មនុស្សម្នាទាំងឡាយអើយ តើអ្នករាល់គ្នាជាន់ឈ្លីកិត្តិយសខ្ញុំ ដល់កាលណាទៀត? តើអ្នករាល់គ្នាចូលចិត្តចោទប្រកាន់ ដោយឥតបានការ និងនិយាយកុហកមួលបង្កាច់ដល់កាលណាទៀត? - សម្រាក
អេសាយ 36:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំទុកឲ្យស្ដេចហេសេគានាំអ្នករាល់គ្នាទុកចិត្តលើព្រះអម្ចាស់ ដោយពោលថា “ព្រះអម្ចាស់ពិតជារំដោះយើង ព្រះអង្គមិនបណ្ដោយឲ្យក្រុងនេះធ្លាក់ក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីឡើយ”។ ព្រះគម្ពីរខ្មែរសាកល កុំឲ្យហេសេគានាំឲ្យអ្នករាល់គ្នាជឿទុកចិត្តលើព្រះយេហូវ៉ា ដោយនិយាយថា: “ព្រះយេហូវ៉ានឹងរំដោះពួកយើងជាមិនខាន ទីក្រុងនេះនឹងមិនត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចអាស្ស៊ីរីទេ” នោះឡើយ’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏កុំឲ្យហេសេគានាំអ្នករាល់គ្នាឲ្យទុកចិត្តដល់ព្រះយេហូវ៉ា ដោយពោលថា ព្រះយេហូវ៉ានឹងជួយឲ្យយើងរាល់គ្នារួចជាមិនខាន ទីក្រុងនេះនឹងមិនត្រូវប្រគល់ទៅ ក្នុងកណ្ដាប់ដៃនៃស្តេចអាសស៊ើរនោះឡើយ"។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏កុំឲ្យហេសេគានាំឲ្យឯងរាល់គ្នាទុកចិត្តដល់ព្រះយេហូវ៉ា ដោយថា ព្រះយេហូវ៉ាទ្រង់នឹងជួយឲ្យយើងរាល់គ្នារួចជាមិនខាន ទីក្រុងនេះនឹងមិនត្រូវប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃស្តេចអាសស៊ើរនោះឡើយ អាល់គីតាប កុំទុកឲ្យស្ដេចហេសេគានាំអ្នករាល់គ្នាទុកចិត្តលើអុលឡោះតាអាឡា ដោយពោលថា “អុលឡោះតាអាឡាពិតជារំដោះយើង ទ្រង់មិនបណ្ដោយឲ្យក្រុងនេះធ្លាក់ក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីឡើយ”។ |
មនុស្សម្នាទាំងឡាយអើយ តើអ្នករាល់គ្នាជាន់ឈ្លីកិត្តិយសខ្ញុំ ដល់កាលណាទៀត? តើអ្នករាល់គ្នាចូលចិត្តចោទប្រកាន់ ដោយឥតបានការ និងនិយាយកុហកមួលបង្កាច់ដល់កាលណាទៀត? - សម្រាក
កុំទុកឲ្យស្ដេចហេសេគាបញ្ឆោតអ្នករាល់គ្នា ដោយពោលថា “ព្រះអម្ចាស់នឹងរំដោះយើង”នោះឡើយ ដ្បិតក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងឡាយ គ្មានព្រះណាបានរំដោះស្រុកគេឲ្យរួចពីព្រះហស្ដរបស់ព្រះចៅក្រុងអាស្ស៊ីរីទាល់តែសោះ!
ក្នុងចំណោមព្រះទាំងប៉ុន្មានរបស់ស្រុកទាំងនោះ គ្មានព្រះមួយណាបានរំដោះស្រុករបស់ខ្លួនឲ្យរួចផុតពីកណ្ដាប់ដៃរបស់យើងឡើយ។ ដូច្នេះ ព្រះអម្ចាស់ក៏ពុំអាចរំដោះក្រុងយេរូសាឡឹមឲ្យរួចពីកណ្ដាប់ដៃរបស់យើងដែរ!»។
ព្រះករុណាប្រហែលជាមានរាជឱង្ការមកយើងថា “ពួកយើងទុកចិត្តលើព្រះអម្ចាស់ ជាព្រះរបស់យើង!”។ ប៉ុន្តែ ព្រះករុណាបានបញ្ជាឲ្យគេកម្ទេចកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងអាសនៈរបស់ព្រះនេះ ហើយថែមទាំងបញ្ជាអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ឲ្យក្រាបថ្វាយបង្គំតែនៅមុខអាសនៈមួយនោះ មែនឬមិនមែន?
«ចូរប្រាប់ព្រះបាទហេសេគា ជាស្ដេចស្រុកយូដាដូចតទៅ “សូមកុំឲ្យព្រះរបស់ព្រះករុណា គឺព្រះដែលព្រះករុណាទុកចិត្ត បញ្ឆោតព្រះករុណាដោយអះអាងថា ក្រុងយេរូសាឡឹមនឹងមិនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីទេ”។
ព្រះករុណាជ្រាបស្រាប់ហើយថា នៅជំនាន់មុនៗ ស្ដេចស្រុកអាស្ស៊ីរីបានបំផ្លាញនគរទាំងប៉ុន្មានអស់គ្មានសល់។ ចុះព្រះករុណាវិញ តើព្រះករុណាស្មានថានឹងរួចខ្លួនកើតឬ?
គាត់បានទុកចិត្តលើព្រះជាម្ចាស់ បើព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងគាត់មែន សូមឲ្យព្រះអង្គដោះលែងគាត់ឥឡូវនេះទៅ! ដ្បិតគាត់ពោលថា “ខ្ញុំជាព្រះបុត្រារបស់ព្រះជាម្ចាស់”»។