Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 18:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ពេល​នោះ ទេវតា*​មួយ​រូប​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​បាន​លើក​ថ្ម​មួយ​ដុំ​ដូច​ត្បាល់​កិន បោះ​ទៅ​ក្នុង​សមុទ្រ ទាំង​ពោល​ថា៖ «គេ​នឹង​ច្រាន​ក្រុង​បាប៊ី‌ឡូន​មហា​នគរ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ​ដូច្នោះ​ដែរ!។ គ្មាន​នរណា​រក​ក្រុង​នោះ​ឃើញ​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ពេលនោះ ទូតសួគ៌​ខ្លាំងពូកែ​មួយ​រូប​បាន​លើក​ថ្ម​មួយ​ដូច​ត្បាល់កិន​ដ៏ធំ ហើយ​ទម្លាក់​ទៅក្នុង​សមុទ្រ ទាំង​ពោលថា​៖ “បាប៊ីឡូន​ជា​ក្រុង​ដ៏ធំ​នឹង​ត្រូវ​ទម្លាក់​យ៉ាងសាហាវ​ដូច្នេះ ហើយក៏​រក​មិន​ឃើញ​ទៀត​សោះឡើយ​‍!

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ពេល​នោះ​ មាន​ទេវតា​ដ៏​ខ្លាំង​ពូកែ​មួយ​រូប​បាន​លើក​ថ្ម​មួយ​ដុំ​ដូច​ជា​ថ្ម​ត្បាល់កិន​មួយ​យ៉ាង​ធំ​ ហើយ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ​ ទាំង​និយាយ​ថា៖​ «ក្រុង​បាប៊ីឡូន​ជា​ក្រុង​ដ៏​ធំ​ នឹង​ត្រូវ​បាន​ទម្លាក់​យ៉ាង​ខ្លាំង​ដូច្នេះ​ដែរ​ ក៏​គ្មាន​នរណា​រក​ក្រុង​នោះ​ឃើញ​ទៀត​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ពេល​នោះ មាន​ទេវតា​ខ្លាំង​ពូកែ​មួយ​រូប បាន​លើក​ថ្ម ដូច​ជា​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ទម្លាក់​ចុះ​ទៅ​ក្នុង​សមុទ្រ ដោយ​ពោល​ថា៖ «ទី​ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ នឹង​ត្រូវ​បោះ​ទម្លាក់​ដោយ​គំហុក​យ៉ាង​ដូច្នេះ​ដែរ ហើយ​គេ​នឹង​រក​មិន​ឃើញ​ទៀត​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 នោះ​មាន​ទេវតា​ខ្លាំង​ពូកែ​១​រូប​បាន​លើក​ថ្ម ដូច​ជា​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ទំលាក់​ចុះ​ទៅ​ក្នុង​សមុទ្រ ដោយ​ពោល​ថា ទី​ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ នឹង​ត្រូវ​បោះ​ទំលាក់​ទៅ ដោយ​គំហុក​យ៉ាង​ដូច្នេះ គេ​នឹង​រក​ទៀត​មិន​ឃើញ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ពេល​នោះ ម៉ាឡា‌អ៊ីកាត់​ម្នាក់​ដ៏​មាន​អំណាច​បាន​លើក​ថ្ម​មួយ​ដុំ​ដូច​ត្បាល់​កិន បោះ​ទៅ​ក្នុង​សមុទ្រ ទាំង​ពោល​ថា៖ «គេ​នឹង​ច្រាន​ក្រុង​បាប៊ី‌ឡូន​មហា​នគរ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ​ដូច្នោះ​ដែរ!។ គ្មាន​នរណា​រក​ក្រុង​នោះ​ឃើញ​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង




វិវរណៈ 18:21
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​ញែក​ទឹក​សមុទ្រ​ចេញ​ពី​គ្នា នៅ​ចំពោះ​មុខ​បុព្វបុរស​របស់​យើង ពួក​គេ​ដើរ​កាត់​បាត​សមុទ្រ ប៉ុន្តែ ព្រះអង្គ​បាន​ទម្លាក់​អស់​អ្នក​ដែល ដេញ​តាម​ពី​ក្រោយ​ពួក​គេ ទៅ​ក្នុង​ទី​ជម្រៅ ដូច​ដុំ​ថ្ម​ដែល​គេ​បោះ​ទៅ​ក្នុង​មហា‌សាគរ។


គេ​នឹង​រសាត់​បាត់​ទៅ ដូច​ការ​យល់​សប្ដិ គ្មាន​នរណា​ឃើញ​គេ​ទៀត​ឡើយ គេ​នឹង​រលាយ​សូន្យ​ទៅ ដូច​សុបិន​និមិត្ត​នៅ​ពេល​យប់។


ក្រោយ​មក គេ​រលាយ​បាត់​សូន្យ​ទៅ ខ្ញុំ​ខំ​រក​មើល​គេ តែ​រក​មិន​ឃើញ​សោះ។


ទឹក​សមុទ្រ​ក៏​គ្រប​ពី​លើ​ពួក​គេ ពួក​គេ​ធ្លាក់​ទៅ​ក្នុង​បាត​សមុទ្រ ដូច​ដុំ​ថ្ម។


យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​តក់‌ស្លុត នៅ​ពេល​ឃើញ​អ្នក​វេទនា​ដូច្នេះ គេ​នឹង​ស្វែង​រក​អ្នក តែ​រក​មិន​ឃើញ​ទៀត​ឡើយ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។


បន្ទាប់​មក ស្ដេច​វិល​ទៅ​ធ្វើ​សឹក​តាម​ក្រុង​ដែល​មាន​កំពែង នៅ​ស្រុក​របស់​ខ្លួន​វិញ តែ​ស្ដេច​ត្រូវ​បរា‌ជ័យ ហើយ​វិនាស​សូន្យ​ទៅ។


ខ្ញុំ​ឃើញ​ទេវតា*​ខ្លាំង​ពូកែ​មួយ​រូប​ទៀត​ចុះ​ពី​លើ​មេឃ​មក មាន​ពពក*​ព័ទ្ធ​ជុំ‌វិញ​ខ្លួន មាន​ឆព្វណ្ណ‌រង្សី​នៅ​លើ​ក្បាល មុខ​លោក​ដូច​ព្រះ‌អាទិត្យ ហើយ​ជើង​លោក​ដូច​សសរ​ភ្លើង។


ក៏​ប៉ុន្តែ វា​ច្បាំង​មិន​ឈ្នះ ហើយ​រក​កន្លែង​ស្នាក់​នៅ​លើ​មេឃ​មិន​បាន​ទៀត​ឡើយ។


កោះ​ទាំង​ប៉ុន្មាន​នឹង​រសាត់​បាត់​អស់​ទៅ ហើយ​ភ្នំ​ទាំង‌ឡាយ​ក៏​លែង​មាន​ទៀត​ដែរ។


ស្ដេច​ទាំង​នោះ​ឈរ​ពី​ចម្ងាយ ដោយ​តក់‌ស្លុត​នឹង​ទុក្ខ​ទោស ដែល​កើត​មាន​ដល់​ក្រុង​នេះ ហើយ​នាំ​គ្នា​ពោល​ថា “វេទនា​ហើយ! វេទនា​ហើយ​មហា‌នគរ​អើយ! ក្រុង​បាប៊ី‌ឡូន​ដ៏​ខ្លាំង​ពូកែ​អើយ! ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង អ្នក​ត្រូវ​វិនាស​អន្តរាយ​អស់”។


គេ​នឹង​លែង​ឮ​សំឡេង​តូរ្យ​តន្ត្រី​របស់​ពួក​អ្នក​លេង​ពិណ អ្នក​ភ្លេង អ្នក​ផ្លុំ​ខ្លុយ និង​អ្នក​ផ្លុំ​ត្រែ ក្នុង​ឯង​ទៀត​ហើយ។ រីឯ​ពួក​ជាង​ទាំង‌ឡាយ​ដែល​ប្រកប​របរ​គ្រប់​មុខ​ក៏​លែង​មាន ហើយ​សំឡេង​ត្បាល់​កិន​ក៏​លែង​ឮ​ទៀត​ដែរ។


បន្ទាប់​មក ខ្ញុំ​ឃើញ​បល្ល័ង្ក​មួយ​ធំ​ពណ៌​ស ព្រម​ទាំង​ឃើញ​ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក​នោះ​ផង​ដែរ។ ផែនដី និង​ផ្ទៃ​មេឃ បាន​រត់​ចេញ​បាត់​ពី​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ទៅ ឥត​មាន​សល់​អ្វី​ឡើយ។


បន្ទាប់​មក​ទៀត ខ្ញុំ​ឃើញ​ទេវតា​ដ៏​ខ្លាំង​ពូកែ​មួយ​រូប​ប្រកាស​យ៉ាង​ខ្លាំង​ថា៖ «តើ​នរណា​មាន​ឋានៈ​សម​នឹង​បក​ត្រា​ចេញ ហើយ​បើក​ក្រាំង​នេះ​បាន?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម