អេសាយ 36:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ព្រះករុណាប្រហែលជាមានរាជឱង្ការមកយើងថា “ពួកយើងទុកចិត្តលើព្រះអម្ចាស់ ជាព្រះរបស់យើង!”។ ប៉ុន្តែ ព្រះករុណាបានបញ្ជាឲ្យគេកម្ទេចកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងអាសនៈរបស់ព្រះនេះ ហើយថែមទាំងបញ្ជាអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ឲ្យក្រាបថ្វាយបង្គំតែនៅមុខអាសនៈមួយនោះ មែនឬមិនមែន? សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 ប្រហែលជាអ្នកនិយាយមកយើងថា: ‘ពួកយើងជឿទុកចិត្តលើព្រះយេហូវ៉ាដ៏ជាព្រះរបស់ពួកយើង’។ ចុះមិនមែនជាព្រះនេះទេឬ ដែលហេសេគាបានបំបាត់ទីខ្ពស់ និងអាសនារបស់ព្រះអង្គចេញ ហើយប្រាប់យូដា និងយេរូសាឡិមថា: ‘អ្នករាល់គ្នាត្រូវតែថ្វាយបង្គំនៅមុខអាសនាមួយនេះ’? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 តែបើអ្នកនិយាយមកយើងថា "យើងរាល់គ្នាទុកចិត្តដល់ព្រះយេហូវ៉ាជាព្រះនៃយើង" តើមិនមែនជាព្រះនោះ ដែលហេសេគាបានបំបាត់អស់ទាំងទីខ្ពស់ និងអាសនាទ្រង់ចេញទេឬ ដោយប្រាប់ដល់ពួកសាសន៍យូដា និងពួកក្រុងយេរូសាឡិមថា "អ្នករាល់គ្នាត្រូវថ្វាយបង្គំនៅមុខអាសនាមួយនេះវិញ?"។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 តែបើឯងនិយាយមកអញថា យើងរាល់គ្នាទុកចិត្តដល់ព្រះយេហូវ៉ា ជាព្រះនៃយើងវិញ នោះតើមិនមែនជាព្រះនោះឯង ដែលហេសេគាបានបំបាត់អស់ទាំងទីខ្ពស់ នឹងអាសនាទ្រង់ចេញទេឬអី ដោយប្រាប់ដល់ពួកសាសន៍យូដា នឹងពួកក្រុងយេរូសាឡិមថា ត្រូវឲ្យឯងរាល់គ្នាថ្វាយបង្គំនៅមុខអាសនា១នេះវិញ សូមមើលជំពូកអាល់គីតាប7 ស្តេចប្រហែលជាមានប្រសាសន៍មកយើងថា “ពួកយើងទុកចិត្តលើអុលឡោះតាអាឡា ជាម្ចាស់របស់យើង!”។ ប៉ុន្តែ ស្តេចបានបញ្ជាឲ្យគេកំទេចកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងអាសនៈរបស់ម្ចាស់នេះ ហើយថែមទាំងបញ្ជាអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ឲ្យក្រាបថ្វាយបង្គំតែនៅមុខអាសនៈមួយនោះ មែនឬមិនមែន? សូមមើលជំពូក |
លុះធ្វើពិធីបុណ្យចប់សព្វគ្រប់ហើយ ជនជាតិអ៊ីស្រាអែលទាំងអស់ ដែលបានមកចូលរួម នាំគ្នាចេញទៅតាមក្រុងនានាក្នុងស្រុកយូដា ហើយកម្ទេចស្តូប រំលំបង្គោលរបស់ព្រះអាសេរ៉ា បំផ្លាញកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងអាសនៈទាំងឡាយដែលមាននៅក្នុងទឹកដីយូដា និងបេនយ៉ាមីនទាំងមូល ព្រមទាំងទឹកដីអេប្រាអ៊ីម និងម៉ាណាសេ។ បន្ទាប់មក ជនជាតិអ៊ីស្រាអែលទាំងអស់វិលត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួន តាមក្រុងនានាវិញ។
ព្រះករុណាប្រហែលជាមានរាជឱង្ការថា “យើងទុកចិត្តលើព្រះអម្ចាស់ ជាព្រះរបស់យើង!”។ ប៉ុន្តែ តើព្រះករុណាពុំបានឲ្យគេកម្ទេចកន្លែងសក្ការៈ និងអាសនៈរបស់ព្រះនេះ ហើយថែមទាំងបញ្ជាឲ្យអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ក្រាបថ្វាយបង្គំតែនៅមុខអាសនៈនៅក្រុងយេរូសាឡឹមនេះទេឬ?”