បន្ទាប់មក លោកអប្រាហាំទទួលមរណភាពទៅ គឺក្រោយពីលោករស់យ៉ាងយូរប្រកបដោយសុភមង្គល មានអាយុយឺនយូរសម្បូណ៌សប្បាយមក លោកក៏បានទៅជួបជុំនឹងបុព្វបុរសរបស់លោក ដែលចែកស្ថានទៅហើយ។
១ របាក្សត្រ 23:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទដាវីឌមានវ័យចាស់ជរាណាស់ហើយ ស្ដេចបានតែងតាំងសម្ដេចសាឡូម៉ូន ជាបុត្រ ឲ្យឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះបាទដាវីឌមានវ័យកន្លង បានស្កប់ស្កល់នឹងព្រះជន្មទ្រង់ហើយ ទ្រង់តាំងសាឡូម៉ូនជាបុត្រា ឡើងជាស្តេចលើពួកអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯដាវីឌ កាលទ្រង់មានវ័យកន្លង បានស្កប់ស្កល់នឹងព្រះជន្មទ្រង់ហើយ នោះទ្រង់តាំងសាឡូម៉ូន ជាព្រះរាជបុត្រាឡើង ជាស្តេចលើពួកអ៊ីស្រាអែល អាល់គីតាប កាលស្តេចទតមានវ័យចាស់ជរាណាស់ហើយ ស្តេចបានតែងតាំងស៊ូឡៃម៉ានជាកូន ឲ្យឡើងគ្រងរាជ្យលើស្រុកអ៊ីស្រអែល។ |
បន្ទាប់មក លោកអប្រាហាំទទួលមរណភាពទៅ គឺក្រោយពីលោករស់យ៉ាងយូរប្រកបដោយសុភមង្គល មានអាយុយឺនយូរសម្បូណ៌សប្បាយមក លោកក៏បានទៅជួបជុំនឹងបុព្វបុរសរបស់លោក ដែលចែកស្ថានទៅហើយ។
បន្ទាប់មក លោកទទួលមរណភាព ទៅជួបជុំនឹងដូនតារបស់លោក ដែលបានចែកស្ថានហើយនោះដែរ គឺលោកទទួលមរណភាព ក្រោយពីមានអាយុយឺនយូរសម្បូណ៌សប្បាយ។ លោកអេសាវ និងលោកយ៉ាកុបជាកូន នាំគ្នាបញ្ចុះសពលោក។
ព្រះបាទដាវីឌមានព្រះជន្មាយុកាន់តែជរាណាស់ហើយ ទោះបីគេគ្រងព្រះភូសាឲ្យស្ដេចច្រើនជាន់យ៉ាងណាក្ដី ក៏ទ្រង់ពុំអាចកក់ក្ដៅដែរ។
តើព្រះករុណាជាអម្ចាស់ឬ ដែលបានសម្រេចអភិសេករាជបុត្រឲ្យឡើងគ្រងរាជ្យបន្តពីព្រះករុណា ដោយមិនឲ្យទូលបង្គំទាំងអស់គ្នាដែលជាអ្នកបម្រើដឹង?»។
ថ្ងៃនេះ យើងសម្រេចតែងតាំងសាឡូម៉ូន ជាបុត្ររបស់នាង ឲ្យឡើងគ្រងរាជ្យបន្តពីយើង គឺបុត្រនេះហើយដែលនឹងគង់លើបល្ល័ង្ករបស់យើង ដូចយើងបានសន្យាជាមួយនាង ក្នុងនាមព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល»។
ព្រះបាទសាឡូម៉ូន ជាបុត្រ ឡើងស្នងរាជ្យព្រះបាទដាវីឌ ហើយរាជ្យរបស់ព្រះបាទសាឡូម៉ូនរឹងមាំណាស់។
ព្រះបាទដាវីឌត្រាស់ហៅមន្ត្រីទាំងអស់របស់អ៊ីស្រាអែល ព្រមទាំងក្រុមបូជាចារ្យ និងក្រុមលេវី ឲ្យចូលមកគាល់។
ព្រះអម្ចាស់ប្រោសប្រទានឲ្យខ្ញុំមានបុត្រាជាច្រើន ហើយក្នុងចំណោមបុត្រារបស់ខ្ញុំ ព្រះអង្គជ្រើសរើសសាឡូម៉ូនឲ្យគ្រងរាជ្យលើអ៊ីស្រាអែល ជាអាណាចក្ររបស់ព្រះអង្គ។
ព្រះបាទដាវីឌសោយទិវង្គតក្នុងវ័យជរា គឺបន្ទាប់ពីមានអាយុវែង សម្បូណ៌សប្បាយ មានទ្រព្យសម្បត្តិយ៉ាងស្ដុកស្ដម្ភ និងប្រកបដោយភាពថ្កុំថ្កើងរុងរឿង។ ព្រះបាទសាឡូម៉ូន ជាបុត្រ បានឡើងស្នងរាជ្យតពីបិតា។