Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 23:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រីឯ​ដាវីឌ កាល​ទ្រង់​មាន​វ័យ​កន្លង បាន​ស្កប់‌ស្កល់​នឹង​ព្រះ‌ជន្ម​ទ្រង់​ហើយ នោះ​ទ្រង់​តាំង​សាឡូម៉ូន ជា​ព្រះ‌រាជ‌បុត្រាឡើង ជា​ស្តេច​លើ​ពួក​អ៊ីស្រាអែល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ពេល​ព្រះបាទ​ដាវីឌ​មាន​វ័យ​កន្លង បាន​ស្កប់​ស្កល់​នឹង​ព្រះ‌ជន្ម​ទ្រង់​ហើយ ទ្រង់​តាំង​សាឡូម៉ូន​ជា​បុត្រា ឡើង​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 កាល​ព្រះ‌បាទ​ដាវីឌ​មាន​វ័យ​ចាស់​ជរា​ណាស់​ហើយ ស្ដេច​បាន​តែង‌តាំង​សម្ដេច​សាឡូម៉ូន ជា​បុត្រ ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 កាល​ស្តេច​ទត​មាន​វ័យ​ចាស់​ជរា​ណាស់​ហើយ ស្តេច​បាន​តែង‌តាំង​ស៊ូឡៃ‌ម៉ាន​ជា​កូន ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 23:1
12 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​គាត់​បាន​អាយុ​វែង​ល្អ ព្រម​ទាំង​ស្កប់‌ស្កល់​នឹង​អាយុ​របស់​ខ្លួន​ហើយ នោះ​ផុត​ដង្ហើម​ស្លាប់​ទៅ បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​គាត់​វិញ


នោះ​ក្នុង​កាល​ដែល​ចាស់‌ជរា ហើយ​ស្កប់​ចិត្ត​នឹង​អាយុ​ខ្លួន​ផង អ៊ីសាក​ក៏​ផុត​ដង្ហើម​ស្លាប់​ទៅ ហើយ​បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​របស់​គាត់ រួច​អេសាវ នឹង​យ៉ាកុប​ជា​កូន​ក៏​បញ្ចុះ​សព​ទៅ។


គ្រា​នោះ ស្តេច​ដាវីឌ ទ្រង់​មាន​ព្រះ‌ជន្មាយុ​កន្លង​បង់​ហើយ គេ​ដណ្តប់​សំពត់​ថ្វាយ​ទ្រង់​ជា​ច្រើន តែ​ទ្រង់​មិន​កក់‌ក្តៅ​ទេ


តើ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ បាន​បង្គាប់​ការ​នេះ ឥត​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ជា​អ្នក​ណា ដែល​ត្រូវ​អង្គុយ​លើ​បល្ល័ង្ក​នៃ​ព្រះ‌ករុណា​ត​ពី​ទ្រង់​ឬ​អី។


នៅ​ថ្ងៃ​នេះ យើង​នឹង​សំរេច​តាម​សេចក្ដី​ដែល​យើង​បាន​ស្បថ​នឹង​ឯង ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ថា សាឡូម៉ូន​ជា​កូន​ឯង ត្រូវ​ឡើង​សោយ‌រាជ្យ​ត​ពី​យើង​ជា​ពិត ហើយ​នឹង​អង្គុយ​លើ​បល្ល័ង្ក​ជំនួស​យើង


រួច​សាឡូម៉ូន​ក៏​ឡើង​គង់​លើ​បល្ល័ង្ក​របស់​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់ ហើយ​រាជ្យ​ទ្រង់​ក៏​បាន​ខ្ជាប់‌ខ្ជួន​មាំ‌មួន​ឡើង។


ទ្រង់​បាន​ប្រមូល​ពួក​អ្នក ដែល​ជា​កំពូល​លើ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​សង្ឃ នឹង​ពួក​លេវី​មក


ហើយ​ក្នុង​ពួក​បុត្រ​យើង​ទាំង​ប៉ុន្មាន (ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស ឲ្យ​យើង​បាន​បុត្រ​ជា​ច្រើន) នោះ​ទ្រង់​បាន​រើស​សាឡូម៉ូន ជា​បុត្រ​យើង ឲ្យ​បាន​គង់​លើ​បល្ល័ង្ក‌រាជ្យ​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រាអែល


រួច​ទ្រង់​ក៏​សុគត​ទៅ​បាន​ព្រះ‌ជន្ម​វែង​ល្អ ហើយ​បាន​ស្កប់‌ស្កល់​នឹង​ព្រះ‌ជន្ម ទ្រព្យ​សម្បត្តិ នឹង​កិត្តិយស​ផង នោះ​សាឡូម៉ូន ជា​ព្រះ‌រាជ‌បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា


លុះ​អ្នក​មាន​អាយុ​គ្រប់​គ្រាន់​ហើយ ទើប​នឹង​ដល់​មរណ‌ភាព​ទៅ ឧបមា​ដូច​ជា​កណ្តាប់​ស្រូវ ដែល​គេ​យក​ចូល​មក​ត្រូវ​រដូវ​កាល


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម