Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 44:21 - ព្រះគម្ពីរខ្មែរសាកល

21 យ៉ាកុប​អើយ អ៊ីស្រាអែល​អើយ ចូរ​នឹកចាំ​អំពី​សេចក្ដីទាំងនេះ​ចុះ ដ្បិត​អ្នក​ជា​អ្នកបម្រើ​របស់យើង​; យើង​បាន​សូន​អ្នក​ឡើង អ្នក​ជា​អ្នកបម្រើ​របស់​យើង​; អ៊ីស្រាអែល​អើយ យើង​នឹង​មិន​ភ្លេច​អ្នក​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ឱ​ពួក​យ៉ាកុប និង​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​នឹក​ចាំ​ពី​សេចក្ដី​ទាំង​នេះ​ចុះ ដ្បិត​អ្នក​ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​សូន​បង្កើត​អ្នក ដូច្នេះ អ្នក​ជា​អ្នក​បម្រើ​របស់​យើង ឱ​ពួក​អ៊ីស្រា‌អែល​អើយ យើង​មិន​ភ្លេច​អ្នក​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 អ៊ីស្រា‌អែល​ដែល​ជា​កូន​ចៅ​យ៉ាកុប​អើយ ចូរ​ចង​ចាំ​ថា អ្នក​ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​បង្កើត​អ្នក ដើម្បី​ឲ្យ​បម្រើ​យើង អ៊ីស្រា‌អែល​អើយ យើង​នឹង​មិន​បំភ្លេច​អ្នក​ចោល​ឡើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ឱ​ពួក​យ៉ាកុបនឹង​ពួក​អ៊ីស្រាអែល​អើយ ចូរ​នឹក​ចាំ​ពី​សេចក្ដី​ទាំង​នេះ​ចុះ ដ្បិត​ឯង​ជា​អ្នក​បំរើ​របស់​អញ អញ​បាន​សូន​បង្កើត​ឯង ដូច្នេះ ឯង​ជា​អ្នក​បំរើ​របស់​អញ ឱ​ពួក​អ៊ីស្រាអែល​អើយ អញ​នឹង​មិន​ភ្លេច​ឯង​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 អ៊ីស្រ‌អែល​ដែល​ជា​កូន​ចៅ​យ៉ាកកូប​អើយ ចូរ​ចង​ចាំ​ថា អ្នក​ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​បង្កើត​អ្នក ដើម្បី​ឲ្យ​បម្រើ​យើង អ៊ីស្រ‌អែល​អើយ យើង​នឹង​មិន​បំភ្លេច​អ្នក​ចោល​ឡើយ!

សូមមើលជំពូក ចម្លង




អេសាយ 44:21
16 ការដាក់ឲ្យឆ្លើយតបគ្នា  

កាលណា​មែក​របស់វា​ក្រៀមស្វិត គេ​បំបាក់​វា នោះ​ពួក​ស្រី​ៗ​នឹង​មក​យក​វា​បង្កាត់ភ្លើង​។ ដោយព្រោះ​ប្រជាជន​នេះ​គ្មាន​ការយល់ដឹង ដូច្នេះ​ព្រះសូនបង្កើត​របស់គេ​នឹង​មិន​អាណិតអាសូរ​ដល់​គេ​ឡើយ ព្រះអង្គដែល​សូន​គេ​ឡើង​នឹង​មិន​មេត្តា​ដល់​គេ​ឡើយ​។


យ៉ាកុប​អើយ ហេតុអ្វីបានជា​និយាយ អ៊ីស្រាអែល​អើយ ហេតុអ្វីបានជា​ពោលថា​៖ “ផ្លូវ​របស់អញ​ត្រូវបាន​លាក់​ពី​ព្រះយេហូវ៉ា ហើយ​យុត្តិធម៌​របស់អញ​បាន​រំលងផុត​ពី​ព្រះ​របស់អញ” ដូច្នេះ​?


តើ​នរណា​ក្នុងចំណោម​អ្នករាល់គ្នា​នឹង​ផ្ទៀងត្រចៀក​នឹង​សេចក្ដីនេះ ក៏​នឹង​យកចិត្តទុកដាក់ ហើយ​ស្ដាប់​សម្រាប់​ថ្ងៃខាងមុខ​?


យ៉ាកុប​អើយ ព្រះយេហូវ៉ា​ជា​ព្រះអង្គដែល​និម្មិតបង្កើត​អ្នក អ៊ីស្រាអែល​អើយ ព្រះអង្គដែល​សូន​អ្នក ឥឡូវនេះ​ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “កុំ​ខ្លាច​ឡើយ ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ​; យើង​បាន​ហៅ​អ្នក​ចំ​ឈ្មោះ​; អ្នក​ជារបស់​យើង​ហើយ​!


យើង​ជា​យេហូវ៉ា ជា​អង្គ​ដ៏វិសុទ្ធ​របស់អ្នករាល់គ្នា ជា​អាទិករ​នៃ​អ៊ីស្រាអែល ជា​ស្ដេច​របស់អ្នករាល់គ្នា”។


គឺ​អស់អ្នក​ដែល​ត្រូវបាន​ហៅ​តាម​នាម​របស់យើង និង​អ្នកដែល​យើង​បាន​និម្មិតបង្កើត​សម្រាប់​សិរីរុងរឿង​របស់យើង ជា​អ្នកដែល​យើង​បាន​សូន ក៏​បាន​បង្កើត​ពួកគេ​ឡើង”។


ទោះបីជា​យើង​សាបព្រោះ​ពួកគេ​ទៅក្នុងចំណោម​ប្រជាជាតិ​នានា​ក៏ដោយ ក៏​ពួកគេ​នឹង​នឹកចាំ​យើង​នៅក្នុង​ស្រុកឆ្ងាយ ហើយ​ពួកគេ​ជាមួយ​កូនចៅ​របស់ពួកគេ នឹង​មានជីវិតរស់ ហើយ​ត្រឡប់មកវិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម