Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 39:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​គ្រា​នោះ ស្ដេច​ស្រុក​បាប៊ី‌ឡូន គឺ​ព្រះ‌ចៅ​ម្រដាក់-‌បាឡា‌ដាន ជា​បុត្រ​របស់​ព្រះ‌ចៅ​បាឡា‌ដាន បាន​ផ្ញើ​រាជ‌សារ និង​តង្វាយ​មក​ថ្វាយ​ព្រះ‌បាទ​ហេ‌សេគា ដ្បិត​ស្ដេច​ជ្រាប​ដំណឹង​ថា ព្រះ‌បាទ​ហេ‌សេគា​ប្រឈួន ហើយ​បាន​ជា​ឡើង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 នៅ​គ្រា​នោះ ម្រដាក់បាឡាដាន​បុត្រ​របស់​បាឡាដាន ជា​ស្ដេច​នៃ​បាប៊ីឡូន បាន​ផ្ញើ​សំបុត្រ និង​ជំនូន​មក​ហេសេគា ដោយ​ឮ​ថា​ទ្រង់​ប្រឈួន ហើយ​ជាវិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​គ្រា​នោះ ម្រដាក់-បាឡា‌ដាន ជា​បុត្រ​នៃ​បាឡា‌ដាន ស្តេច​ស្រុក​បាប៊ី‌ឡូន ក៏​ផ្ញើ​សំបុត្រ និង​តង្វាយ​មក​ថ្វាយ​ព្រះបាទ​ហេ‌សេ‌គា ដោយ​ឮ​ថា ទ្រង់​បាន​ប្រឈួន ហើយ​បាន​ជា​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នៅ​គ្រា​នោះ ម្រដាក់-បាឡាដាន ជា​បុត្រ​នៃ​បាឡា‌ដាន ស្តេច​ស្រុក​បាប៊ីឡូន ក៏​ផ្ញើ​សំបុត្រ នឹង​ដង្វាយ​មក​ថ្វាយ​ហេសេគា ដោយ​ឮ​ថា ទ្រង់​បាន​ប្រឈួន ហើយ​បាន​ជា​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​គ្រា​នោះ​ស្ដេច​ស្រុក​បាប៊ី‌ឡូន គឺ​ស្តេច​ម្រដាក់-‌បាឡា‌ដាន ជា​បុត្រ​របស់​ស្តេច​បាឡា‌ដាន បាន​ផ្ញើ​រាជ‌សារ និង​ជំនូន​មក​ជូន​ស្តេច​ហេ‌សេគា ដ្បិត​ស្ដេច​ជ្រាប​ដំណឹង​ថា ស្តេច​ហេ‌សេគា​ឈឺ ហើយ​បាន​ជា​ឡើង​វិញ។

សូមមើលជំពូក ចម្លង




អេសាយ 39:1
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​ដាវីឌ​ទ្រង់​ព្រះ‌តម្រិះ​ថា៖ «យើង​ចង់​សម្តែង​ចិត្ត​សប្បុរស​ចំពោះ​ស្ដេច​ហា‌នូន ជា​បុត្រ​របស់​ព្រះ‌បាទ​ណា‌ហាស ដូច​បិតា​របស់​ស្ដេច​បាន​សម្តែង​ចំពោះ​យើង​ដែរ»។ ព្រះ‌បាទ​ដាវីឌ​ក៏​ចាត់​មន្ត្រី​ឲ្យ​ទៅ​ចូល​រួម​រំលែក​ទុក្ខ​ព្រះ‌បាទ​ហា‌នូន ក្នុង​ឱកាស​ដែល​បិតា​សោយ​ទិវង្គត។ ពេល​ពួក​មន្ត្រី​របស់​ព្រះ‌បាទ​ដាវីឌ​ទៅ​ដល់​ស្រុក​អាំម៉ូន


ទ្រង់​ក៏​ចាត់​សម្ដេច​យ៉ូ‌រ៉ាម ជា​បុត្រ ឲ្យ​ចូល​មក​គាល់​ព្រះ‌បាទ​ដាវីឌ និង​អប‌អរ‌សាទរ​ចំពោះ​ជ័យ‌ជម្នះ​លើ​ព្រះ‌បាទ​ហាដា‌រេស៊ើរ ព្រោះ​ព្រះ‌បាទ​ថូអ៊ី​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ព្រះ‌បាទ​ហាដា‌រេស៊ើរ​ដែរ។ សម្ដេច​យ៉ូ‌រ៉ាម​នាំ​យក​វត្ថុ​ធ្វើ​អំពី​មាស ប្រាក់ និង​លង្ហិន​មក​ថ្វាយ​ព្រះ‌បាទ​ដាវីឌ។


មនុស្ស‌ម្នា​ជា​ច្រើន​នាំ​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​យក​របស់​ផ្សេង​ទៀត​មក​ថ្វាយ​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា​ដែរ ដ្បិត​ចាប់​ពី​ពេល​នោះ​មក ប្រជា‌ជាតិ​ទាំង​អស់​គោរព​រាប់​អាន​ស្ដេច​គ្រប់ៗ​គ្នា។


ប៉ុន្តែ ព្រះ‌បាទ​ហេ‌សេគា​ពុំ​បាន​ដឹង​គុណ​ព្រះ‌ជាម្ចាស់ ដែល​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​ស្ដេច​ទេ គឺ​ស្ដេច​មាន​ចិត្ត​អួត​បំប៉ោង ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​ស្ដេច ព្រម​ទាំង​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម។


ប៉ុន្តែ នៅ​គ្រា​ដែល​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ចាត់​ទូត​ឲ្យ​មក ដើម្បី​សួរ​ដំណឹង​អំពី​ឫទ្ធិ‌បាដិ‌ហារិយ៍ ដែល​កើត​មាន​នៅ​ក្នុង​ស្រុក ព្រះ‌ជាម្ចាស់​បាន​បោះ​បង់​ចោល​ព្រះ‌បាទ​ហេ‌សេគា ដើម្បី​ល្បង‌ល​មើល​ថា តើ​ស្ដេច​មាន​ព្រះ‌ហឫទ័យ​យ៉ាង​ណា។


សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​បាប៊ី‌ឡូន ដែល​លោក​អេសាយ​ជា​កូន​របស់​លោក​អម៉ូស បាន​ឃើញ​ក្នុង​និមិត្ត​ដ៏​អស្ចារ្យ:


រីឯ​បាប៊ី‌ឡូន ជា​ក្រុង​ដ៏​ថ្កុំ‌ថ្កើង​ជាង​គេ​ក្នុង រាជា‌ណាចក្រ ដែល​ធ្វើ​ឲ្យ​ជន‌ជាតិ​ខាល់ដេ មាន​មោទន‌ភាព នឹង​ត្រូវ​ព្រះ‌ជាម្ចាស់​រំលាយ ដូច​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា​ដែរ។


ពេល​នោះ អ្នក​នឹង​ច្រៀង​ចំអក​ឲ្យ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដូច​ត​ទៅ: ស្ដេច​ដែល​ជិះ‌ជាន់​គេ ទៅ​ណា​បាត់​ហើយ? អំណាច​ផ្ដាច់​ការ ទៅ​ណា​បាត់​ហើយ?


ចូរ​មើល​ទៅ​ស្រុក​ខាល់ដេ! ស្រុក​នោះ​លែង​មាន​ប្រជា‌ជន​ទៀត​ហើយ ព្រោះ​ជន‌ជាតិ​អាស្ស៊ីរី​បាន​ធ្វើ​ឲ្យ​ស្រុក​នោះ ក្លាយ​ទៅ​ជា​ជម្រក​របស់​សត្វ​ព្រៃ។ ពួក​គេ​បាន​ដំឡើង​ប៉ម​ចាំ​យាម ហើយ​ផ្ដួល​រំលំ​ដំណាក់​ទាំង‌ឡាយ​នៅ​ក្រុង​ទីរ៉ុស ឲ្យ​បាក់​បែក​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម