យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជស្ត្រី ក្លាយទៅជាសត្រូវនឹងគ្នា ពូជនាងនឹងជាន់ក្បាលរបស់ឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។
អេសាយ 46:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានប្រាប់ទុកជាមុន តាំងពីគ្រាដំបូង នូវហេតុការណ៍ដែលនឹងកើតមានតាមក្រោយ យើងប្រាប់ទុកជាមុនតាំងពីយូរលង់ នូវហេតុការណ៍ដែលពុំទាន់កើតមាននៅឡើយ យើងពោលថា គម្រោងការរបស់យើង មុខជាបានសម្រេចមិនខាន យើងធ្វើអ្វីបានតាមចិត្តយើងប្រាថ្នា។ ព្រះគម្ពីរខ្មែរសាកល តាំងពីដើមដំបូង យើងបានប្រកាសអំពីចុងបញ្ចប់ តាំងពីបុរាណ យើងបានប្រកាសអំពីអ្វីដែលមិនទាន់ត្រូវបានបំពេញឲ្យសម្រេច ដោយនិយាយថា: ‘ផែនការរបស់យើងនឹងនៅជាប់ យើងនឹងបំពេញឲ្យសម្រេចនូវអស់ទាំងសេចក្ដីប្រាថ្នារបស់យើង’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តាំងតែពីដើមដំបូង យើងរមែងសម្ដែងប្រាប់ ពីការដែលត្រូវមក ខាងចុងបំផុត ហើយតាំងពីបុរាណក៏ប្រាប់ពីការដែលមិនទាន់មានមកដែរ ដោយពាក្យថា គំនិតសម្រេចរបស់យើងនឹងស្ថិតស្ថេរនៅ យើងនឹងធ្វើតាមបំណងចិត្តយើងគ្រប់ប្រការ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តាំងតែពីដើមដំបូង អញរមែងសំដែងប្រាប់ពីការដែលត្រូវមកខាងចុងបំផុត ហើយតាំងពីចាស់បុរាណក៏ប្រាប់ពីការដែលមិនទាន់មានមកដែរ ដោយពាក្យថា គំនិតសំរេចរបស់អញនឹងស្ថិតស្ថេរនៅ អញនឹងធ្វើតាមបំណងចិត្តអញគ្រប់ប្រការ អាល់គីតាប យើងបានប្រាប់ទុកជាមុន តាំងពីគ្រាដំបូង នូវហេតុការណ៍ដែលនឹងកើតមានតាមក្រោយ យើងប្រាប់ទុកជាមុនតាំងពីយូរលង់ នូវហេតុការណ៍ដែលពុំទាន់កើតមាននៅឡើយ យើងពោលថា គម្រោងការរបស់យើង មុខជាបានសម្រេចមិនខាន យើងធ្វើអ្វីបានតាមចិត្តយើងប្រាថ្នា។ |
យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជស្ត្រី ក្លាយទៅជាសត្រូវនឹងគ្នា ពូជនាងនឹងជាន់ក្បាលរបស់ឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។
ព្រះខ័នរាជ្យនឹងមិនចាកចេញពីយូដាឡើយ ពូជពង្សយូដានឹងគ្រងរាជ្យជានិច្ច រហូតទាល់តែព្រះមហាក្សត្រ ដែលជាម្ចាស់នៃព្រះខ័នរាជ្យនេះយាងមកដល់ ហើយប្រជារាស្ត្រនានាត្រូវតែចុះចូលនឹងព្រះអង្គ។
ប្រសិនបើព្រះអង្គសម្រេចធ្វើការអ្វីមួយ គ្មាននរណាអាចផ្លាស់ប្ដូរគំនិតរបស់ព្រះអង្គបានទេ ព្រះអង្គចង់ធ្វើអ្វីមួយ ព្រះអង្គធ្វើការនោះ។
បើព្រះអម្ចាស់សព្វព្រះហឫទ័យធ្វើការអ្វី ព្រះអង្គនឹងសម្រេចការនោះ នៅលើផ្ទៃមេឃ និងផែនដី នៅក្នុងសមុទ្រ និងនៅក្នុងទីជម្រៅនៃបាតសមុទ្រ។
រីឯផែនការរបស់ព្រះអង្គវិញ នៅស្ថិតស្ថេររហូតតទៅ ហើយគម្រោងការរបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជានិច្ច។
មនុស្សគិតគូរគម្រោងការជាច្រើន ក៏ប៉ុន្តែ មានតែគម្រោងការរបស់ព្រះអម្ចាស់ប៉ុណ្ណោះ ដែលសម្រេចជារូបរាង។
ពេលព្រះអម្ចាស់បញ្ចប់កិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹមរួចហើយ ព្រះអង្គនឹងដាក់ទោសស្ដេចអាស្ស៊ីរី ដែលមានចិត្តអួតអាង និងវាយឫកខ្ពស់
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូល ដាច់អហង្ការថា៖ “យើងបានគ្រោងទុកយ៉ាងណា យើងក៏នឹងប្ដេជ្ញាចិត្តធ្វើយ៉ាងនោះដែរ យើងបានសម្រេចយ៉ាងណា ហេតុការណ៍ក៏នឹងកើតមានយ៉ាងនោះដែរ។
ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំសូមកោតសរសើរ និងលើកតម្កើង ព្រះកិត្តិនាមរបស់ព្រះអង្គ ដ្បិតព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យ។ គម្រោងការដែលព្រះអង្គរៀបចំទុក តាំងពីយូរយារណាស់មកហើយនោះ សុទ្ធតែនៅជាប់លាប់ ឥតប្រែប្រួលឡើយ។
ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោន ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះនៃយើង នៅស្ថិតស្ថេរអស់កល្បជានិច្ច»។
ព្រះអម្ចាស់ ជាព្រះមហាក្សត្រនៃពូជពង្ស របស់លោកយ៉ាកុប មានព្រះបន្ទូលថា៖ «ចូរបង្ហាញសំណុំរឿង និងបញ្ចេញភស្ដុតាង របស់អ្នករាល់គ្នាមក!
តើនរណាបានគ្រោងទុក និងសម្រេចព្រឹត្តិការណ៍ទាំងនេះ? គឺព្រះអង្គដែលបានណែនាំមនុស្សគ្រប់ជំនាន់ តាំងពីដើមដំបូងរៀងមក។ យើងជាព្រះអម្ចាស់ដែលនៅមុនគេ ហើយយើងក៏នៅជាមួយ មនុស្សចុងក្រោយបង្អស់ដែរ។
អំណើះតទៅ យើងចង់ឲ្យអ្នករាល់គ្នាដឹងថា មានតែយើងទេដែលពិតជាព្រះអម្ចាស់ គ្មាននរណាអាចរំដោះពីកណ្ដាប់ដៃ របស់យើងបានទេ អ្វីៗដែលយើងធ្វើរួចហើយ គ្មាននរណាអាចផ្លាស់ប្ដូរបានជាដាច់ខាត។
តើមានព្រះណាដូចយើង? ឲ្យព្រះនោះបង្ហាញខ្លួន ហើយនិយាយមក! គឺត្រូវរៀបរាប់អំពីហេតុការណ៍ដែលកើតមាន ចាប់ពីពេលយើងបង្កើតប្រជាជន តាំងពីអស់កល្បរៀងមក ព្រមទាំងរៀបរាប់អំពីហេតុការណ៍ ដែលនឹងកើតមាននៅគ្រាខាងមុខដែរ។
ចូរយកសំណុំរឿង និងបង្ហាញភស្តុតាងមកមើល ចូរពិភាក្សាគ្នាទៅ។ តាំងពីបុរាណកាលមក តើនរណាបានប្រាប់ទុកជាមុន នូវហេតុការណ៍ទាំងអម្បាលម៉ាន ដែលកើតមាននៅពេលនេះ? គឺមានតែយើងដែលជាព្រះអម្ចាស់ប៉ុណ្ណោះ ដែលបានប្រាប់ជាមុន ក្រៅពីយើង គ្មានព្រះជាម្ចាស់ណាទៀតទេ។ យើងជាព្រះដ៏សុចរិត និងជាព្រះសង្គ្រោះ ក្រៅពីយើង គ្មានព្រះសង្គ្រោះដ៏សុចរិត ណាទៀតឡើយ។
យើងហៅសត្វត្មាតមួយពីទិសខាងកើត គឺបុរសម្នាក់ពីស្រុកឆ្ងាយដែលនឹងសម្រេចតាម គម្រោងការរបស់យើង។ អ្វីដែលយើងនិយាយ យើងនឹងធ្វើឲ្យសម្រេចជារូបរាង អ្វីដែលយើងគិតគូរ យើងមុខជាធ្វើមិនខាន។
ប្រជាជនទាំងមូលអើយ ចូរមកជួបជុំគ្នា ហើយស្ដាប់ចុះ! មិត្តសម្លាញ់របស់យើងនឹងប្រហារក្រុងបាប៊ីឡូន ព្រមទាំងដាក់ទោសជនជាតិខាល់ដេ ស្របតាមបំណងរបស់យើង។ ក្នុងចំណោមព្រះឯទៀតៗ តើព្រះណាបានប្រាប់ ឲ្យដឹងជាមុនអំពីព្រឹត្តិការណ៍នេះ។
យើងបានប្រាប់ឲ្យអ្នករាល់គ្នាដឹងអំពី ព្រឹត្តិការណ៍ដើមដំបូងនោះ តាំងពីយូរលង់ណាស់មកហើយ យើងបានប្រាប់អ្នករាល់គ្នាផ្ទាល់មាត់ ឲ្យអ្នករាល់គ្នាដឹងឮ យើងក៏បានធ្វើឲ្យការទាំងនោះសម្រេច ចេញជារូបរាងឡើងមួយរំពេចដែរ។
ព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យអ្នកបម្រើ របស់ព្រះអង្គរងទុក្ខលំបាកដ៏ខ្លោចផ្សា។ ដោយលោកបានបូជាជីវិត ធ្វើជាយញ្ញបូជាលោះបាបសម្រាប់អ្នកដទៃ ព្រះអង្គនឹងធ្វើឲ្យលោកមានពូជពង្ស ព្រះអង្គនឹងបន្តអាយុជីវិតរបស់លោក ហើយព្រះអម្ចាស់នឹងសម្រេចតាមព្រះហឫទ័យ របស់ព្រះអង្គតាមរយៈលោក។
រីឯពាក្យរបស់យើងក៏ដូច្នោះដែរ គឺពាក្យដែលចេញពីមាត់របស់យើង នឹងមិនវិលត្រឡប់មករកយើងវិញឡើយ ដរាបណាទាល់តែបានសម្រេច តាមបំណងរបស់យើងជាមុនសិន គឺបំពេញកិច្ចការដែលយើងចាត់ឲ្យមកធ្វើ រួចរាល់សព្វគ្រប់។
មនុស្សមួយចំនួនតូច ដែលគេចផុតពីមុខដាវនឹងចាកចេញពីស្រុកអេស៊ីប វិលត្រឡប់ទៅស្រុកយូដាវិញ។ ដូច្នេះ ជនជាតិយូដាដែលនៅសេសសល់ទាំងប៉ុន្មាន ពីចំណោមអស់អ្នកដែលមករស់នៅស្រុកអេស៊ីបនេះ មុខជាដឹងថា ពាក្យរបស់នរណាបានសម្រេចជារូបរាង តើពាក្យរបស់យើង ឬពាក្យរបស់ពួកគេ»។
មើល៍ហេតុការណ៍ទាំងនោះ គឺថ្ងៃដែលយើងបានប្រកាសទុក កំពុងតែសម្រេចជារូបរាងហើយ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
មនុស្សទាំងអស់នៅផែនដីដូចជាគ្មានតម្លៃអ្វីសោះ។ ព្រះអង្គប្រព្រឹត្តចំពោះពួកទេវតា និងចំពោះមនុស្សលោក តាមព្រះហឫទ័យរបស់ព្រះអង្គ គ្មាននរណាម្នាក់អាចប្រឆាំងនឹងកិច្ចការរបស់ព្រះអង្គ ដោយពោលថា “ម្ដេចក៏ព្រះអង្គធ្វើដូច្នេះ?” បានឡើយ។
នៅថ្ងៃព្រះជាម្ចាស់ដាក់ទោស អេប្រាអ៊ីមនឹងត្រូវវិនាសអន្តរាយ។ យើងប្រាប់ដំណឹងដ៏ពិតឲ្យកុលសម្ព័ន្ធនានា នៃជនជាតិអ៊ីស្រាអែលដឹងជាមុន។
នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែល សម្តែងការទាំងនេះឲ្យមនុស្សលោកស្គាល់ តាំងពីយូរអង្វែងរៀងមក។
ផ្ទុយទៅវិញ បើកិច្ចការទាំងនោះមានប្រភពចេញមកពីព្រះជាម្ចាស់ អស់លោកពុំអាចរំលាយឡើយ។ ហេតុនេះ សូមប្រុងប្រយ័ត្ន ក្រែងលោអស់លោកបែរជាប្រឆាំងទាស់នឹងព្រះជាម្ចាស់ទៅវិញ»។ គេយល់ស្របតាមយោបល់របស់លោកកាម៉ាលាលទាំងអស់គ្នា
ព្រះជាម្ចាស់ក៏សព្វព្រះហឫទ័យបង្ហាញឲ្យអស់អ្នកដែលទទួលមត៌ក តាមព្រះបន្ទូលសន្យា បានដឹងរឹតតែច្បាស់ថា បើព្រះអង្គសម្រេចព្រះហឫទ័យយ៉ាងណាហើយនោះ ព្រះអង្គមិនប្រែប្រួលទេ។ ហេតុនេះ ព្រះអង្គមានព្រះបន្ទូលស្បថថែមលើព្រះបន្ទូលសន្យាទៀត។