២ របាក្សត្រ 32:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ស្ដេចហេសេគាបញ្ឆោតអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាស្លាប់ ដោយអត់បាយ អត់ទឹក គឺស្ដេចប្រាប់ថា “ព្រះអម្ចាស់ជាព្រះនៃយើង នឹងរំដោះយើងឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីមិនខាន”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 តើព្រះបាទហេសេគាមិនបញ្ចុះបញ្ចូលអ្នករាល់គ្នា ដើម្បីប្រគល់អ្នកឲ្យត្រូវស្លាប់ ដោយអត់បាយ អត់ទឹក ដោយនិយាយថា "ព្រះយេហូវ៉ាជាព្រះរបស់យើងរាល់គ្នានឹងប្រោសយើងឲ្យរួចពីកណ្ដាប់ដៃស្តេចអាសស៊ើរទេឬ?"។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 តើហេសេគាមិនបញ្ចុះបញ្ចូលឯងរាល់គ្នា ដើម្បីតែនឹងប្រគល់ឯងឲ្យត្រូវស្លាប់ ដោយអត់បាយ អត់ទឹកទេឬអី ដោយពាក្យថា ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ទ្រង់នឹងប្រោសឲ្យយើងរួចពីកណ្តាប់ដៃនៃស្តេចអាសស៊ើរ សូមមើលជំពូកអាល់គីតាប11 ស្តេចហេសេគាបញ្ឆោតអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាស្លាប់ ដោយអត់បាយ អត់ទឹក គឺស្តេចប្រាប់ថា “អុលឡោះតាអាឡាជាម្ចាស់នៃយើង នឹងរំដោះយើងឲ្យរួចពីកណ្តាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរីមិនខាន”។ សូមមើលជំពូក |
មេទ័ពអាស្ស៊ីរីតបវិញថា៖ «ព្រះមហាក្សត្ររបស់យើងប្រើយើងឲ្យមកនេះ មិនមែនគ្រាន់តែនាំពាក្យមកទូលស្ដេចរបស់អស់លោក ឬក៏ប្រាប់អស់លោកផ្ទាល់ប៉ុណ្ណោះទេ គឺស្ដេចឲ្យយើងមកប្រាប់អ្នកទាំងអស់ ដែលស្ថិតនៅតាមកំពែងនេះ។ អ្នកទាំងនោះកំពុងតែស៊ីលាមកខ្លួនឯង ហើយផឹកទឹកនោមខ្លួនឯងដូចអស់លោកដែរ»។
ដូច្នេះ មិនត្រូវឲ្យស្ដេចហេសេគាបញ្ឆោតអ្នករាល់គ្នា នៅពេលនេះ កុំជឿសម្ដីរបស់ស្ដេចបែបនេះឡើយ! ដ្បិតគ្មានព្រះរបស់ប្រជាជាតិណាមួយ ឬនគរណាមួយ អាចរំដោះប្រជាជនរបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់យើង ឬដូនតារបស់យើងបានឡើយ។ ដូច្នេះ ព្រះទាំងឡាយរបស់អ្នករាល់គ្នា ក៏ពុំអាចរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់យើងបានដែរ!»។
មេទ័ពអាស្ស៊ីរីតបមកវិញថា៖ «ព្រះមហាក្សត្ររបស់យើងប្រើយើងឲ្យមកនេះ មិនមែនគ្រាន់តែនាំពាក្យមកទូលស្ដេចរបស់អស់លោក ឬក៏ប្រាប់អស់លោកផ្ទាល់ប៉ុណ្ណោះទេ គឺព្រះរាជាឲ្យយើងមកប្រាប់ជនទាំងអស់ ដែលស្ថិតនៅតាមកំពែងនេះ។ អ្នកទាំងនោះមុខតែស៊ីលាមកខ្លួនឯង ហើយផឹកទឹកនោមខ្លួនឯង ដូចអស់លោកដែរ»។