Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 39:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 មើល៍​ហេតុ‌ការណ៍​ទាំង​នោះ គឺ​ថ្ងៃ​ដែល​យើង​បាន​ប្រកាស​ទុក កំពុង​តែ​សម្រេច​ជា​រូប​រាង​ហើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា មើល៍ ការ​នោះ​កំពុង​តែ​មក ហើយ​នឹង​បាន​សម្រេច​ជា​ពិត នេះ​ហើយ​ជា​ថ្ងៃ​ដែល​យើង​បាន​ប្រាប់​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល ការ​នោះ​កំពុង​តែ​មក ហើយ​នឹង​បាន​សំរេច​ជា​ពិត នេះ​ហើយ​ជា​ថ្ងៃ​ដែល​អញ​បាន​ប្រាប់​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 មើល៍​ហេតុ‌ការណ៍​ទាំង​នោះ គឺ​ថ្ងៃ​ដែល​យើង​បាន​ប្រកាស​ទុក កំពុង​តែ​សម្រេច​ជា​រូប​រាង​ហើយ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 39:8
10 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​បាន​ប្រាប់​ទុក​ជា​មុន តាំង​ពី​គ្រា​ដំបូង នូវ​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​តាម​ក្រោយ យើង​ប្រាប់​ទុក​ជា​មុន​តាំង​ពី​យូរ‌លង់ នូវ​ហេតុ‌ការណ៍​ដែល​ពុំ​ទាន់​កើត​មាន​នៅ​ឡើយ យើង​ពោល​ថា គម្រោង‌ការ​របស់​យើង មុខ​ជា​បាន​សម្រេច​មិន​ខាន យើង​ធ្វើ​អ្វី​បាន​តាម​ចិត្ត​យើង​ប្រាថ្នា។


ពេល​ណា​ហេតុ‌ការណ៍​កើត​មាន ស្រប​តាម​ពាក្យ​របស់​អ្នក - គឺ​ហេតុ‌ការណ៍​ទាំង​នោះ​កំពុង​តែ​កើត​មាន -ពួក​គេ​នឹង​ដឹង​ថា មាន​ព្យាការី​មួយ​រូប​នៅ​ក្នុង​ចំណោម​ពួក​គេ​មែន»។


ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពី​ដើម យើង​បាន​និយាយ​អំពី​អ្នក តាម​រយៈ​អ្នក​បម្រើ​របស់​យើង គឺ​ពួក​ព្យាការី​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ នៅ​គ្រា​នោះ ពួក​គេ​បាន​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ជា​ច្រើន​ឆ្នាំ​ថា យើង​នឹង​នាំ​អ្នក​មក​វាយ​ប្រហារ​ប្រជា‌រាស្ត្រ​របស់​យើង។


យើង​នឹង​ធ្វើ​ឲ្យ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​យើង ស្គាល់​នាម​ដ៏វិសុទ្ធ​របស់​យើង ហើយ​យើង​មិន​បណ្ដោយ​ឲ្យ​ពួក​គេ​ប្រមាថ​នាម​ដ៏វិសុទ្ធ​របស់​យើង​ទៀត​ហើយ។ ប្រជា‌ជាតិ​នានា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។


ពេល​នោះ ប្រជា‌ជន​របស់​ក្រុង​នានា​នៃ​ស្រុក​អ៊ីស្រា‌អែល​នឹង​នាំ​គ្នា​ចេញ​ទៅ​ដុត​កម្ទេច​គ្រឿង​អាវុធ និង​ខែល​តូច​ធំ ព្រម​ទាំង​ស្ន និង​លំពែង។ ពួក​គេ​ប្រើ​គ្រឿង​សស្ត្រា‌វុធ​ទាំង​នោះ​សម្រាប់​ដុត​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ


បងប្អូន​ជា​ទី​ស្រឡាញ់​អើយ សូម​បងប្អូន​កុំ​ភ្លេច​ចំណុច​មួយ​នេះ​ថា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ មួយ​ថ្ងៃ​ប្រៀប​បាន​នឹង​មួយ​ពាន់​ឆ្នាំហើយ​មួយ​ពាន់​ឆ្នាំ​ក៏​ប្រៀប​បាន​នឹង​មួយ​ថ្ងៃ​ដូច្នោះ​ដែរ។


ទេវតា​ទី​ប្រាំ‌ពីរ​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​អាកាស ស្រាប់​តែ​មាន​សំឡេង​មួយ​បន្លឺ​ឡើង​យ៉ាង​ខ្លាំង​ចេញ​ពី​បល្ល័ង្ក​ក្នុង​ព្រះ‌វិហារ*​ថា៖ «រួច​រាល់​ស្រេច​អស់​ហើយ!»។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «រួច​ស្រេច​អស់​ហើយ! យើង​ជា​អាល់ផា និង​ជា​អូមេ‌កា​ គឺ​ជា​ដើម​ដំបូង និង​ជា​ចុង​បំផុត។ អ្នក​ណា​ស្រេក យើង​នឹង​ឲ្យ​ទឹក​ដែល​ហូរ​ចេញ​ពី​ប្រភព​ជីវិត​ទៅ​អ្នក​នោះ ដោយ​គេ​មិន​បាច់​បង់​ថ្លៃ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម