ចូរលាងសម្អាត និងជម្រះខ្លួន ឲ្យបានស្អាតបរិសុទ្ធ! ចូរយកអំពើទុច្ចរិតចេញពីមុខយើងទៅ កុំប្រព្រឹត្តអំពើអាក្រក់ទៀតឡើយ!
អេសាយ 65:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងឲ្យអ្នករាល់គ្នាស្លាប់ដោយមុខដាវ អ្នករាល់គ្នានឹងលុតជង្គង់ចុះឲ្យគេអារ-ក ដ្បិតយើងបានហៅ តែអ្នករាល់គ្នាមិនឆ្លើយទេ យើងបាននិយាយ តែអ្នករាល់គ្នាមិនស្ដាប់ទេ ផ្ទុយទៅវិញ អ្នករាល់គ្នាបានប្រព្រឹត្តអំពើ ដែលយើងយល់ថាអាក្រក់ គឺអំពើដែលយើងមិនពេញចិត្ត។ ព្រះគម្ពីរខ្មែរសាកល យើងនឹងតម្រូវអ្នករាល់គ្នាសម្រាប់ដាវ នោះអ្នកទាំងអស់គ្នានឹងលុតចុះឲ្យកាប់សម្លាប់ ដ្បិតយើងបានហៅ ប៉ុន្តែអ្នករាល់គ្នាមិនឆ្លើយទេ យើងបាននិយាយ ប៉ុន្តែអ្នករាល់គ្នាមិនស្ដាប់តាមឡើយ ហើយអ្នករាល់គ្នាបានប្រព្រឹត្តអ្វីដែលអាក្រក់ក្នុងភ្នែករបស់យើង ក៏បានជ្រើសរើសអ្វីដែលយើងមិនពេញចិត្តផង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងឲ្យអ្នករាល់គ្នាមានវាសនាជាដាវវិញ ហើយអ្នកទាំងអស់គ្នានឹងត្រូវឱនចុះ ឲ្យគេកាប់សម្លាប់ ព្រោះពេលយើងហៅ អ្នករាល់គ្នាមិនបានឆ្លើយសោះ ហើយពេលយើងនិយាយ អ្នករាល់គ្នាមិនបានឮឡើយ គឺអ្នករាល់គ្នាបានប្រព្រឹត្តអំពើដែលអាក្រក់នៅភ្នែកយើង ហើយបានរើសយករបស់ដែលយើងមិនចូលចិត្តវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងឲ្យឯងរាល់គ្នាមានវាសនាជាដាវវិញ ហើយឯងទាំងអស់គ្នានឹងត្រូវឱនទៅឲ្យគេកាប់សំឡាប់ ពីព្រោះកាលអញបានហៅ នោះឯងរាល់គ្នាមិនបានឆ្លើយសោះ ហើយកាលអញបាននិយាយ នោះឯងរាល់គ្នាមិនបានឮឡើយ គឺឯងរាល់គ្នាបានប្រព្រឹត្តអំពើដែលអាក្រក់នៅភ្នែកអញ ហើយបានរើសយករបស់ដែលអញមិនចូលចិត្តវិញ។ អាល់គីតាប យើងនឹងឲ្យអ្នករាល់គ្នាស្លាប់ដោយមុខដាវ អ្នករាល់គ្នានឹងលុតជង្គង់ចុះឲ្យគេអារ ក ដ្បិតយើងបានហៅតែអ្នករាល់គ្នាមិនឆ្លើយទេ យើងបាននិយាយតែអ្នករាល់គ្នាមិនស្ដាប់ទេ ផ្ទុយទៅវិញអ្នករាល់គ្នាបានប្រព្រឹត្តអំពើ ដែលយើងយល់ថាអាក្រក់ គឺអំពើដែលយើងមិនពេញចិត្ត។ |
ចូរលាងសម្អាត និងជម្រះខ្លួន ឲ្យបានស្អាតបរិសុទ្ធ! ចូរយកអំពើទុច្ចរិតចេញពីមុខយើងទៅ កុំប្រព្រឹត្តអំពើអាក្រក់ទៀតឡើយ!
ផ្ទុយទៅវិញ បើអ្នករាល់គ្នាមិនយល់ព្រម ហើយមានចិត្តរឹងចចេស អ្នករាល់គ្នាមុខជាស្លាប់ដោយមុខដាវពុំខានឡើយ! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
គឺអ្នករាល់គ្នាត្រូវតែជាប់ជាឈ្លើយសឹក ឬស្លាប់ដោយមុខដាវប៉ុណ្ណោះ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែល គឺព្រះអម្ចាស់នៅតែលាតព្រះហស្ដ ចាំវាយប្រដៅគេជានិច្ច។
នៅថ្ងៃនោះ ព្រះអម្ចាស់នឹងប្រើព្រះខ័នដ៏ធំ ហើយមុត និងប្រកបដោយមហិទ្ធិឫទ្ធិ ដើម្បីដាក់ទោសអារក្សទឹក គឺពស់ដ៏កំសាក ហើយមានកលល្បិច ព្រះអង្គនឹងសម្លាប់សត្វនាគដ៏សម្បើមដែលស្ថិតនៅក្នុងសមុទ្រ ។
យេរូសាឡឹមអើយ ប្រុសៗរបស់អ្នក នឹងត្រូវស្លាប់ដោយមុខដាវ ទាហានដ៏ខ្លាំងពូកែរបស់អ្នករាល់គ្នា នឹងត្រូវស្លាប់ដោយសឹកសង្គ្រាម។
ព្រះអម្ចាស់ទាស់ព្រះហឫទ័យនឹង ប្រជាជាតិទាំងអស់ ព្រះអង្គព្រះពិរោធនឹងកងទ័ពទាំងប៉ុន្មាន របស់ពួកគេ។ ព្រះអង្គបំផ្លាញពួកគេថ្វាយផ្ដាច់ដល់ព្រះអង្គ ព្រះអង្គបញ្ជូនពួកគេទៅឲ្យខ្មាំង សម្លាប់រង្គាល។
ព្រះអម្ចាស់កំពុងគ្រវីព្រះខ័ននៅលើមេឃ ព្រះខ័ននេះនឹងធ្លាក់មកលើស្រុកអេដុម ដើម្បីបំផ្លាញប្រជាជន ដែលព្រះអង្គបានកាត់ទោសនេះ ថ្វាយផ្ដាច់ដល់ព្រះអង្គ។
ព្រះខ័នរបស់ព្រះអម្ចាស់ប្រឡាក់សុទ្ធតែ ឈាម និងខ្លាញ់ គឺដូចឈាមកូនចៀម និងពពែឈ្មោល ដូចខ្លាញ់ដែលជាប់នឹងក្រលៀន របស់ចៀមឈ្មោល ដ្បិតព្រះអម្ចាស់ធ្វើយញ្ញបូជានៅក្រុងបូសរ៉ា ហើយនឹងមានការសម្លាប់រង្គាលយ៉ាងខ្លាំង នៅស្រុកអេដុម។
យើងក្រឡេកមើលទៅ ពុំឃើញមាននរណាម្នាក់ទាល់តែសោះ ក្នុងចំណោមព្រះទាំងនោះ គ្មាននរណាម្នាក់ផ្ដល់យោបល់ ឬឆ្លើយនឹងសំណួរ ដែលយើងសាកសួរនោះទេ។
ពេលយើងមក ហេតុអ្វីបានជាមិនឃើញ មាននរណាម្នាក់ដូច្នេះ? យើងបានស្រែកហៅ ហេតុអ្វីបានជាគ្មាននរណាឆ្លើយសោះ? តើដៃរបស់យើងខ្លីពេក រំដោះអ្នករាល់គ្នាពុំកើតឬ? តើយើងគ្មានកម្លាំងល្មមនឹងដោះលែង អ្នករាល់គ្នាឬ? ពេលយើងស្រែកគំរាម នោះសមុទ្រក៏រីងស្ងួត ទន្លេក្លាយទៅជាវាលរហោស្ថាន ធ្វើឲ្យត្រីវិនាសអស់ ព្រោះគ្មានទឹក។
សេចក្ដីពិតបានបាត់ពីខ្លួនយើងខ្ញុំទៅហើយ សូម្បីអ្នកដែលងាកចេញពីអំពើអាក្រក់ ក៏ត្រូវអ្នកដទៃប្លន់យកអ្វីៗដែលគេមាន។ ព្រះអម្ចាស់បានទតមើលការទាំងនេះ ហើយយល់ឃើញថាសុទ្ធតែអាក្រក់ គឺគ្មានយុត្តិធម៌ទាល់តែសោះ។
យើងជាន់កម្ទេចជាតិសាសន៍ទាំងឡាយ មកពីយើងខឹងយ៉ាងខ្លាំង យើងដាក់ទោសគេយ៉ាងសែនវេទនា យើងនឹងបង្ហូរឈាមរបស់គេនៅលើផែនដី។
ជាតិសាសន៍នេះធ្វើឲ្យយើងទាស់ចិត្តជានិច្ច ដោយប្រព្រឹត្តអំពើអាក្រក់នៅមុខយើង ពួកគេធ្វើយញ្ញបូជានៅក្នុងសួនឧទ្យាន ហើយអុជធូបបន់ព្រះក្លែងក្លាយ នៅលើអាសនៈធ្វើពីឥដ្ឋ។
ព្រះអម្ចាស់នឹងវិនិច្ឆ័យទោសមនុស្សទាំងអស់ ដោយប្រើភ្លើង និងដាវ ព្រះអម្ចាស់នឹងប្រហារមនុស្សជាច្រើន។
យើងមើលឃើញអំពើទាំងប៉ុន្មានដែលប្រជាជននេះប្រព្រឹត្ត ឥតចន្លោះត្រង់ណាឡើយ អំពើអាក្រក់របស់ពួកគេមិនអាចលាក់កំបាំងនឹងភ្នែកយើងទេ។
ហេតុនេះ សូមព្រះអង្គបណ្ដាលឲ្យកូនចៅ របស់គេជួបនឹងទុរ្ភិក្ស សូមឲ្យពួកគេវិនាសដោយមុខដាវ សូមឲ្យប្រពន្ធរបស់ពួកគេបាត់បង់កូនចៅ និងក្លាយទៅជាស្ត្រីមេម៉ាយ ព្រោះប្ដីរបស់គេស្លាប់។ សូមឲ្យពួកយុវជនរបស់ពួកគេ ស្លាប់ដោយមុខដាវ ក្នុងពេលធ្វើសឹកសង្គ្រាម។
ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នករាល់គ្នាពុំបានស្ដាប់បង្គាប់យើង ក្នុងការដោះលែងបងប្អូនដែលជាសាច់ឈាមរបស់ខ្លួនទេនោះ យើងក៏នឹងបណ្ដោយឲ្យសង្គ្រាម ជំងឺអាសន្នរោគ និងទុរ្ភិក្សកើតមានដល់អ្នករាល់គ្នាដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ពេលនគរទាំងប៉ុន្មាននៅផែនដីឃើញអ្នករាល់គ្នា គេនឹងតក់ស្លុតយ៉ាងខ្លាំង។
ហេតុនេះ ព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល និងជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «យើងនឹងធ្វើឲ្យទុក្ខវេទនាទាំងប៉ុន្មាន កើតមានដល់ស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល ដូចយើងបានប្រកាសប្រឆាំងនឹងពួកគេស្រាប់ ដ្បិតយើងបាននិយាយជាមួយពួកគេ ពួកគេមិនស្ដាប់បង្គាប់យើងទេ យើងបានហៅពួកគេ តែពួកគេមិនឆ្លើយតបមកយើងវិញឡើយ»។
ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «ដោយអ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិតទាំងនេះ ដោយអ្នករាល់គ្នាពុំស្ដាប់ពាក្យយើង គឺទោះបីយើងនិយាយជាមួយអ្នករាល់គ្នាតាំងពីដំបូងមកក្ដី ហើយដោយអ្នករាល់គ្នាពុំបានឆ្លើយ នៅពេលយើងស្រែកហៅ
«ពេលអ្នកយកពាក្យទាំងនេះទៅថ្លែងប្រាប់ពួកគេ ពួកគេមិនព្រមស្ដាប់ ពេលអ្នកហៅពួកគេ ពួកគេមិនព្រមឆ្លើយ។
យើងនឹងធ្វើឲ្យសង្គ្រាមកើតឡើងនៅក្នុងស្រុករបស់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានផ្ដាច់សម្ពន្ធមេត្រី។ ពេលអ្នករាល់គ្នាជួបជុំគ្នានៅតាមទីក្រុង យើងនឹងធ្វើឲ្យជំងឺរាតត្បាតកើតមានក្នុងចំណោមអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។
ពីដើម កាលក្រុងយេរូសាឡឹម និងស្រុកភូមិដែលនៅជុំវិញ មានមនុស្សរស់នៅយ៉ាងសុខដុមរមនា ហើយតំបន់ណេកិប និងតំបន់វាលទំនាបមានមនុស្សរស់នៅ ពួកព្យាការីជំនាន់ដើមក៏ធ្លាប់ព្រមានពួកគេបែបនេះ ក្នុងព្រះនាមព្រះអម្ចាស់ដែរ»។
ព្រះរាជាចាត់រាជបម្រើឲ្យទៅអញ្ជើញភ្ញៀវមកជប់លៀង ក្នុងឱកាសមង្គលការនោះ តែគ្មាននរណាមកសោះ។
ព្រះរាជាទ្រង់ព្រះពិរោធយ៉ាងខ្លាំង ក៏ចាត់ទាហានឲ្យទៅប្រហារជីវិតឃាតកទាំងនោះ ហើយដុតកម្ទេចស្រុកភូមិរបស់គេផង។
ព្រះបន្ទូលបានយាងមកគង់ជាមួយប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ តែប្រជារាស្ត្រនោះពុំបានទទួលព្រះអង្គឡើយ។
នៅខាងក្រៅផ្ទះ ពួកគេស្លាប់ដោយមុខដាវ ខាងក្នុង ពួកគេស្លាប់ដោយភ័យញាប់ញ័រ។ សេចក្ដីស្លាប់កើតមានដល់ពួកគេគ្រប់គ្នា ទាំងកំលោះ ទាំងក្រមុំ ទាំងទារកនៅបៅ ទាំងចាស់សក់ស្កូវ។