Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 22:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ឥឡូវ​នេះ សូម​តាំង​ចិត្ត តាំង​គំនិត​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អស់​លោក។ សូម​ក្រោក​ឡើង​នាំ​គ្នា​សង់​ទីសក្ការៈ​របស់​ព្រះ‌ជា‌អម្ចាស់ ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ និង​គ្រឿង​បរិក្ខារ​ដ៏​សក្ការៈ​របស់​ព្រះ‌ជាម្ចាស់ ទៅ​តម្កល់​ទុក​ក្នុង​ព្រះ‌ដំណាក់​ដែល​នឹង​សង់​ឡើង​សម្រាប់​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​តាំង​ចិត្ត តាំង​ព្រលឹង ដើម្បី​រក​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ចូរ​ខំ​ប្រឹង​ស្អាង​ទី​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ដើម្បី​នឹង​នាំ​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គ្រឿង​ប្រដាប់​បរិសុទ្ធ​របស់​ព្រះ‌អង្គ​មក​ក្នុង​ព្រះ‌វិហារ ដែល​នឹង​ត្រូវ​ស្អាង​សម្រាប់​ព្រះ‌នាម​ព្រះ‌អង្គ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​តាំង​ចិត្ត តាំង​ព្រលឹង ដើម្បី​រក​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ចូរ​ខំ​ប្រឹង​ឡើង ស្អាង​ទី​បរិសុទ្ធ​ផង​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ដើម្បី​នឹង​នាំ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គ្រឿង​ប្រដាប់​បរិសុទ្ធ​របស់​ទ្រង់ មក​ក្នុង​ព្រះ‌វិហារ ដែល​នឹង​ត្រូវ​ស្អាង សំរាប់​ព្រះ‌នាម​ទ្រង់។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ឥឡូវ​នេះ សូម​តាំង​ចិត្ត តាំង​គំនិត​ស្វែង​រកអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អស់​លោក។ សូម​ក្រោក​ឡើង​នាំ​គ្នា​សង់​ទី‌សក្ការៈ​របស់អុលឡោះ‌តាអាឡា ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា និង​គ្រឿង​បរិក្ខារ​ដ៏​សក្ការៈ​របស់​អុលឡោះទៅ​តម្កល់​ទុក​ក្នុង​ដំណាក់​ដែល​នឹង​សង់​ឡើង សម្រាប់​នាម​របស់អុលឡោះ‌តាអាឡា»។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 22:19
24 ការដាក់ឲ្យឆ្លើយតបគ្នា  

«ព្រះ‌ករុណា​ជ្រាប​ហើយ​ថា ព្រោះ​តែ​សង្គ្រាម​កើត​មាន​ឥត​ស្រាក‌ស្រាន្ត​ពី​គ្រប់​ទិស‌ទី ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ ពុំ​អាច​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​បាន​ទេ រហូត​ទាល់​តែ​ព្រះ‌អម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​ឲ្យ​នៅ​ក្រោម​បាទា​របស់​លោក។


ខ្ញុំ​បាន​រៀបចំ​កន្លែង​មួយ សម្រាប់​តម្កល់​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី គឺ​សម្ពន្ធ‌មេត្រី​ដែល​ព្រះ‌អម្ចាស់​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​យើង នៅ​ពេល​ព្រះអង្គ​នាំ​ពួក​លោក​ចេញ​ពី​ស្រុក​អេស៊ីប»។


បូជា‌ចារ្យ​នាំ​គ្នា​សែង​ហិប​ទៅ​តម្កល់​ត្រង់​កន្លែង ដែល​គេ​បម្រុង​ទុក​ក្នុង​ទីសក្ការៈ​របស់​ព្រះ‌ដំណាក់ គឺ​ក្នុង​ទីសក្ការៈ​បំផុត នៅ​ក្រោម​ស្លាប​របស់​ចេរូប៊ីន។


ចូរ​ខ្ពស់​មុខ​ឡើង ព្រោះ​អ្នក​រាល់​គ្នា ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ​ដ៏វិសុទ្ធ! អស់​អ្នក​ស្វែង​រក​ព្រះ‌អម្ចាស់​អើយ ចូរ​សប្បាយ​ចិត្ត​ចុះ!


ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា ចូរ​ស្វែង​រក​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ឥត​ឈប់​ឈរ​ឡើយ!


រីឯ​មាស ប្រាក់ លង្ហិន និង​ដែក​មាន​ចំនួន​ច្រើន​ឥត​គណនា។ ចូរ​បុត្រ​ក្រោក​ឡើង បំពេញ​កិច្ចការ​នេះ​ចុះ! សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​បុត្រ!»។


ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​សម្ដេច​សាឡូម៉ូន​ថា៖ «បុត្រ​អើយ! បិតា​មាន​បំណង​សង់​ព្រះ‌ដំណាក់​សម្រាប់​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​បិតា។


រីឯ​បុត្រ​វិញ សាឡូម៉ូន​អើយ! ចូរ​ទទួល​ស្គាល់​ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​បិតា ហើយ​គោរព​បម្រើ​ព្រះអង្គ​ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​គំនិត ដ្បិត​ព្រះ‌អម្ចាស់​ឈ្វេង​យល់​ចិត្ត​គំនិត និង​បំណង​ទាំង​ប៉ុន្មាន​របស់​មនុស្ស។ ប្រសិន​បើ​បុត្រ​ស្វែង​រក​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​ឲ្យ​បុត្រ​រក​ឃើញ ក៏​ប៉ុន្តែ ប្រសិន​បើ​បុត្រ​បោះ​បង់​ចោល​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​លះ‌បង់​ចោល​បុត្រ​រហូត​ត​ទៅ។


ព្រះ‌បាទ​យ៉ូសា‌ផាត​ភ័យ​ខ្លាច​ជា​ខ្លាំង ទ្រង់​ក៏​សម្រេច​ចិត្ត​ទូល​សួរ​ព្រះ‌អម្ចាស់ ហើយ​ប្រកាស​ឲ្យ​អ្នក​ស្រុក​យូដា​ទាំង​មូល​តម​អាហារ។


ពួក​បូជា‌ចារ្យ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ទៅ​តម្កល់​ត្រង់​កន្លែង​ដែល​គេ​បម្រុង​ទុក ក្នុង​ទីសក្ការៈ​របស់​ព្រះ‌ដំណាក់ គឺ​ក្នុង​ទីសក្ការៈ​បំផុត នៅ​ក្រោម​ស្លាប​របស់​ចេរូប៊ីន។


ខ្ញុំ​បាន​តម្កល់​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ នៅ​ក្នុង​ព្រះ‌ដំណាក់​នេះ គឺ​សម្ពន្ធ‌មេត្រី ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល»។


អ្នក​ណា​ប្រតិបត្តិ​តាម​ដំបូន្មាន​របស់​ព្រះអង្គ ហើយ​ស្វែង​រក​ព្រះអង្គ​អស់​ពី​ចិត្ត អ្នក​នោះ​មាន​សុភមង្គល​ហើយ!


ព្រះ‌អម្ចាស់​ទត​ពី​ស្ថាន​បរម​សុខ​មក ពិនិត្យ​មើល​មនុស្ស​លោក ព្រះអង្គ​រក​មើល ក្រែង​លោ​មាន​នរណា​ម្នាក់ ដឹង​ខុស​ត្រូវ ហើយ​ស្វែង​រក​ព្រះ‌ជាម្ចាស់។


ខ្ញុំ​ទូល​សូម​ព្រះ‌អម្ចាស់​នូវ​សេចក្ដី​តែ​មួយ​គត់ ហើយ​ខ្ញុំ​ប្រាថ្នា​ចង់​បាន​តែ​សេចក្ដី​នេះ​ឯង គឺ​ឲ្យ​បាន​ស្នាក់​នៅ​ក្នុង​ព្រះ‌ដំណាក់ របស់​ព្រះ‌អម្ចាស់​អស់​មួយ​ជីវិត ដើម្បី​កោត​ស្ញប់‌ស្ញែង​ភាព​ថ្កុំ‌ថ្កើង​រុងរឿង របស់​ព្រះ‌អម្ចាស់ និង​ថ្វាយ‌បង្គំ​ព្រះអង្គ​នៅ​ក្នុង​ព្រះ‌វិហារ


ពួក​គេ​ត្រូវ​សង់​ទីសក្ការៈ​មួយ​សម្រាប់​យើង ដើម្បី​ឲ្យ​យើង​ស្នាក់​នៅ​ក្នុង​ចំណោម​ពួក​គេ។


យេរូ‌សាឡឹម​អើយ! ចូរ​ក្រោក​ឡើង បញ្ចាំង​ពន្លឺ ដ្បិត​ពន្លឺ​របស់​អ្នក​មក​ដល់​ហើយ! សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ភ្លឺ​មក​លើ​អ្នក​ដូច​ថ្ងៃ​រះ។


អ្នក​រាល់​គ្នា​ស្វែង​រក​យើង ហើយ​នឹង​ជួប​យើង​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​ស្វែង​រក​យើង ដោយ​ចិត្ត​ស្មោះ។


ខ្ញុំ​ក៏​បែរ​មុខ​ទៅ​រក​ព្រះ‌ជា‌អម្ចាស់ ដើម្បី​អធិស្ឋាន​ទទូច​អង្វរ​ព្រះអង្គ ដោយ​តម​អាហារ និង​កាន់​ទុក្ខ។


ឥឡូវ​នេះ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​រិះគិត​អំពី​សភាព‌ការណ៍​របស់​អ្នក​រាល់​គ្នា!


ចូរ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ យក​ឈើ​មក​សង់​ដំណាក់​របស់​យើង។ យើង​ពេញ​ចិត្ត​នឹង​ដំណាក់​នេះ ហើយ​យើង​នឹង​បង្ហាញ​សិរី‌រុងរឿង​របស់​យើង» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ពេល​គាត់​ទៅ​ដល់ ហើយ​ឃើញ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ដូច្នេះ គាត់​ត្រេក​អរ​សប្បាយ។ គាត់​ទូន្មាន​គេ​ទាំង​អស់​គ្នា​ឲ្យ​ប្ដេជ្ញា​ចិត្ត​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ‌អម្ចាស់​ជានិច្ច។


ដូច្នេះ តើ​បង​នៅ​បង្អែ‌បង្អង់​ដល់​កាល​ណា​ទៀត សូម​ក្រោក​ឡើង ទទួល​ពិធី​ជ្រមុជ​ទឹក* ហើយ​អង្វរ​រក​ព្រះ‌នាម​ព្រះអង្គ​ទៅ ដើម្បី​ព្រះអង្គ​លាង​បាប*​ឲ្យ”។


នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ ប្រសិន​បើ​អ្នក​ស្វែង​រក​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង នោះ​អ្នក​មុខ​ជា​ឃើញ​ព្រះអង្គ​មិន​ខាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម