អេសាយ 39:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ព្រះបាទហេសេគា មានព្រះហឫទ័យរីករាយណាស់ ស្ដេចនាំរាជទូតរបស់ស្រុកបាប៊ីឡូនទៅទស្សនាកន្លែងដែលស្ដេចទុកវត្ថុដ៏មានតម្លៃ ធ្វើពីមាស និងប្រាក់ ព្រមទាំងគ្រឿងក្រអូប ប្រេងដ៏មានតម្លៃ គ្រឿងសព្វាវុធផ្សេងៗ និងអ្វីៗទាំងអស់ដែលមាននៅក្នុងឃ្លាំងរាជ្យទ្រព្យ។ ព្រះបាទហេសេគាបង្ហាញអ្វីៗទាំងអស់ដែលមាននៅក្នុងរាជវាំង និងក្នុងនគរ ឲ្យរាជទូតរបស់ស្ដេចបាប៊ីឡូនឃើញឥតមានចន្លោះអ្វីឡើយ។
សូមមើលជំពូក
ហេសេគាក៏អរសប្បាយនឹងពួកគេ ហើយទ្រង់បង្ហាញឃ្លាំងរាជ្យទ្រព្យរបស់ទ្រង់ដល់ពួកគេ គឺប្រាក់ មាស គ្រឿងក្រអូប និងប្រេងដ៏មានតម្លៃ ព្រមទាំងឃ្លាំងអាវុធទាំងមូលរបស់ទ្រង់ រហូតដល់អ្វីៗទាំងអស់ដែលឃើញមានក្នុងឃ្លាំងរបស់ទ្រង់។ គ្មានអ្វីមួយនៅក្នុងដំណាក់របស់ទ្រង់ ឬនៅក្នុងអាណាចក្រទាំងមូលរបស់ទ្រង់ ដែលហេសេគាមិនបានបង្ហាញដល់ពួកគេឡើយ។
សូមមើលជំពូក
ព្រះបាទហេសេគាក៏មានអំណរនឹងគេ ហើយទ្រង់បង្ហាញឃ្លាំងនៃព្រះរាជទ្រព្យទាំងប៉ុន្មាន គឺជាមាស ប្រាក់ គ្រឿងក្រអូប និងប្រេងវិសេស ហើយឃ្លាំងគ្រឿងសស្ត្រាវុធរបស់ទ្រង់ទាំងអស់ និងគ្រប់ទាំងអស់ដែលឃើញមានក្នុងឃ្លាំងទ្រង់ គ្មានអ្វីនៅក្នុងព្រះរាជវាំង ឬនៅក្រោមអំណាចទ្រង់ ដែលព្រះបាទហេសេគាមិនបានបង្ហាញដល់គេនោះឡើយ។
សូមមើលជំពូក
ហេសេគាទ្រង់ក៏មានសេចក្ដីអំណរនឹងគេ ហើយទ្រង់បង្ហាញឃ្លាំងនៃព្រះរាជទ្រព្យទាំងប៉ុន្មាន គឺជាមាស ប្រាក់ គ្រឿងក្រអូប នឹងប្រេងវិសេស ហើយឃ្លាំងគ្រឿងសស្ត្រាវុធរបស់ទ្រង់ទាំងអស់ នឹងគ្រប់ទាំងអស់ដែលឃើញមានក្នុងឃ្លាំងទ្រង់ គ្មានអ្វីនៅក្នុងព្រះរាជវាំង ឬនៅក្រោមអំណាចទ្រង់ ដែលហេសេគាមិនបានបង្ហាញដល់គេនោះឡើយ
សូមមើលជំពូក
ស្តេចហេសេគា មានចិត្តរីករាយណាស់ ស្ដេចនាំរាជទូតរបស់ស្រុកបាប៊ីឡូនទៅទស្សនាកន្លែងដែលស្ដេចទុកវត្ថុដ៏មានតម្លៃ ធ្វើពីមាស និងប្រាក់ ព្រមទាំងគ្រឿងក្រអូប ប្រេងដ៏មានតម្លៃ គ្រឿងសព្វាវុធផ្សេងៗ និងអ្វីៗទាំងអស់ដែលមាននៅក្នុងឃ្លាំងរាជ្យទ្រព្យ។ ស្តេចហេសេគាបង្ហាញអ្វីៗទាំងអស់ដែលមាននៅក្នុងរាជវាំង និងក្នុងនគរឲ្យរាជទូតរបស់ស្ដេចបាប៊ីឡូនឃើញឥតមានចន្លោះអ្វីឡើយ។
សូមមើលជំពូក