អេសាយ 4:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 នឹងមានរោងបារាំ សម្រាប់ជាម្លប់បាំងកម្ដៅនៅពេលថ្ងៃ និងសម្រាប់ជាទីជ្រក ហើយជាទីបាំងខ្លួនឲ្យរួចពីព្យុះ និងភ្លៀងផង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល6 ក៏នឹងមានរោងមួយ សម្រាប់ជាម្លប់ពីកម្ដៅនៅពេលថ្ងៃ ហើយជាជម្រក និងជាទីបាំង ពីព្យុះ និងពីភ្លៀងផង៕ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 សិរីរុងរឿងនោះគ្របបាំងភ្នំស៊ីយ៉ូន ប្រៀបដូចជាស្វេតច្ឆត្រផ្ដល់ម្លប់ដ៏ត្រជាក់ត្រជុំនៅពេលថ្ងៃក្ដៅ ហើយក៏ជាជម្រក នៅពេលព្យុះសង្ឃរា និងពេលភ្លៀងផងដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ហើយនឹងមានរោងបារាំ សំរាប់ជាម្លប់បាំងកំដៅនៅពេលថ្ងៃ នឹងសំរាប់ជាទីជ្រក ហើយជាទីបាំងខ្លួនឲ្យរួចពីព្យុះនឹងភ្លៀងផង។ សូមមើលជំពូកអាល់គីតាប6 សិរីរុងរឿងនោះគ្របបាំងភ្នំស៊ីយ៉ូន ប្រៀបដូចជាស្វេតច្ឆត្រផ្ដល់ម្លប់ដ៏ត្រជាក់ត្រជុំនៅពេលថ្ងៃក្ដៅ ហើយក៏ជាជំរក នៅពេលព្យុះសង្ឃរា និងពេលភ្លៀងផងដែរ។ សូមមើលជំពូក |
ហេតុនោះ អ្នកត្រូវប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ទោះបើយើងបានឲ្យគេទៅនៅឯទីឆ្ងាយ កណ្ដាលអស់ទាំងសាសន៍ដទៃ ហើយទោះបើយើងកម្ចាត់កម្ចាយគេទៅនៅគ្រប់ទាំងប្រទេសក៏ដោយ គង់តែយើងនឹងធ្វើជាទីបរិសុទ្ធដល់គេមួយរយៈ ក្នុងស្រុកទាំងប៉ុន្មានដែលគេត្រូវទៅនោះដែរ ។