៉ា‌នេស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​ច្បាំង​នឹង​ព្រះ‌បាទ​ហូស៊ា។ ព្រះ‌បាទ​ហូស៊ា​ក៏​សុំ​ចុះ​ចូល ព្រម​ទាំង​នាំ​សួយសារ‌អាករ​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី​ផង។


ប៉ុន្តែ ស្ដេច​ស្រុក​អាស្ស៊ីរី​ជ្រាប​ថា ព្រះ‌បាទ​ហូស៊ា​មាន​គំនិត​ក្បត់ ដ្បិត​ព្រះ‌បាទ​ហូស៊ា​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គាល់​ព្រះ‌ចៅ​សូ ជា​ស្ដេច​ស្រុក​អេស៊ីប ព្រម​ទាំង​លែង​នាំ​សួយសារ‌អាករ ទៅ​ថ្វាយ​ស្ដេច​ជា​រៀង​រាល់​ឆ្នាំ​ដូច​មុន​ទៀត​ហើយ។ ដូច្នេះ ស្ដេច​ស្រុក​អាស្ស៊ីរី​ឲ្យ​គេ​ឃុំ‌ឃាំង​ព្រះ‌បាទ​ហូស៊ា​ក្នុង​គុក​មួយ ដោយ​ដាក់​ច្រវាក់​ផង។


ហេតុ​នេះ ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​បណ្ដាល​ចិត្ត​ព្រះ‌បាទ​ពូល និង​ព្រះ‌បាទ​ទីកឡាត-‌ពីលេ‌ស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី ឲ្យ​វាយ​លុក​ទឹក​ដី​របស់​ពួក​គេ។ ព្រះ‌បាទ​ទីកឡាត-‌ពីលេ‌ស៊ើរ​ក៏​បាន​កៀរ​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ទៅ​ជា​ឈ្លើយ​សឹក នៅ​តំបន់​ហាឡា ហាបោរ និង​ហារ៉ា ដែល​នៅ​ក្បែរ​ទន្លេ​នៃ​ស្រុក​កូសាន ហើយ​ពួក​គេ​រស់​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។


គេ​ពោល​ថា៖ «មេ‌ទ័ព​របស់​យើង​មាន​អំណាច ស្មើ​នឹង​ស្ដេច​ឯ​ទៀតៗ។


ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីប ដោយ​ពុំ​សួរ​យោបល់​ពី​យើង​សោះ ពួក​គេ​ទៅ​ពឹង​ផ្អែក​លើ​ស្ដេច​ផារ៉ោន ពួក​គេ​រត់​ទៅ​ជ្រក​ក្រោម​ម្លប់​ស្រុក​អេស៊ីប។


បន្ទាប់​មក មេ‌ទ័ព​អាស្ស៊ីរី​នោះ​ឈរ​ស្រែក​ក្ដែងៗ​យ៉ាង​អស់​ទំហឹង ជា​ភាសា​យូដា​ថា៖ «ចូរ​នាំ​គ្នា​ស្ដាប់​រាជ‌ឱង្ការ​របស់​ព្រះ‌មហា‌ក្សត្រា‌ធិរាជ គឺ​ព្រះ‌ចៅ​ក្រុង​អាស្ស៊ីរី​ដូច​ត​ទៅ:


ពោល​ថា៖ «សូម​អាណិត​មេត្តា​យើង​ខ្ញុំ ហើយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក សូម​ព្រះអង្គ​ប្រណី​សន្ដោស​ដល់​យើង​ខ្ញុំ ដែល​នៅ​សេស‌សល់​ផង! ពី​មុន យើង​មាន​គ្នា​ច្រើន តែ​ឥឡូវ​នេះ យើង​នៅ​សល់​តែ​បន្តិច‌បន្តួច ដូច​លោក​ឃើញ​ស្រាប់​ហើយ។


ធម្មតា ស្រី​ពេស្យា​តែង​តែ​ទទួល​ជំនូន រីឯ​នាង នាង​បែរ​ជា​យក​ជំនូន​ទៅ​ឲ្យ​សហាយ​របស់​ខ្លួន​ទៅ​វិញ។ នាង​យក​ជំនូន​ទៅ​ទាក់‌ទាញ​ពួក​គេ​ពី​គ្រប់​ទី​កន្លែង មក​រួម​ផិត​ក្បត់​ជា​មួយ​នាង។


ហេតុ​នេះ យើង​នឹង​ប្រមូល​សហាយ​ទាំង​អស់​ដែល​ពេញ​ចិត្ត​នាង គឺ​ទាំង​អ្នក​ដែល​នាង​ស្រឡាញ់ ទាំង​អ្នក​ដែល​នាង​ស្អប់ យើង​នឹង​ប្រមូល​ពួក​គេ​ពី​គ្រប់​ទី​កន្លែង​ឲ្យ​មក​ប្រឆាំង​នឹង​នាង។ យើង​នឹង​យក​សម្លៀក‌បំពាក់​ចេញ​ពី​នាង ហើយ​បើក​កេរ‌ខ្មាស​របស់​នាង​ឲ្យ​ពួក​គេ​ឃើញ។


យើង​នឹង​គរ​អ្នក​រាល់​គ្នា​ដុត តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង ដូច​គេ​ប្រមូល​ប្រាក់ លង្ហិន ដែក សំណ និង​ស្ពាន់​មក​ដាក់​ជា​គំនរ ដុត​រំលាយ​នៅ​ក្នុង​ភ្លើង​យ៉ាង​នោះ​ដែរ។


អូហូ‌ឡា​បាន​ក្បត់​ចិត្ត​យើង​ទៅ​ប្រព្រឹត្ត​ពេស្យា‌ចារ ហើយ​បែរ​ទៅ​សហាយ‌ស្មន់​ជា​មួយ​ពួក​អាស្ស៊ីរី​ជា​ទាហាន


ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ក្រុង​ទីរ៉ុស​អើយ​យើង​នឹង​ហៅ​ស្ដេច​នេប៊ូ‌ក្នេសា ជា​មហា‌ក្សត្រ​លើ​ក្សត្រ​នានា ឲ្យ​មក​វាយ​ប្រហារ​អ្នក នេប៊ូ‌ក្នេសា​នឹង​លើក​ទ័ព​ពី​ទិស​ខាង​ជើង​មក គឺ​មាន​កង‌ពល​សេះ រទេះ​ចម្បាំង ព្រម​ទាំង​ទាហាន​ដ៏​ច្រើន​ផង។


បពិត្រ​ព្រះ‌រាជា ទ្រង់​ជា​ព្រះ‌មហា‌ក្សត្រ​លើ​ព្រះ‌មហា‌ក្សត្រ​នានា ដ្បិត​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ​បាន​ប្រទាន​រាជ​សម្បត្តិ ឫទ្ធា‌នុភាព ចេស្ដា និង​សិរី‌រុងរឿង មក​ព្រះ‌ករុណា។


យើង​នឹង​ធ្វើ​ទោស​ពួក​គេ តាម​ចិត្ត​យើង ជាតិ​សាសន៍​នានា​នឹង​លើក​គ្នា​មក​វាយ​ពួក​គេ ដើម្បី​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​កំហុស ទាំង​ពីរ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត។


អ្វីៗ​ដែល​អេប្រាអ៊ីម​ធ្វើ​សុទ្ធ​តែ​ឥត​បាន​ការ គឺ​ដូច​ជា​ខំ​តាម​ចាប់​ខ្យល់​ពី​ទិស​ខាង​កើត។ រៀង​រាល់​ថ្ងៃ គេ​គិត​តែ​ពី​បោក​ប្រាស់ និង​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​កាន់​តែ​ច្រើន​ឡើងៗ។ អេប្រាអ៊ីម​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ស្រុក​អាស្ស៊ីរី ហើយ​យក​ប្រេង​ទៅ​ចង​មិត្ត‌ភាព​ជា​មួយ ស្រុក​អេស៊ីប។


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «បន្តិច​ទៀត យើង​នឹង​ធ្វើ​ឲ្យ ផ្ទៃ​មេឃ និង​ផែនដី ព្រម​ទាំង​សមុទ្រ និង​ដី​គោក កក្រើក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម