ពេលមែកឈើងាប់ វាបាក់ធ្លាក់ពីដើម ស្រីៗមកប្រមូលយកទៅដុត។ ប្រជាជននេះមិនដឹងខុសត្រូវអ្វីសោះ ហេតុនេះហើយបានជាព្រះអាទិកររបស់ពួកគេ លែងអាណិតមេត្តាពួកគេ ព្រះដែលបានបង្កើតពួកគេមក លែងអត់ឱនដល់ពួកគេទៀតហើយ។
អេសាយ 44:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ៊ីស្រាអែលដែលជាកូនចៅយ៉ាកុបអើយ ចូរចងចាំថា អ្នកជាអ្នកបម្រើរបស់យើង យើងបានបង្កើតអ្នក ដើម្បីឲ្យបម្រើយើង អ៊ីស្រាអែលអើយ យើងនឹងមិនបំភ្លេចអ្នកចោលឡើយ! ព្រះគម្ពីរខ្មែរសាកល យ៉ាកុបអើយ អ៊ីស្រាអែលអើយ ចូរនឹកចាំអំពីសេចក្ដីទាំងនេះចុះ ដ្បិតអ្នកជាអ្នកបម្រើរបស់យើង; យើងបានសូនអ្នកឡើង អ្នកជាអ្នកបម្រើរបស់យើង; អ៊ីស្រាអែលអើយ យើងនឹងមិនភ្លេចអ្នកឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱពួកយ៉ាកុប និងពួកអ៊ីស្រាអែលអើយ ចូរនឹកចាំពីសេចក្ដីទាំងនេះចុះ ដ្បិតអ្នកជាអ្នកបម្រើរបស់យើង យើងបានសូនបង្កើតអ្នក ដូច្នេះ អ្នកជាអ្នកបម្រើរបស់យើង ឱពួកអ៊ីស្រាអែលអើយ យើងមិនភ្លេចអ្នកឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱពួកយ៉ាកុបនឹងពួកអ៊ីស្រាអែលអើយ ចូរនឹកចាំពីសេចក្ដីទាំងនេះចុះ ដ្បិតឯងជាអ្នកបំរើរបស់អញ អញបានសូនបង្កើតឯង ដូច្នេះ ឯងជាអ្នកបំរើរបស់អញ ឱពួកអ៊ីស្រាអែលអើយ អញនឹងមិនភ្លេចឯងឡើយ អាល់គីតាប អ៊ីស្រអែលដែលជាកូនចៅយ៉ាកកូបអើយ ចូរចងចាំថា អ្នកជាអ្នកបម្រើរបស់យើង យើងបានបង្កើតអ្នក ដើម្បីឲ្យបម្រើយើង អ៊ីស្រអែលអើយ យើងនឹងមិនបំភ្លេចអ្នកចោលឡើយ! |
ពេលមែកឈើងាប់ វាបាក់ធ្លាក់ពីដើម ស្រីៗមកប្រមូលយកទៅដុត។ ប្រជាជននេះមិនដឹងខុសត្រូវអ្វីសោះ ហេតុនេះហើយបានជាព្រះអាទិកររបស់ពួកគេ លែងអាណិតមេត្តាពួកគេ ព្រះដែលបានបង្កើតពួកគេមក លែងអត់ឱនដល់ពួកគេទៀតហើយ។
ម្នាលកូនចៅរបស់លោកយ៉ាកុបអើយ! ម្នាលប្រជាជនអ៊ីស្រាអែលអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែពោលថា៖ ព្រះអម្ចាស់មិនយល់ទុក្ខលំបាករបស់ខ្ញុំទេ ព្រះរបស់ខ្ញុំមិនអើពើនឹងរកយុត្តិធម៌ឲ្យខ្ញុំឡើយ។
ក្នុងចំណោមអ្នករាល់គ្នា តើមាននរណា ត្រងត្រាប់ស្ដាប់សេចក្ដីទាំងនេះ? ទៅអនាគត តើមាននរណា យកចិត្តទុកដាក់ស្ដាប់?
ជនជាតិអ៊ីស្រាអែលជាកូនចៅ របស់លោកយ៉ាកុបអើយ ឥឡូវនេះ ព្រះអម្ចាស់ដែលបានបង្កើត និងសូនអ្នក ទ្រង់មានព្រះបន្ទូលថា៖ កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងបានលោះអ្នក យើងក៏បានហៅអ្នកចំឈ្មោះ ដើម្បីឲ្យអ្នកធ្វើជាប្រជាជនរបស់យើង។
យើងជាព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់អ្នករាល់គ្នា យើងជាព្រះមហាក្សត្រដែលបាន បង្កើតអ្នករាល់គ្នា។
គឺអស់អ្នកដែលយកឈ្មោះយើងធ្វើជាត្រកូល ជាអស់អ្នកដែលយើងបានសូន និងបង្កើត ដើម្បីបង្ហាញសិរីរុងរឿងរបស់យើង។
យើងនឹងកម្ចាត់កម្ចាយពួកគេ ទៅនៅក្នុងចំណោមប្រជាជាតិនានា ពេលនៅឆ្ងាយ ពួកគេនឹងនឹកដល់យើង ពួកគេនឹងបង្កើតកូនចៅ ហើយនាំគ្នាវិលត្រឡប់មកវិញ។
អ្នកបានប្រមាថមាក់ងាយព្រះអង្គ ដែលជាថ្មដា ហើយបានបង្កើតអ្នកមក អ្នកបានបំភ្លេចព្រះជាម្ចាស់ដែលផ្ដល់ជីវិត ឲ្យអ្នក។
ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នខ្លួន កុំបំភ្លេចសម្ពន្ធមេត្រីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក បានចងជាមួយអ្នកឲ្យសោះ។ កុំធ្វើរូបចម្លាក់ ឬរូបតំណាងអ្វីមួយ ផ្ទុយពីព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក បានហាមឡើយ
«ហេតុនេះ ចូរប្រយ័ត្ន ហើយប្រុងស្មារតីរៀងរាល់ថ្ងៃ ក្នុងជីវិតរបស់អ្នក ដើម្បីកុំឲ្យភ្លេចហេតុការណ៍ដែលអ្នកបានឃើញផ្ទាល់នឹងភ្នែក ហើយក្រែងលោចិត្តរបស់អ្នកលែងនឹកនាដល់ហេតុការណ៍នោះ។ ចូរប្រាប់កូន និងចៅរបស់អ្នករាល់គ្នាឲ្យដឹងអំពីហេតុការណ៍នេះដែរ។