១ របាក្សត្រ 28:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ព្រះអម្ចាស់ប្រោសប្រទានឲ្យខ្ញុំមានបុត្រាជាច្រើន ហើយក្នុងចំណោមបុត្រារបស់ខ្ញុំ ព្រះអង្គជ្រើសរើសសាឡូម៉ូនឲ្យគ្រងរាជ្យលើអ៊ីស្រាអែល ជាអាណាចក្ររបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ហើយក្នុងពួកបុត្រយើងទាំងប៉ុន្មាន (ដ្បិតព្រះយេហូវ៉ាបានប្រោស ឲ្យយើងបានបុត្រជាច្រើន) ព្រះអង្គបានរើសសាឡូម៉ូន ជាបុត្រយើង ឲ្យបានគង់លើបល្ល័ង្ករាជ្យនៃព្រះយេហូវ៉ា ដើម្បីគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ហើយក្នុងពួកបុត្រយើងទាំងប៉ុន្មាន (ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រោស ឲ្យយើងបានបុត្រជាច្រើន) នោះទ្រង់បានរើសសាឡូម៉ូន ជាបុត្រយើង ឲ្យបានគង់លើបល្ល័ង្ករាជ្យនៃព្រះយេហូវ៉ា ដើម្បីគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល សូមមើលជំពូកអាល់គីតាប5 អុលឡោះតាអាឡាប្រោសប្រទានឲ្យខ្ញុំមានបុត្រាជាច្រើន ហើយក្នុងចំណោមបុត្រារបស់ខ្ញុំ ទ្រង់ជ្រើសរើសស៊ូឡៃម៉ាន ឲ្យគ្រងរាជ្យលើអ៊ីស្រអែល ជាអាណាចក្ររបស់ទ្រង់។ សូមមើលជំពូក |
សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ដែលបានប្រោសប្រណីព្រះករុណា ហើយជ្រើសរើសព្រះករុណាឲ្យឡើងគ្រងរាជ្យក្នុងនាមរបស់ព្រះអង្គ។ ព្រះអម្ចាស់ស្រឡាញ់ជនជាតិអ៊ីស្រាអែល ហើយសព្វព្រះហឫទ័យឲ្យពួកគេនៅស្ថិតស្ថេររហូតតទៅ ហេតុនេះហើយបានជាព្រះអង្គជ្រើសរើសព្រះករុណាឲ្យធ្វើជាស្ដេច គ្រប់គ្រងលើពួកគេដោយសុចរិត និងយុត្តិធម៌»។
សូមអញ្ជើញចូលទៅគាល់ព្រះបាទដាវីឌ ហើយទូលដូចតទៅ: “បពិត្រព្រះករុណាជាអម្ចាស់ ព្រះករុណាបានស្បថនឹងខ្ញុំម្ចាស់ថា សាឡូម៉ូន ជាបុត្ររបស់ខ្ញុំម្ចាស់ នឹងឡើងគ្រងរាជ្យបន្តពីព្រះករុណា គឺបុត្រនេះហើយដែលនឹងគង់លើបល្ល័ង្ករបស់ពីព្រះករុណា។ ហេតុអ្វីបានជាអដូនីយ៉ាឡើងគ្រងរាជ្យទៅវិញ?”»។