ដ្បិតនៅពេលខ្ញុំមានអាសន្ន ព្រះអង្គតែងឲ្យខ្ញុំជ្រកក្នុងជម្រករបស់ព្រះអង្គ ព្រះអង្គតែងលាក់បំពួនខ្ញុំនៅក្នុងព្រះពន្លា ព្រះអង្គលើកខ្ញុំដាក់នៅលើថ្មដា។
អេសាយ 4:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សិរីរុងរឿងនោះគ្របបាំងភ្នំស៊ីយ៉ូន ប្រៀបដូចជាស្វេតច្ឆត្រផ្ដល់ម្លប់ដ៏ត្រជាក់ត្រជុំនៅពេលថ្ងៃក្ដៅ ហើយក៏ជាជម្រក នៅពេលព្យុះសង្ឃរា និងពេលភ្លៀងផងដែរ។ ព្រះគម្ពីរខ្មែរសាកល ក៏នឹងមានរោងមួយ សម្រាប់ជាម្លប់ពីកម្ដៅនៅពេលថ្ងៃ ហើយជាជម្រក និងជាទីបាំង ពីព្យុះ និងពីភ្លៀងផង៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នឹងមានរោងបារាំ សម្រាប់ជាម្លប់បាំងកម្ដៅនៅពេលថ្ងៃ និងសម្រាប់ជាទីជ្រក ហើយជាទីបាំងខ្លួនឲ្យរួចពីព្យុះ និងភ្លៀងផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនឹងមានរោងបារាំ សំរាប់ជាម្លប់បាំងកំដៅនៅពេលថ្ងៃ នឹងសំរាប់ជាទីជ្រក ហើយជាទីបាំងខ្លួនឲ្យរួចពីព្យុះនឹងភ្លៀងផង។ អាល់គីតាប សិរីរុងរឿងនោះគ្របបាំងភ្នំស៊ីយ៉ូន ប្រៀបដូចជាស្វេតច្ឆត្រផ្ដល់ម្លប់ដ៏ត្រជាក់ត្រជុំនៅពេលថ្ងៃក្ដៅ ហើយក៏ជាជំរក នៅពេលព្យុះសង្ឃរា និងពេលភ្លៀងផងដែរ។ |
ដ្បិតនៅពេលខ្ញុំមានអាសន្ន ព្រះអង្គតែងឲ្យខ្ញុំជ្រកក្នុងជម្រករបស់ព្រះអង្គ ព្រះអង្គតែងលាក់បំពួនខ្ញុំនៅក្នុងព្រះពន្លា ព្រះអង្គលើកខ្ញុំដាក់នៅលើថ្មដា។
អ្នកណារស់នៅក្រោមការគ្រប់គ្រង របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់បារមី របស់ព្រះដ៏មានឫទ្ធានុភាពលើអ្វីៗទាំងអស់។
ព្រះនាមរបស់ព្រះអម្ចាស់ជាបន្ទាយដ៏រឹងមាំ ដែលមនុស្សសុចរិតរត់មកជ្រកកោន ដើម្បីឲ្យបានសុខ។
តើយើងត្រូវឆ្លើយយ៉ាងដូចម្ដេចទៅទូត របស់ស្រុកភីលីស្ទីន? ត្រូវឆ្លើយថា “ព្រះអម្ចាស់បានសង់ក្រុងស៊ីយ៉ូនឡើង ហើយជនទុគ៌តក្នុងចំណោមប្រជារាស្ដ្ររបស់ ព្រះអង្គនឹងជ្រកកោននៅក្នុងក្រុងនោះ”។
ដ្បិតព្រះអង្គជាកំពែងការពារមនុស្ស ទន់ខ្សោយ និងជាបង្អែករបស់មនុស្សទុគ៌ត ក្នុងពេលមានអាសន្ន ព្រះអង្គក៏ជាជម្រកនៅពេលមានភ្លៀងព្យុះ ហើយជាម្លប់បាំងកម្ដៅ ព្រោះកំហឹងរបស់មនុស្សសាហាវ ប្រៀបបាននឹងភ្លៀងព្យុះដ៏កំណាច។
ពេលនោះ ព្រះអម្ចាស់នឹងបន្លឺព្រះសូរសៀង ប្រកបដោយតេជបារមី ព្រះអង្គនឹងបង្ហាញព្រះចេស្ដា និងព្រះពិរោធរបស់ព្រះអង្គ តាមរយៈភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ តាមរយៈព្យុះសង្ឃរា ដែលធ្វើឲ្យភ្លៀង និងព្រឹលដែលបង្អុរចុះមក។
ពេលនោះ នឹងមានព្រះមហាក្សត្រគ្រងរាជ្យដោយសុចរិត ហើយពួកមេដឹកនាំនឹងគ្រប់គ្រងលើប្រជារាស្ត្រ ដោយយុត្តិធម៌។
លោកទាំងនោះប្រៀបដូចជាជម្រក ការពារនៅពេលមានខ្យល់ មានព្យុះ ហើយដូចជាទឹកហូរនៅលើដីបែកក្រហែង និងដូចជាផ្ទាំងថ្មមួយដ៏ធំ ផ្ដល់ម្លប់ទៅលើដីហួតហែង។
ពេលនោះ ព្រះអង្គផ្ទាល់នឹងធ្វើជាទីសក្ការៈ តែព្រះអង្គជាថ្មដែលនាំឲ្យ ប្រជាជាតិអ៊ីស្រាអែលទាំងពីរនគរប៉ះទង្គិច ជាសិលាដែលនាំឲ្យគេជំពប់ដួល ហើយក៏ជាជង់ និងជាអន្ទាក់ ដល់ក្រុងយេរូសាឡឹមដែរ។
ចូរប្រាប់បងប្អូនរបស់អ្នកថា “ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ទោះបីយើងបណ្តេញអ្នករាល់គ្នាទៅក្នុងចំណោមប្រជាជាតិនានា ដែលនៅឆ្ងាយៗ ទោះបីយើងកម្ចាត់កម្ចាយអ្នករាល់គ្នាទៅតាមស្រុកផ្សេងៗក្ដី ក៏យើងនឹងធ្វើជាទីសក្ការៈសម្រាប់អ្នករាល់គ្នានៅក្នុងស្រុកទាំងនោះដែរ” ។
ដោយសារជំនឿ លោកណូអេបានទទួលដំណឹងពីព្រះជាម្ចាស់អំពីហេតុការណ៍ ដែលពុំទាន់ឃើញមាននៅឡើយ លោកក៏ស្ដាប់តាម ដោយគោរពប្រណិប័តន៍ គឺលោកបានសង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់លោក។ ដូច្នេះ ដោយសារជំនឿ លោកបានដាក់ទោសពិភពលោក ហើយក៏បានទទួលសេចក្ដីសុចរិតទុកជាមត៌ក គឺជាសេចក្ដីសុចរិតដែលមកពីជំនឿ។
ចំពោះយើងដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីឈោងចាប់យកសេចក្ដីសង្ឃឹមដែលព្រះអង្គដាក់នៅខាងមុខយើង ព្រះអង្គក៏បានលើកទឹកចិត្តយើងយ៉ាងខ្លាំង ដោយមានព្រះបន្ទូលទាំងពីរយ៉ាង ដែលពុំចេះប្រែប្រួល ហើយព្រះជាម្ចាស់មិនចេះកុហកក្នុងព្រះបន្ទូលនេះឡើយ។
ពួកគេនឹងលែងឃ្លាន លែងស្រេកទៀតហើយ ព្រះអាទិត្យ និងកម្ដៅគ្រប់យ៉ាង ក៏នឹងលែងធ្វើទុក្ខគេទៀតដែរ