ម្ចាស់ជីវិតរបស់ខ្ញុំរត់លឿនដូចក្ដាន់ ឬប្រើសស្ទាវ មើល៍ គាត់ឈរនៅខាងក្រៅផ្ទះ គាត់អើតតាមបង្អួច ហើយពិនិត្យមើលតាមចម្រឹង។
អេសេគាល 42:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកវាស់ជញ្ជាំងទាំងបួនជ្រុង មួយជ្រុងៗមានប្រវែងប្រាំរយឈើរង្វាស់។ ជញ្ជាំងនោះខណ្ឌអ្វីៗដែលសក្ការៈ ឲ្យនៅដាច់ពីអ្វីៗដែលមិនសក្ការៈ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺលោកបានវាស់ចំហៀងទាំងបួន មានកំផែងព័ទ្ធជុំវិញ បណ្តោយប្រាំរយទទឹងប្រាំរយ ដើម្បីញែករបស់ដែលបរិសុទ្ធ ចេញពីរបស់ដែលមិនបរិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺលោកបានវាស់ចំហៀងទាំង៤ មានកំផែងព័ទ្ធជុំវិញ បណ្តោយ៥០០ទទឹង៥០០ ដើម្បីនឹងញែករបស់ដែលបរិសុទ្ធ ចេញពីរបស់ដែលមិនបរិសុទ្ធ។ អាល់គីតាប គាត់វាស់ជញ្ជាំងទាំងបួនជ្រុង មួយជ្រុងៗមានប្រវែងប្រាំរយឈើរង្វាស់។ ជញ្ជាំងនោះខណ្ឌអ្វីៗដែលសក្ការៈ ឲ្យនៅដាច់ពីអ្វីៗដែលមិនសក្ការៈ។ |
ម្ចាស់ជីវិតរបស់ខ្ញុំរត់លឿនដូចក្ដាន់ ឬប្រើសស្ទាវ មើល៍ គាត់ឈរនៅខាងក្រៅផ្ទះ គាត់អើតតាមបង្អួច ហើយពិនិត្យមើលតាមចម្រឹង។
ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំសូមកោតសរសើរ និងលើកតម្កើង ព្រះកិត្តិនាមរបស់ព្រះអង្គ ដ្បិតព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យ។ គម្រោងការដែលព្រះអង្គរៀបចំទុក តាំងពីយូរយារណាស់មកហើយនោះ សុទ្ធតែនៅជាប់លាប់ ឥតប្រែប្រួលឡើយ។
នៅថ្ងៃនោះ ក្នុងស្រុកយូដា គេនឹងច្រៀងបទចម្រៀងដូចតទៅ: «យើងមានក្រុងមួយដ៏រឹងមាំ ព្រះអម្ចាស់ប្រទានការសង្គ្រោះមកយើង ទុកជាកំពែង និងជញ្ជាំង ការពារយើង។
ក្នុងស្រុករបស់អ្នក គេនឹងលែងនិយាយពី អំពើហិង្សាទៀតហើយ ក្នុងទឹកដីរបស់អ្នកក៏លែងមាន ការវិនាសហិនហោចទៀតដែរ។ គេនឹងហៅកំពែងរបស់អ្នកថា “សង្គ្រោះ” ហៅទ្វាររបស់អ្នកថាទ្វារ “សរសើរតម្កើង”។
បូជាចារ្យរបស់អ្នក នាំគ្នាបំពានលើក្រឹត្យវិន័យរបស់យើង និងបន្ថោកទីសក្ការៈរបស់យើង។ ពួកគេមិនចេះសម្គាល់មើលថា អ្វីវិសុទ្ធ*ឬមិនវិសុទ្ធ ហើយក៏មិនបង្រៀនប្រជាជនឲ្យស្គាល់អ្វីបរិសុទ្ធ* និងអ្វីមិនបរិសុទ្ធដែរ។ ពួកគេមិនរវីរវល់នឹងថ្ងៃសប្ប័ទ*របស់យើងទេ ដូច្នេះ នៅក្រុងយេរូសាឡឹមគ្មាននរណាគោរពយើងទៀតឡើយ។
ខ្ញុំមើលទៅឃើញមានកំពែងព័ទ្ធជុំវិញព្រះដំណាក់។ បុរសនោះកាន់ឈើរង្វាស់ ដែលមានបណ្ដោយប្រាំមួយហត្ថ (ក្នុងមួយហត្ថៗមានប្រវែងលើសពីខ្នាតធម្មតាមួយទះ) ទៅវាស់កំពែងនោះឃើញមានបណ្ដោយមួយឈើរង្វាស់ និងទទឹងមួយឈើរង្វាស់។
រីឯក្រឹត្យវិន័យដ៏សំខាន់របស់ព្រះដំណាក់ដែលគេត្រូវគោរពនោះ គឺកំពូលភ្នំ និងបរិវេណជុំវិញ ត្រូវញែកទុកជាទីសក្ការៈបំផុត»។
បូជាចារ្យទាំងនោះត្រូវអប់រំប្រជាជនរបស់យើង ឲ្យស្គាល់ការខុសគ្នារវាងអ្វីដែលសក្ការៈ និងអ្វីដែលមិនសក្ការៈ ព្រមទាំងការខុសគ្នារវាងអ្វីដែលមិនបរិសុទ្ធ និងអ្វីដែលបរិសុទ្ធ។
ក្នុងបរិវេណដីនោះ ត្រូវមានកន្លែងសម្រាប់ទីសក្ការៈ ដែលមានទំហំប្រាំរយហត្ថបួនជ្រុង និងទីធ្លាព័ទ្ធជុំវិញដែលមានទទឹងប្រាំរយហត្ថ។
ចំណែកឯដីដែលនៅសល់ មានទទឹងប្រាំពាន់ហត្ថ និងបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ត្រូវចាត់ទុកជាដីសាមញ្ញធម្មតា សម្រាប់សង់ក្រុង ផ្ទះ និងវាលស្មៅ ទីក្រុងស្ថិតនៅចំកណ្ដាល។
សរុបមក ដីដែលត្រូវញែកទុកថ្វាយព្រះអម្ចាស់ មានប្រវែងពីរម៉ឺនប្រាំពាន់ហត្ថបួនជ្រុង។ ត្រូវទុកដីសក្ការៈនោះមួយភាគបួន ជាកម្មសិទ្ធិរបស់ទីក្រុង។
ធ្វើដូច្នេះ អ្នករាល់គ្នាចេះបែងចែកអ្វីដែលសក្ការៈ និងអ្វីដែលមិនសក្ការៈ អ្វីដែលមិនបរិសុទ្ធ និងអ្វីដែលបរិសុទ្ធ
នៅថ្ងៃដែលគេសង់កំពែងក្រុង របស់អ្នកឡើងវិញ ទឹកដីរបស់អ្នកនឹងលាតសន្ធឹងកាន់តែឆ្ងាយ។
រីឯយើងវិញ យើងនឹងនៅទីនេះធ្វើជាកំពែងភ្លើងការពារក្រុង ហើយយើងក៏ទៅជាសិរីរុងរឿងរបស់ក្រុងនេះដែរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ម្យ៉ាងទៀត មានលំហមួយយ៉ាងធំខណ្ឌយើងពីអ្នករាល់គ្នា ទោះបីអ្នកណាចង់ឆ្លងពីស្ថាននេះទៅរកអ្នករាល់គ្នា ក៏ឆ្លងមិនបានឡើយ ទោះបីមានអ្នកណាចង់ឆ្លងពីអ្នករាល់គ្នាមករកយើង ក៏ឆ្លងមិនបានដែរ”។
ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា: «ចូរចេញពីចំណោមអ្នកទាំងនោះ ហើយញែកខ្លួនចេញឲ្យដាច់ពីពួកគេ កុំប៉ះពាល់អ្វីដែលមិនបរិសុទ្ធ*ឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា