គ្មាននរណានឹកនាដល់គេនៅផែនដីទៀតឡើយ ហើយក៏គ្មាននរណានិយាយពីឈ្មោះ របស់គេទៀតដែរ។
អេសាយ 26:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលស្លាប់ផុតទៅហើយ មិនរស់ឡើងវិញទេ អ្នកទាំងនោះក្លាយទៅជាស្រមោល គេមិនវិលត្រឡប់មកវិញឡើយ។ ព្រះអង្គបានធ្វើទោសពួកគេឲ្យវិនាសសូន្យ ឥតមាននរណានឹកនាដល់ពួកគេទៀត។ ព្រះគម្ពីរខ្មែរសាកល មនុស្សស្លាប់មិនរស់ទៀតទេ ព្រលឹងមនុស្សស្លាប់ក៏មិនងើបឡើងវិញដែរ ដូច្នេះព្រះអង្គបានដាក់ទោស ហើយបំផ្លាញគេ ព្រមទាំងបំបាត់អស់ទាំងការនឹកចាំអំពីគេផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានស្លាប់អស់ហើយ ឥតរស់មកវិញទៀតឡើយ ព្រោះព្រះអង្គបានធ្វើទោស ហើយបំផ្លាញគេ ឥតមានអ្នកណានឹកចាំពីគេទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានស្លាប់អស់ហើយ ឥតរស់មកវិញទៀតឡើយ គេកន្លងបង់ហើយ ឥតងើបឡើងវិញទេ ដូច្នេះ ទ្រង់បានធ្វើទោស ហើយបំផ្លាញគេ ព្រមទាំងធ្វើឲ្យសេចក្ដីនឹកចាំពីគេសូន្យបាត់ទៅ អាល់គីតាប អស់អ្នកដែលស្លាប់ផុតទៅហើយ មិនរស់ឡើងវិញទេ អ្នកទាំងនោះក្លាយទៅជាស្រមោល គេមិនវិលត្រឡប់មកវិញឡើយ។ ទ្រង់បានធ្វើទោសពួកគេឲ្យវិនាសសូន្យ ឥតមាននរណានឹកនាដល់ពួកគេទៀត។ |
គ្មាននរណានឹកនាដល់គេនៅផែនដីទៀតឡើយ ហើយក៏គ្មាននរណានិយាយពីឈ្មោះ របស់គេទៀតដែរ។
ម្ដាយបង្កើតរបស់គេនឹងភ្លេចគេ ដង្កូវនឹងស៊ីសពគេ ទុកជាអាហារយ៉ាងឆ្ងាញ់ គ្មាននរណានឹកដល់គេទៀតទេ។ អំពើអាក្រក់នឹងត្រូវគេកាប់រំលំដូចដើមឈើ!”។
ពពកតែងតែរសាត់បាត់ទៅ រីឯអ្នកដែលចុះទៅស្ថានមនុស្សស្លាប់ ក៏ពុំអាចឡើងមកវិញបានដែរ។
នៅពេអ៊រ ពួកគេបាននាំគ្នាបែរទៅ ថ្វាយបង្គំព្រះបាល ព្រមទាំងបរិភោគម្ហូបអាហារដែលគេបានសែន ទៅព្រះដែលគ្មានជីវិតទាំងនោះទៀតផង។
មនុស្សប្រព្រឹត្តអំពើទុច្ចរិត នឹងត្រូវបរាជ័យនៅទីនេះ ពួកគេត្រូវដួល ហើយងើបឡើងវិញពុំរួចឡើយ។
ឱព្រះជាអម្ចាស់អើយ ព្រះអង្គជាព្រះនៃពិភពទាំងមូល ព្រះអង្គជាព្រះនៃជនជាតិអ៊ីស្រាអែល សូមតើនឡើង ដាក់ទោសប្រជាជាតិទាំងអស់នោះ សូមកុំប្រណីសន្ដោសពួកក្បត់ដ៏ទុច្ចរិត ទាំងនោះឡើយ!។ - សម្រាក
ខ្មាំងសត្រូវវិនាសអន្តរាយអស់កល្បជានិច្ច! រីឯក្រុងនានារបស់គេ ព្រះអង្គបានរំលាយអស់ហើយ គ្មាននរណានឹកឃើញទៀតទេ។
នៅថ្ងៃនោះ ព្រះអម្ចាស់បានសង្គ្រោះជនជាតិអ៊ីស្រាអែល ឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ ជនជាតិអ៊ីស្រាអែលឃើញសាកសពជនជាតិអេស៊ីបនៅតាមឆ្នេរសមុទ្រ។
គេតែងតែដឹងគុណមនុស្សសុចរិតជានិច្ច រីឯមនុស្សទុច្ចរិត សូម្បីតែឈ្មោះក៏គ្មាននរណានឹកឃើញផង។
អ្នកដែលនៅរស់ដឹងថាខ្លួនមុខជាត្រូវស្លាប់ តែអ្នកដែលស្លាប់ផុតទៅហើយ មិនដឹងអ្វីទាំងអស់ ពួកគេមិនរង់ចាំផលអ្វីបានឡើយ ព្រោះគ្មាននរណានឹកដល់ពួកគេទៀតទេ។
ពេលព្រះអម្ចាស់ដាក់ទោស គឺពេលព្រះអង្គធ្វើឲ្យមានខ្យល់ ព្យុះសង្ឃរាពីស្រុកឆ្ងាយបក់បោកមក តើអ្នករាល់គ្នានឹងធ្វើដូចម្ដេច? តើអ្នករាល់គ្នានឹងរត់ទៅរកជំនួយពីនរណា? តើអ្នករាល់គ្នានឹងយកទ្រព្យសម្បត្តិ របស់អ្នករាល់គ្នាទៅទុកនៅឯណា?
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលស្លាប់ទៅហើយនឹងរស់ឡើងវិញ! សាកសពរបស់គេនឹងក្រោកឡើង! អស់អ្នកដែលដេកក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង! ចូរនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយរីករាយទៅ! ទឹកសន្សើមធ្លាក់ចុះមកស្រោចស្រពផែនដី ធ្វើឲ្យដំណាំដុះឡើងយ៉ាងណា ព្រះអម្ចាស់នឹងប្រទានពន្លឺមក ប្រោសអស់អ្នកដែលចែកស្ថានទៅហើយ ឲ្យចេញពីដី មានជីវិតឡើងវិញយ៉ាងនោះដែរ។
រំពេចនោះ ព្រះអម្ចាស់នៃពិភពទាំងមូល យាងមកជួយអ្នក ដោយប្រើផ្គរលាន់ ព្រះអង្គធ្វើឲ្យផែនដីរញ្ជួយ ឲ្យមានរន្ទះបាញ់ មានខ្យល់ព្យុះសង្ឃរាបក់បោកយ៉ាងខ្លាំង ព្រមទាំងមានភ្លើងឆេះដ៏សន្ធោសន្ធៅផង។
ព្រមទាំងយកព្រះរបស់គេទៅដុតឲ្យវិនាសសូន្យថែមទៀតផង។ ប៉ុន្តែ ព្រះទាំងនោះមិនមែនជាព្រះទេ គឺគ្រាន់តែជារូបឈើ ឬថ្ម ដែលជាស្នាដៃរបស់មនុស្សប៉ុណ្ណោះ។
ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា «ចូរទៅរកគ្រូខាប គ្រូទាយ និងគ្រូស្ដោះផ្លុំ ដ្បិតប្រជាជននីមួយៗត្រូវតែរកព្រះរបស់ខ្លួន ហើយបញ្ជាន់អារក្ស ដើម្បីជួយអ្នកនៅរស់»។
«ចូរក្រោកឡើង នាំព្រះកុមារ និងមាតារបស់ព្រះអង្គវិលត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញទៅ ដ្បិតពួកអ្នកដែលប៉ុនប៉ងធ្វើគុតព្រះកុមារ ស្លាប់បាត់អស់ទៅហើយ»។
នៅទីនោះ អ្នករាល់គ្នានឹងថ្វាយបង្គំព្រះដែលជាស្នាដៃរបស់មនុស្ស ជាព្រះធ្វើពីឈើ និងពីថ្ម ដែលមិនចេះមើល មិនចេះស្ដាប់ មិនចេះបរិភោគ ហើយក៏មិនដឹងអ្វីទាំងអស់។
រីឯមនុស្សឯទៀតៗដែលបានស្លាប់ទៅហើយនោះ ពុំបានរស់ឡើងវិញទេ គឺរហូតដល់គម្រប់មួយពាន់ឆ្នាំទើបរស់ឡើងវិញ។ នេះជាការរស់ឡើងវិញលើកទីមួយ