Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 42:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 គឺ​លោក​បាន​វាស់​ចំហៀង​ទាំងបួន មាន​កំផែង​ព័ទ្ធ​ជុំ‌វិញ បណ្តោយប្រាំរយ​ទទឹង​ប្រាំរយ ដើម្បី​ញែក​របស់​ដែល​បរិសុទ្ធ ចេញ​ពី​របស់​ដែល​មិន​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 លោក​វាស់​ជញ្ជាំង​ទាំង​បួន​ជ្រុង មួយ​ជ្រុងៗ​មាន​ប្រវែង​ប្រាំ​រយ​ឈើ​រង្វាស់។ ជញ្ជាំង​នោះ​ខណ្ឌ​អ្វីៗ​ដែល​សក្ការៈ ឲ្យ​នៅ​ដាច់​ពី​អ្វីៗ​ដែល​មិន​សក្ការៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 គឺ​លោក​បាន​វាស់​ចំហៀង​ទាំង​៤ មាន​កំផែង​ព័ទ្ធ​ជុំវិញ បណ្តោយ​៥០០​ទទឹង​៥០០ ដើម្បី​នឹង​ញែក​របស់​ដែល​បរិសុទ្ធ ចេញ​ពី​របស់​ដែល​មិន​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 គាត់​វាស់​ជញ្ជាំង​ទាំង​បួន​ជ្រុង មួយ​ជ្រុងៗ​មាន​ប្រវែង​ប្រាំ​រយ​ឈើ​រង្វាស់។ ជញ្ជាំង​នោះ​ខណ្ឌ​អ្វីៗ​ដែល​សក្ការៈ ឲ្យ​នៅ​ដាច់​ពី​អ្វីៗ​ដែល​មិន​សក្ការៈ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 42:20
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ងួន​សម្លាញ់​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​ប្រើស ឬ​ក្តាន់​ស្ទាវ ទ្រង់​ឈរ​នៅ​ខាង​ក្រៅ​កំផែង​ហើយ ទ្រង់​អើត​មើល​តាម​បង្អួច ហើយ​ក្រឡេក​មើល​តាម​ចន្លោះ​ប្រដឹស។


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ​ឡើង ទូល‌បង្គំ​នឹង​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ពី​ព្រោះ​ព្រះ‌អង្គ​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ គឺ​ជា​ការ​ដែល​បាន​គិត​សម្រេច​នឹង​ធ្វើ​តាំង​ពី​បុរាណ​មក ដោយ​សេចក្ដី​ស្មោះ‌ត្រង់​ពិត​ប្រាកដ។


នៅ​គ្រា​នោះ គេ​នឹង​ច្រៀង​បទ​នេះ​នៅ​ក្នុង​ស្រុក​យូដា​ថា៖ យើង​មាន​ទី​ក្រុង​មួយ​ដ៏​មាំ‌មួន ព្រះ‌អង្គ​នឹង​តម្រូវ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ ទុក​ជា​កំផែង ហើយ​ជា​ទី​ការពារ​យើង។


នៅ​ក្នុង​ស្រុក​អ្នក​នឹង​មិន​ដែល​ឮ​និយាយ ពី​សេចក្ដី​ច្រឡោត​ទៀត ឬ​ពី​ការ​រឹប‌ជាន់ ឬ​ពី​ការ​បំផ្លាញ​នៅ​ក្នុង​ព្រំ‌ដែន​អ្នក​ឡើយ គឺ​អ្នក​នឹង​ហៅ​កំផែង​អ្នក​ថា សេចក្ដី​សង្គ្រោះ ហើយ​ទ្វារ​របស់​អ្នក​ថា សរសើរ​តម្កើង។


ពួក​សង្ឃ​ក៏​បាន​ធ្វើ​ទទឹង​នឹង​ក្រឹត្យ‌វិន័យ​របស់​យើង ព្រម​ទាំង​បង្អាប់​របស់​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​យើង គេ​មិន​បាន​ចេះ​ញែក​របស់​បរិសុទ្ធ​ចេញ​ពី​របស់​ធម្មតា​ទេ ក៏​មិន​បាន​បង្ហាញ​ឲ្យ​មនុស្ស​ចេះ​សម្គាល់​របស់​មិន​ស្អាត និង​របស់​ស្អាត​ដែរ គេ​គេច​ភ្នែក​ចេញ​ពី​ថ្ងៃ​សប្ប័ទ​របស់​យើង ហើយ​យើង​ក៏​ត្រូវ​អាប់‌ឱន​នៅ​ក្នុង​ពួក​គេ។


មាន​កំផែង​នៅ​ព័ទ្ធ​ជុំ‌វិញ​ខាង​ក្រៅ​នៃ​ព្រះ‌វិហារ ហើយ​នៅ​ដៃ​មនុស្ស​នោះ មាន​បបុស​សម្រាប់​វាស់​ប្រវែង​ប្រាំមួយ​ហត្ថ ដែល​ក្នុង​មួយ​ហត្ថ​នោះ ត្រូវ​ជា‌មួយ​ហត្ថ​មួយ​ទះ ដូច្នេះ លោក​ក៏​វាស់​កម្រាស់​កំផែង​នោះ​ត្រូវ​ជា‌មួយ​ខ្នាត​បបុស ហើយ​កម្ពស់​ក៏​មួយ​ខ្នាត​នោះ​ដែរ។


រួច​លោក​ត្រឡប់​ទៅ​ខាង​លិច វាស់​ឃើញ​មានប្រាំរយ​ហត្ថ ដោយ​ខ្នាត​បបុស។


នេះ​ហើយ​ជា​ច្បាប់​នៃ​ព្រះ‌វិហារ​នៅ​លើ​កំពូល​ភ្នំ​នោះ ហើយ​តាម​ព្រំ​នៅ​ជុំ‌វិញ​ទាំង​អស់ នោះ​ត្រូវ​ជា​ទី​បរិសុទ្ធ​បំផុត នេះ​ជា​ច្បាប់​នៃ​ព្រះ‌វិហារ»។


គេ​ត្រូវ​បង្រៀន​ប្រជា‌រាស្ត្រ​របស់​យើង​ឲ្យ​ចេះ​សម្គាល់​របស់​បរិសុទ្ធ និង​របស់​ធម្មតា ហើយ​ឲ្យ​គេ​មើល​ដឹង​របស់​ស្អាត និង​របស់​ដែល​មិន​ស្អាត។


ក្នុង​ដី​នោះ​ត្រូវ​ឲ្យ​មាន​កន្លែង​សម្រាប់​ទី​បរិសុទ្ធ ប្រវែង​ប្រាំ​រយ និង​ទទឹង ៥០០ គឺ​បួន​ជ្រុង​ស្មើ ថែម​ទាំង ៥០ ហត្ថ នៅ​ព័ទ្ធ​ជុំ‌វិញ​សម្រាប់​ជា​វាល​ទំនេរ


ឯ​ដី​ប្រាំ​ពាន់​ខ្នាត​ដែល​សល់​នៅ​តាម​ទទឹង​នៅ​ខាង​មុខ​ចំណែក​ពីរ​ម៉ឺន​ប្រាំ​ពាន់​ខ្នាត នោះ​សម្រាប់​ប្រើ​ជុំ​គ្នា​សម្រាប់​ទី​ក្រុង ឲ្យ​ធ្វើ​ទី​លំនៅ ហើយ​សម្រាប់​ជា​ដី​ទំនេរ ឯ​ទី​ក្រុង ត្រូវ​នៅ​កណ្ដាល​នោះ។


ដី​ដែល​ថ្វាយ​ជា​តង្វាយ ទាំង​អស់​បណ្តោយ​ត្រូវ​ជា​ពីរ​ម៉ឺន​ប្រាំ​ពាន់​ខ្នាត ហើយ​ទទឹង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ខ្នាត អ្នក​ទាំង​អស់​គ្នា​ត្រូវ​ថ្វាយ​ដី​បរិសុទ្ធ​នេះ​បួន​ជ្រុង​ស្មើ ព្រម​ទាំង​មាន​កន្លែង​សម្រាប់​ទី​ក្រុង​ផង។


ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​ញែក​របស់​បរិសុទ្ធ​ចេញ​ពី​របស់​ធម្មតា និង​របស់​ស្មោក‌គ្រោក​ចេញ​ពី​របស់​ដែល​ស្អាត


នៅ​ថ្ងៃ​ដែល​កំផែង​ឯង​នឹង​បាន​សង់​ឡើង ថ្ងៃ​នោះ​ច្បាប់​បង្គាប់​នឹង​ឃ្លាត​ឆ្ងាយ​ពី​ឯង​ទៅ


ដ្បិត​យើង​នឹង​ធ្វើ​ជា​កំផែង​ភ្លើង​ដល់​ទី​ក្រុង​នៅ​ព័ទ្ធ​ជុំ‌វិញ និង​ជា​សិរី‌ល្អ​នៅ​កណ្ដាល​នេះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា»។


ម្យ៉ាង​ទៀត មាន​ជង្ហុក​មួយ​យ៉ាង​ធំ ស្ថិត​នៅ​កណ្តាល​រវាង​យើង​នឹង​ឯង​រាល់​គ្នា ហើយ​គ្មាន​អ្នក​ណា​អាច​ឆ្លង​ពី​ទី​នេះ​ទៅ​ឯ​ឯង ឬ​ពី​នោះ​មក​ឯ​យើង​បាន​ឡើយ"។


ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ចេញ​ពី​កណ្តាល​ពួក​គេ​ទៅ ហើយ​ញែក​ខ្លួន​ដោយ​ឡែក​ចេញ​ពី​ពួកគេ កុំ​ប៉ះ​ពាល់​របស់​ស្មោក​គ្រោក​ឡើយ នោះ​យើង​នឹង​ទទួល​អ្នក​រាល់​គ្នា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម