តាំងពីពេលនោះមក ព្រះអម្ចាស់ចាប់ផ្ដើមកាត់បន្ថយទឹកដីអ៊ីស្រាអែល។ ព្រះបាទហាសែលជាស្ដេចស្រុកស៊ីរី វាយតាមព្រំប្រទល់ទាំងប៉ុន្មានដែលជាប់នឹងស្រុកអ៊ីស្រាអែល
១ ពង្សាវតារក្សត្រ 19:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ នរណាគេចផុតពីមុខដាវរបស់ហាសែល នឹងត្រូវយេហ៊ូវសម្លាប់ ហើយនរណាគេចផុតពីមុខដាវរបស់យេហ៊ូវ នឹងត្រូវអេលីសេសម្លាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ្នកណាដែលរួចពីដាវរបស់ហាសែល យេហ៊ូវនឹងសម្លាប់គេវិញ ហើយអ្នកណាដែលរួចពីដាវរបស់យេហូវ៉ា អេលីសេនឹងសម្លាប់ចោល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អ្នកណាដែលរួចពីដាវរបស់ហាសែល នោះយេហ៊ូវនឹងសំឡាប់គេវិញ ហើយអ្នកណាដែលរួចពីដាវរបស់យេហ៊ូវ នោះអេលីសេនឹងសំឡាប់បង់ អាល់គីតាប ពេលនោះ នរណាគេចផុតពីមុខដាវរបស់ហាសែលនឹងត្រូវយេហ៊ូវសម្លាប់ ហើយនរណាគេចផុតពីមុខដាវរបស់យេហ៊ូវ នឹងត្រូវអេលីយ៉ាសាក់សម្លាប់។ |
តាំងពីពេលនោះមក ព្រះអម្ចាស់ចាប់ផ្ដើមកាត់បន្ថយទឹកដីអ៊ីស្រាអែល។ ព្រះបាទហាសែលជាស្ដេចស្រុកស៊ីរី វាយតាមព្រំប្រទល់ទាំងប៉ុន្មានដែលជាប់នឹងស្រុកអ៊ីស្រាអែល
រីឯប្រាក់តង្វាយដែលប្រជាជនយកមកថ្វាយជាយញ្ញបូជាសុំលើកលែងទោស និងយញ្ញបូជារំដោះបាប គេពុំបានទុកសម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ទេ គឺប្រាក់នោះត្រូវបានជាចំណែករបស់ពួកបូជាចារ្យវិញ។
ក្នុងរជ្ជកាលព្រះបាទយ៉ូអាហាស ព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី តែងតែជិះជាន់សង្កត់សង្កិនជនជាតិអ៊ីស្រាអែលជានិច្ច។
ព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងជនជាតិអ៊ីស្រាអែល ហើយប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី និងព្រះបាទបេនហាដាដ ជាបុត្ររបស់ព្រះបាទហាសែល ក្នុងអំឡុងពេលដ៏យូរ។
លោកហាសែលសួរព្យាការីថា៖ «ហេតុអ្វីបានជាលោកម្ចាស់យំ?»។ លោកអេលីសេឆ្លើយថា៖ «ខ្ញុំយំ ព្រោះខ្ញុំដឹងពីអំពើអាក្រក់ ដែលលោកនឹងប្រព្រឹត្តទៅលើជនជាតិអ៊ីស្រាអែល គឺលោកនឹងដុតបំផ្លាញទីក្រុងរបស់គេ លោកនឹងសម្លាប់ពួកយុវជនដោយមុខដាវ លោកនឹងបោកសម្លាប់កូនក្មេង ព្រមទាំងវះពោះស្ត្រីមានគភ៌ផង»។
ស្ដេចមានរាជឱង្ការទៅកាន់លោកហាសែល ថា៖ «ចូរនាំយកជំនូនទៅជូនអ្នកជំនិតរបស់ព្រះជាម្ចាស់ រួចទូលសួរព្រះអម្ចាស់តាមរយៈលោកថា តើយើងនឹងបានជាសះស្បើយពីជំងឺនេះឬទេ?»។
លោកយេហ៊ូវ ជាកូនរបស់លោកយេហូសាផាត និងជាចៅរបស់លោកនឹមស៊ី មានគំនិតក្បត់នឹងព្រះបាទយ៉ូរ៉ាម។ គ្រានោះ ព្រះបាទយ៉ូរ៉ាម និងកងទ័ពអ៊ីស្រាអែលទាំងមូល កំពុងតែការពារក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ តទល់នឹងព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី។
ពេលទៅដល់ អ្នកត្រូវជួបលោកយេហ៊ូវ ជាកូនរបស់លោកយេហូសាផាត និងជាចៅរបស់លោកនឹមស៊ី។ អ្នកត្រូវចូលទៅហៅលោកឲ្យក្រោកចេញពីចំណោមបងប្អូនរបស់លោក ហើយនាំទៅបន្ទប់ខាងក្នុងបំផុត។
អ្នកយាមរាយការណ៍ថា៖ «អ្នកនោះបានទៅដល់ហើយ តែមិនត្រឡប់មកវិញទេ។ រីឯអ្នកដែលបររទេះនោះមើលទៅដូចលោកយេហ៊ូវ ជាចៅរបស់លោកនឹមស៊ី ព្រោះលោកបររទេះលឿន ដូចមនុស្សកំរោលចូល»។
លោកយេហ៊ូវយឹតធ្នូបាញ់ចំខ្នងរបស់ព្រះបាទយ៉ូរ៉ាម។ ព្រួញចាក់ទម្លុះបេះដូងរបស់ស្ដេច រួចធ្លុះចេញមកក្រៅ ហើយស្ដេចដួលក្នុងរាជរថ។
លោកយេហ៊ូវប្រាប់លោកប៊ីឌការ ជាអ្នកជំនួយការរបស់លោកថា៖ «ចូរលើកសពនេះបោះទៅក្នុងចម្ការរបស់លោកណាបោត ជាអ្នកស្រុកយេសរាលទៅ! តើលោកនឹកចាំទេ កាលលោក និងខ្ញុំជិះក្នុងរទេះជាមួយគ្នា ដង្ហែស្ដេចអហាប់ ជាបិតារបស់ស្ដេចយ៉ូរ៉ាម ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ស្ដេចថា
ព្រះអង្គនឹងវិនិច្ឆ័យជនក្រីក្រដោយយុត្តិធម៌ កាត់ក្ដីឲ្យជនទុគ៌ត ដោយទៀងត្រង់។ ព្រះអង្គប្រើព្រះបន្ទូលជាដំបង ដើម្បីធ្វើទោសមនុស្សនៅលើទឹកដីនេះ ហើយពេលព្រះអង្គចេញបញ្ជា មនុស្សអាក្រក់ត្រូវតែស្លាប់។
មើលថ្ងៃនេះ យើងតែងតាំងអ្នកឲ្យមានអំណាចលើប្រជាជាតិ និងលើអាណាចក្រទាំងឡាយ ដើម្បីឲ្យអ្នករម្លើង និងរំលំ ដើម្បីឲ្យអ្នកកម្ទេច និងបំផ្លាញ ហើយដើម្បីឲ្យអ្នកសង់ និងដាំឡើងវិញ»។
អ្នកដែលរត់គេចពីការភ័យខ្លាចនឹងធ្លាក់រណ្ដៅ អ្នកដែលឡើងពីរណ្ដៅ នឹងជាប់អន្ទាក់ ដ្បិតយើងធ្វើឲ្យឆ្នាំ ដែលត្រូវដាក់ទោសម៉ូអាប់ មកដល់ហើយ! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
យើងនឹងដាក់ទោសពួកគេ ទោះបីពួកគេខំប្រឹងរត់ចេញពីភ្លើងក្ដី ក៏ភ្លើងនៅតែឆេះបំផ្លាញពួកគេមិនខាន។ ពេលឃើញយើងដាក់ទោសពួកគេ នោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន!
ហេតុនេះហើយបានជាយើងប្រើពួកព្យាការី ឲ្យទៅវាយអ្នករាល់គ្នា។ យើងប្រហារអ្នករាល់គ្នា ដោយពាក្យសម្ដីដែលយើងថ្លែងប្រាប់។ ការវិនិច្ឆ័យរបស់យើង មកដល់ដូចផ្លេកបន្ទោរ
អ្នករហ័សរហួនពុំអាចគេចខ្លួនបានឡើយ អ្នកមានកម្លាំងខ្លាំងក្លាមិនអាចបញ្ចេញកម្លាំង អ្នកចម្បាំងដ៏អង់អាចក៏ពុំអាចសង្គ្រោះជីវិត របស់ខ្លួនបានដែរ។
ថ្ងៃនោះប្រៀបបាននឹងមនុស្សម្នាក់ដែលរត់ គេចផុតពីសិង្ហ ហើយទៅជួបខ្លាឃ្មុំ ពេលរត់ទៅដល់ផ្ទះវិញ គាត់ច្រត់ដៃលើជញ្ជាំង ហើយត្រូវពស់ចឹក។
រីឯអ្នកឯទៀតៗក៏បានស្លាប់ដោយដាវ ចេញមកពីព្រះឱស្ឋរបស់ព្រះអង្គដែលគង់នៅលើសេះ ហើយសត្វស្លាបទាំងប៉ុន្មានក៏បានស៊ីសាច់ពួកគេឆ្អែតរៀងៗខ្លួន។