២ ពង្សាវតារក្សត្រ 24:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ក្នុងរជ្ជកាលព្រះបាទយេហូយ៉ាគីម ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានលើកទ័ពចេញមកច្បាំង។ ព្រះបាទយេហូយ៉ាគីមសុំចុះចូល ហើយធ្វើជារណបស្ដេចស្រុកបាប៊ីឡូនអស់រយៈពេលបីឆ្នាំ។ បន្ទាប់មក ព្រះបាទយេហូយ៉ាគីម ក៏បះបោរប្រឆាំងនឹងស្ដេចស្រុកបាប៊ីឡូន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 នៅក្នុងរាជ្យព្រះបាទយេហូយ៉ាគីម ព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូនឡើងមក ព្រះបាទយេហូយ៉ាគីមបានចុះចូលជាអ្នកបម្រើរបស់នេប៊ូក្នេសាអស់រយៈពេលបីឆ្នាំ ក្រោយមកបែរជាបះបោរនឹងទ្រង់វិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 នៅរាជ្យទ្រង់ នោះនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូនក៏ឡើងមក ហើយយេហូយ៉ាគីមក៏ចុះចូលជាអ្នកបំរើទ្រង់អស់៣ឆ្នាំ ក្រោយមកបែរជាបះបោរនឹងទ្រង់វិញ សូមមើលជំពូកអាល់គីតាប1 ក្នុងរជ្ជកាលស្តេចយេហូយ៉ាគីមស្តេចនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន បានលើកទ័ពចេញមកច្បាំង។ ស្តេចយេហូយ៉ាគីមសុំចុះចូល ហើយធ្វើជារណបស្តេចស្រុកបាប៊ីឡូនអស់រយៈពេលបីឆ្នាំ។ បន្ទាប់មកស្តេចយេហូយ៉ាគីម ក៏បះបោរប្រឆាំងនឹងស្តេចស្រុកបាប៊ីឡូន។ សូមមើលជំពូក |
យើងនឹងចាត់គេទៅហៅប្រជាជាតិទាំងអស់ ដែលនៅស្រុកខាងជើង ព្រមទាំងនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើងឲ្យមក -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងបង្គាប់អ្នកទាំងនោះឲ្យវាយលុកស្រុកនេះ និងប្រជាជនដែលរស់នៅក្នុងស្រុក ព្រមទាំងប្រជាជាតិនានាដែលនៅជុំវិញ។ ពួកគេនឹងបំផ្លាញស្រុកទាំងនោះថ្វាយផ្ដាច់ដល់យើង ហើយធ្វើឲ្យស្រុកទាំងនោះក្លាយទៅជាទីស្មសាន រហូតតទៅ។ ពេលមនុស្សម្នាឃើញមហន្តរាយដែលកើតមាន គេស្រឡាំងកាំងគ្រប់ៗគ្នា។
នៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទយេហូយ៉ាគីម ជាបុត្ររបស់ព្រះបាទយ៉ូសៀស ស្ដេចស្រុកយូដា ព្រះចៅផារ៉ោននេកោ ជាស្ដេចស្រុកអេស៊ីប ស្ថិតនៅក្រុងកើកេមីសជិតទន្លេអឺប្រាត ហើយច្បាំងចាញ់ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន។ ព្រះអម្ចាស់មានព្រះបន្ទូលស្ដីអំពីស្រុកអេស៊ីប និងកងទ័ពរបស់ព្រះចៅផារ៉ោននេកោដូចតទៅ៖