Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 43:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​កាន់​ខ្លោង​ទ្វារ​ខាង​កើត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ទ្វារ​កំផែង គឺ​ជា​ទ្វារ​ដែល​បើក​ទៅ​ទិស​ខាង​កើត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ឯ​ទ្វារ​កំផែង គឺ​ជា​ទ្វារ​ដែល​បើក​ទៅ​ទិស​ខាង​កើត

សូមមើលជំពូក ចម្លង

អាល់គីតាប

1 បន្ទាប់​មក គាត់​នាំ​ខ្ញុំ​ទៅ​កាន់​ខ្លោង​ទ្វារ​ខាង​កើត។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 43:1
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ឃើញ​ចេរូប៊ីន​ទាំង​នោះ​ទទះ​ស្លាប​ហោះ​ឡើង ហើយ​កង់​ក៏​ទៅ​ជា​មួយ​ដែរ។ សិរី‌រុងរឿង​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​សណ្ឋិត​នៅ​លើ​ចេរូប៊ីន ហើយ​ឈប់​នៅ​មាត់​ទ្វារ​កំពែង​ខាង​កើត​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។


បន្ទាប់​មក បុរស​នោះ​ទៅ​ខ្លោង​ទ្វារ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត ហើយ​ឡើង​តាម​ជណ្ដើរ។ លោក​វាស់​ក្រប​ខ្លោង​ទ្វារ ឃើញ​មាន​កម្រាស់​មួយ​ឈើ​រង្វាស់។


ពេល​លោក​វាស់​ព្រះ‌ដំណាក់​ខាង​ក្នុង​រួច​រាល់​ហើយ លោក​នាំ​ខ្ញុំ​ចេញ​ទៅ​ក្រៅ​តាម​ខ្លោង​ទ្វារ​ខាង​កើត ហើយ​លោក​វាស់​បរិវេណ​ដែល​នៅ​ជុំ‌វិញ។


សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​អណ្ដែត​ចូល​មក​ក្នុង​ព្រះ‌ដំណាក់​តាម​ទ្វារ​ខាង​កើត។


បន្ទាប់​មក លោក​នាំ​ខ្ញុំ​ត្រឡប់​ទៅ​ខ្លោង​ទ្វារ​ខាង​ក្រៅ​ទីសក្ការៈ​វិញ គឺ​ទ្វារ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត។ ទ្វារ​នោះ​នៅ​បិទ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ទ្វារ​នេះ​នឹង​នៅ​បិទ​ជិត គឺ​មិន​ត្រូវ​បើក​ឡើយ ហើយ​ក៏​គ្មាន​នរណា​ចេញ​ចូល​តាម​នេះ​ដែរ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល យើង​បាន​ចូល​មក​តាម​ទ្វារ​នេះ ដូច្នេះ ទ្វារ​នេះ​ត្រូវ​បិទ​រហូត!


ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «ត្រូវ​បិទ​ខ្លោង​ទ្វារ​ទីធ្លា​ខាង​ក្នុង គឺ​ខ្លោង​ទ្វារ​ខាង​កើត​ចំនួន​ប្រាំ​មួយ​ថ្ងៃ ដែល​ប្រជា‌ជន​ធ្វើ​ការ តែ​ត្រូវ​បើក​ទ្វារ​នោះ​នៅ​ថ្ងៃ​សប្ប័ទ និង​ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម