សូមឲ្យគេឃើញទុក្ខវេទនារបស់ខ្លួន គឺសូមឲ្យខ្លួនគេផ្ទាល់រងនូវព្រះពិរោធ របស់ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។
អេសាយ 63:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងជាន់កម្ទេចជាតិសាសន៍ទាំងឡាយ មកពីយើងខឹងយ៉ាងខ្លាំង យើងដាក់ទោសគេយ៉ាងសែនវេទនា យើងនឹងបង្ហូរឈាមរបស់គេនៅលើផែនដី។ ព្រះគម្ពីរខ្មែរសាកល យើងបានជាន់ឈ្លីប្រជាជាតិនានាដោយកំហឹងរបស់យើង យើងបានធ្វើឲ្យពួកគេស្រវឹងដោយសេចក្ដីក្ដៅក្រហាយរបស់យើង ហើយបង្ហូរឈាមរបស់ពួកគេទៅលើដី”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានជាន់ឈ្លីជនជាតិទាំងឡាយ ដោយកំហឹងរបស់យើង ក៏ធ្វើឲ្យគេស្រវឹង ដោយសេចក្ដីឃោរឃៅរបស់យើង ហើយបានចាក់ឈាមគេចុះដល់ដីផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញបានជាន់ឈ្លីជនជាតិទាំងឡាយ ដោយសេចក្ដីកំហឹងរបស់អញ ក៏ធ្វើឲ្យគេស្រវឹង ដោយសេចក្ដីឃោរឃៅរបស់អញ ហើយបានចាក់ឈាមគេចុះដល់ដីផង។ អាល់គីតាប យើងជាន់កំទេចជាតិសាសន៍ទាំងឡាយ មកពីយើងខឹងយ៉ាងខ្លាំង យើងដាក់ទោសគេយ៉ាងសែនវេទនា យើងនឹងបង្ហូរឈាមរបស់គេនៅលើផែនដី។ |
សូមឲ្យគេឃើញទុក្ខវេទនារបស់ខ្លួន គឺសូមឲ្យខ្លួនគេផ្ទាល់រងនូវព្រះពិរោធ របស់ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។
ព្រះអង្គបានធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ជួបនឹងទុក្ខវេទនាដ៏សែនពិបាក ព្រះអង្គបានដាក់ទោសយើងខ្ញុំ ស្ទើរតែវង្វេងស្មារតី។
ព្រះអម្ចាស់កាន់ពែងមួយនៅក្នុងព្រះហស្ដ គឺពែងដែលមានពេញទៅដោយព្រះពិរោធ ពេលព្រះអង្គចាក់ពែងនោះទៅលើផែនដី មនុស្សអាក្រក់ទាំងប៉ុន្មានត្រូវតែទទួលទោស ចៀសមិនផុតឡើយ។
ដ្បិតថ្ងៃនេះ ព្រះជាអម្ចាស់នៃពិភពទាំងមូល ធ្វើឲ្យមានចលាចល បរាជ័យ និងភាពច្របូកច្របល់។ នៅក្នុងជ្រលងភ្នំនៃនិមិត្តហេតុដ៏អស្ចារ្យនេះ កំពែងក្រុងត្រូវស្រុត អ្នកក្រុងស្រែកអង្វរហៅរកជំនួយពីលើភ្នំ។
ចូរស្រឡាំងកាំង ហើយភ្ញាក់ផ្អើលទៅ ចូរបិទភ្នែក ធ្វើជាមនុស្សខ្វាក់ទៅ! ចូរស្រវឹង តែមិនមែនស្រវឹងស្រាទេ ចូរដើរទ្រេតទ្រោត តែមិនមែនដោយសារ អំណាចរបស់គ្រឿងស្រវឹងណាដែរ
ព្រះអម្ចាស់ទាស់ព្រះហឫទ័យនឹង ប្រជាជាតិទាំងអស់ ព្រះអង្គព្រះពិរោធនឹងកងទ័ពទាំងប៉ុន្មាន របស់ពួកគេ។ ព្រះអង្គបំផ្លាញពួកគេថ្វាយផ្ដាច់ដល់ព្រះអង្គ ព្រះអង្គបញ្ជូនពួកគេទៅឲ្យខ្មាំង សម្លាប់រង្គាល។
នៅពេលនោះ ក្របី គោស្ទាវ និងគោបា វិនាសជាមួយគ្នា ដីនឹងជោកជាំទៅដោយឈាម ហើយធូលីដីនឹងប្រឡាក់ជោកទៅដោយខ្លាញ់
យើងនឹងឲ្យពួកសង្កត់សង្កិនអ្នក ស៊ីសាច់ខ្លួនឯង ហើយឲ្យគេស្រវឹងនឹងហុតឈាមរបស់ខ្លួន ដូចផឹកស្រាថ្មី។ ពេលនោះ សត្វលោកទាំងអស់នឹងដឹងថា យើងនេះហើយជាព្រះអម្ចាស់ ដែលសង្គ្រោះ និងលោះអ្នក យើងជាព្រះរបស់យ៉ាកុប ជាព្រះប្រកបដោយឫទ្ធានុភាព។
យេរូសាឡឹមអើយ ចូរភ្ញាក់រឭក ចូរក្រោកឡើង! អ្នកបានផឹកពីពែងនៃព្រះពិរោធដ៏ខ្លាំង របស់ព្រះអម្ចាស់ អ្នកបានផឹកព្រះពិរោធពីពែងនេះ រហូតដល់តំណក់ចុងក្រោយ គឺរហូតដល់បាត់ស្មារតី!
យើងនឹងឲ្យអ្នករាល់គ្នាស្លាប់ដោយមុខដាវ អ្នករាល់គ្នានឹងលុតជង្គង់ចុះឲ្យគេអារ-ក ដ្បិតយើងបានហៅ តែអ្នករាល់គ្នាមិនឆ្លើយទេ យើងបាននិយាយ តែអ្នករាល់គ្នាមិនស្ដាប់ទេ ផ្ទុយទៅវិញ អ្នករាល់គ្នាបានប្រព្រឹត្តអំពើ ដែលយើងយល់ថាអាក្រក់ គឺអំពើដែលយើងមិនពេញចិត្ត។
ពេលនោះ អ្នកត្រូវពោលទៅពួកគេដូចតទៅ: “ព្រះអម្ចាស់មានព្រះបន្ទូលថា យើងនឹងបង្អកស្រាដល់ប្រជាជនទាំងអស់នៅស្រុកនេះ ព្រមទាំងស្ដេចរបស់ពួកគេដែលស្នងរាជ្យតពីដាវីឌ ពួកបូជាចារ្យ ពួកព្យាការី និងអ្នកក្រុងយេរូសាឡឹមទាំងមូល រហូតដល់ស្រវឹង។
ហេតុនេះ ចូរចាំយើងសិន! ចូររង់ចាំថ្ងៃយើងចោទប្រកាន់អ្នករាល់គ្នា។ យើងនឹងប្រមូលប្រជាជាតិ និងនគរទាំងឡាយ យើងនឹងជះកំហឹងដ៏ខ្លាំងរបស់យើង ទៅលើពួកគេ ដូចភ្លើងឆាបឆេះ ដ្បិតភ្លើងនៃកំហឹងរបស់យើងនឹងឆាបឆេះ ផែនដីទាំងមូល -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អ្នកនោះនឹងត្រូវទទួលទណ្ឌកម្មពីព្រះជាម្ចាស់ ព្រះអង្គនឹងវិនិច្ឆ័យទោសគេឥតត្រាប្រណីឡើយ ហើយគេនឹងត្រូវរងទុក្ខទោសនៅក្នុងភ្លើង និងក្នុងស្ពាន់ធ័រ នៅចំពោះមុខពួកទេវតាដ៏វិសុទ្ធ* និងនៅចំពោះព្រះភ័ក្ត្ររបស់កូនចៀម។
មហានគរនោះបានបែកជាបី រីឯក្រុងនានារបស់ជាតិសាសន៍ទាំងប៉ុន្មានបានរលំអស់ ពេលនោះ ព្រះជាម្ចាស់បាននឹកដល់មហានគរបាប៊ីឡូន ព្រះអង្គបានឲ្យក្រុងនេះផឹកស្រាពីពែងនៃព្រះពិរោធដ៏ខ្លាំងបំផុតរបស់ព្រះអង្គ ។
ដ្បិតអ្នកទាំងនោះបានបង្ហូរឈាមប្រជាជនដ៏វិសុទ្ធ* និងបង្ហូរឈាមពួកព្យាការី* ព្រះអង្គឲ្យឈាមគេផឹកដូច្នេះ សមមុខពួកគេហើយ»។
ពេលនោះ ទេវតា*មួយរូបដ៏មានឥទ្ធិឫទ្ធិបានលើកថ្មមួយដុំដូចត្បាល់កិន បោះទៅក្នុងសមុទ្រ ទាំងពោលថា៖ «គេនឹងច្រានក្រុងបាប៊ីឡូនមហានគរទម្លាក់ទៅក្នុងសមុទ្រដូច្នោះដែរ!។ គ្មាននរណារកក្រុងនោះឃើញទៀតឡើយ។